អារម្ភកថា

  • សួស្តីបងប្អូនមិត្តអ្នកអានជាទីស្រលាញ់!

ការសិក្សាគឺគ្មានដែនកំណត់ទេ! ត្រូវចាំថា មិនថានៅទីណា ពេលណាក៍យើងអាចសិក្សាបានដែរ!

          ដោយសង្កេតឃើញថា នៅលើប្រព័ន្ធ អ៊ីធើណេត ពុំសូវមានឯកសារសរសេជាភាសាខ្មែរ,​ ហេតុដូចនេះខ្ញុំបានសំរេចចិត្តបង្កើតប្លុកមួយនៅទីនេះ ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងខ្លះៗ តិចតួច ស្តួចស្តើងដល់មិត្តអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីធើណេត ដែលចូលចិត្តអាន ចូលចិត្តស្រាវជ្រាវអ្វីថ្មីៗ ៕

​​​​​​​           ទោះជាអ្វីដែលខ្ញុំធ្វើនេះវានៅមានទំហំតូច មិនទាន់ល្អ មិនទាន់ចំគោលដៅដែលមិត្តអ្នកអានចង់បានក៍ដោយ តែខ្ញុំសង្ឃឹមថាវានឹងក្លាយជាចំណុចចាប់ផ្តើមតូចមួយក្នុងការស្រាវជ្រាវរបស់បងប្អូនជាមិនខាន។

           គោលបំណងសំខាន់របស់ខ្ញុំ ក្នុងការបង្កើតប្លុកនេះឡើងគឺដើម្បីសរសេ អំពីឱសថមួយចំនួនតូច និងការប្រើប្រាស់វាអោយមានប្រសិទ្ធិភាព, តែខ្ញុំយល់ថាការសិក្សាក៍ត្រូវតែមានពេលលំហែខ្លះដែរហេតុនេះខ្ញុំក៍បានបញ្ចូលកម្មវិធីកំសាន្តសប្បាយខ្លះនៅក្នុងនេះដូចជា ចំរៀង, តារាងបាល់ទាត់, លទ្ធផលបាល់ទាត់, ខ្លីបសប្បាយៗ.ល….. ។

​              ​ការសរសេរបស់ខ្ញុំនេះគឺ មួយចំនួនខ្ញុំបានដកស្រង់ចេញពីសៀវភៅឱសថវិទ្យា(Pharmacology)និងសៀវភៅមួយចំនួនទៀតរបស់សាលាឱសថសាស្ត្រ ក្រុងណាណូយ, ចំនេះដឹងដែលខ្ញុំមានខ្លះៗ,​ ដកស្រង់ពី គេហទំព័រធំៗមួយចំនួនរបស់វៀតណាម និងខ្មែរយើងផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                                                      ​​​           ហាណូយ, ថ្ងៃទី  ០៦/១០/២០១១

បញ្ចេញមតិ