មនុស្ស​ចាស់ គួរ​បរិភោគ​ទឹកឃ្មុំ​ជំនួស​ស្ករ​?

បរិភោគ​ស្ករអំពៅ​ច្រើន ក៏​ដូច​បរិភោគ​អំបិល ,​ជាតិ​ខ្លាញ់​ច្រើន សុទ្ធតែ​នាំ​ដល់​ការកើត​ជំងឺ​ធាត់​, ក្រិន​រឹង​សរសៃឈាម​, លើសឈាម​, ទឹកនោមផ្អែម ធ្វើឱ្យ​ថយចុះ​សមត្ថភាព​ទប់ទល់​រប​ស់​សរីរាង្គ បណ្តាលឱ្យ​សរីរាង្គ​ងាយ​ត្រូវ​គ្រុនផ្តាសាយ ពុក​ឆ្អឹង និង​ជំងឺ​ភ្នែក​។ អាស្រ័យហេតុនេះ មនុស្ស​ចាស់​មិនត្រូវ​បរិភោគ​ស្ករអំពៅ​ច្រើន​។ ពេល​ត្រូវ​ការបរិភោគ​ផ្អែម អាច​ប្រើ​ទឹកឃ្មុំ​ជំនួស​។​

ជំងឺ​ក្រពះ :

មនុស្ស​មជ្ឈិមវ័យ និង​វ័យ​ចំណាស់ ដែលមាន​ជំងឺ​ក្រពះ គួរ​ផឹកទឹក​ឃ្មុំ​ជាប្រចាំ ព្រោះ​ទឹកឃ្មុំ​មាន​ឥទ្ធិពល​សម្រួល​អាស៊ីត​ក្រពះ​, អាច​សម្រួល​កម្រិត​អាស៊ីត​សន្សឹមៗ សម្រេចបាន​ដល់​កម្រិត​ធម្មតា ។​

វិធី​ប្រើប្រាស់ ៖ អ្នកមាន​អាស៊ីត​ក្រពះ​តិច មុន​ទទួលទាន​បាយ អាច​បរិភោគ​ទឹកឃ្មុំ​បន្តិច ក៏​អាច​លាយ​ជាមួយ​ទឹក​ត្រជាក់​បន្តិច​ដើម្បី​ផឹក ។ អ្នកមាន​អាស៊ីត​ក្រពះ​ច្រើន​នោះ គួរ​លាយ​ទឹកឃ្មុំ​ជាមួយ​ទឹក​ក្តៅ​ឧ​ណ្ឌៗ ដើម្បី​ផឹក​មុនពេល​បាយ​មួយ​ម៉ោង​កន្លះ ឬ​ក្រោយ​ពេលបាយ​៣​ម៉ោង ។​

ជំងឺ​ផ្លូវដង្ហើម :

ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​បន្ថយ​រលាក​, បន្ថយ​ស្លេស្ម៍​, ត្រជាក់​សួត​, ព្យាបាល​ក្អក​។ វិធី​ព្យាបាល​ក្អក​ល្អ​បំផុត គឺ​បរិភោគ​ផ្លែ​ព័រ​ជាមួយ​ទឹកឃ្មុំ ។​
វិធី​ធ្វើៈ  ហាន់​ផ្លែ​ព័រ​មួយ​ផ្លែ​ជា​ចំណិត​ស្តើងៗ រួច​លាយ​ជាមួយ​ទឹកឃ្មុំ  ទទួលទាន ២-៣ ដង​ក្នុង​មួយថ្ងៃ ។​

ជំងឺ​សរសៃឈាម​បេះដូងៈ

បរិភោគ​ទឹកឃ្មុំ​ជាប្រចាំ​មាន​ឥទ្ធិពល​ការពារ​សរសៃ​ឈាម​, បញ្ចុះ​សម្ពាធ​ឈាម បង្កើន​ការរំលាយ​អាហារ​, ស្រួល​បត់ជើងធំ ។​
វិធី​ប្រើៈ មុនពេល​ស្រស់ស្រូប​ពេលព្រឹក ផឹកទឹក​ឃ្មុំ​១​កែវ ហើយ​ពេលយប់​មុនពេល​ទទួលទានដំណេក​ផឹក​១ កែវ​ទៀត​។​

ជំងឺ​ពោះវៀនៈ

ទឹកឃ្មុំ​នៅមាន​ឥទ្ធិពល​បង្កើន​កម្លាំង​ក​ន្ត្រា​ក់​ច្របាច់​របស់​ផ្លូវ​ពោះវៀន អាច​បំ​ព្រួញ​ពេលវេលា​បត់ជើងធំ ។​
វិធី​ប្រើៈ ផឹក​ប្រមាណ​២៥ ក្រាម​ទឹកឃ្មុំ នៅមុន​ស្រស់ស្រូប​អាហារ​ព្រឹក និង​យប់ ។

បន្សាប​ស្រាៈ

សារជាតិ​ស្ករ​ផ្លែឈើ​ក្នុង​ទឹកឃ្មុំ  អាច​បំបែក​រំដោះ​ការ​ស្រូប​យកជាតិ​អាល់កុល អាស្រ័យហេតុនេះ អាចជួយ​ឱ្យ​ស្វាង​ស្រា​រហ័ស​ជាង និង​មិន​ឈឺក្បាល​ក្រោយពេល​ផឹកស្រា​។ ក្រៅពីនេះ ទឹកឃ្មុំ​នៅមាន​ប្រសិទ្ធភាព​ជំនួយ​ដល់​ការព្យាបាល​ជំងឺ​រ៉ាំរ៉ៃ ដូចជា​រលាក​ថ្លើម B ខ្លាញ់​រុំ​ថ្លើម ក្រិន​ថ្លើម …​។​
វិធី​ប្រើ ៖ មុនពេល​ផឹកស្រា​ត្រូវ​បរិភោគ​ប្រមាណ​៥០​ក្រាម​ទឹកឃ្មុំ ឬ នំ​ប៊ី​ស​គីត​លាប​ទឹកឃ្មុំ​ប៉ុន្មាន​ដុំ​។ ក្រោយពេល​ផឹកស្រា ក៏ត្រូវ​ផឹកទឹក​លាយ​ទឹកឃ្មុំ​។ ទឹកឃ្មុំ​នឹង​ឆាប់​បំពេញតម្រូវការ​ថាមពល​របស់​ខួរក្បាល ។​

ផ្គត់ផ្គង់​ថាមពលៈ​

សរីរាង្គ​អាច​រហ័ស​ស្រូបយក​សារជាតិ​ស្ករ​ផ្លែឈើ និង glucoza របស់​ទឹកឃ្មុំ កែប្រែ​ឱ្យ​ស្ថានភាព​ជីវជាតិ​ក្នុង​ឈាម​ប្រសើរឡើង​។​
វិធី​ប្រើៈ ផឹកទឹក​ឃ្មុំ​១​កែវ​នៅពេល​ថ្ងៃត្រង់។

ជួយ​ឱ្យ​ស្រួល​គេងៈ​

glucoza ពពួក​វីតាមីន​ម៉ាញ៉េ​ស្យូ​ម ហ្វូ​ស​ហ្វ័​រ ក្នុង​ទឹកឃ្មុំ​អាច​សម្រួល​សមត្ថកិច្ចរ​បស់​ប្រព័ន្ធ​សរសៃប្រសាទ ធ្វើឱ្យ​សរសៃប្រសាទ​បន្ថយ​ភាព​តានតឹង និង​គេង​បាន​លក់​ស្រួល​។ ទឹកឃ្មុំ ពុំមាន​ឥទ្ធិពល​បន្ទាប់បន្សំ​ដូច​ប្រភេទ​ថ្នាំ​ផ្សេងៗ​ឡើយ ។​
វិធី​ប្រើៈ មុន​ចូល​គេង ផឹកទឹក​ឃ្មុំ​មួយ​ស្លាបព្រា ៕

 

About Sar Vuthy

i'm khmer

Posted on ខែកញ្ញា 21, 2012, in Uncategorized. Bookmark the permalink. បញ្ចេញមតិ.

បញ្ចេញមតិ