ជំងឺពោះវៀនដុះខ្នែង(Appendicitis)

១០.យល់ដឹងអំពីជំងឺរលាកខ្នែងពោះវៀនរឺពោះ

វៀនដុះខ្នែង(Appendicitis)និងតួនាទីរបស់

ខ្នែងពោះវៀន(Appendix)

មិនគួរកាត់ខ្នែងនេះចេញទេនៅពេលដែលវាមិនទាន់មានបញ្ហា!

ខ្នែងពោះវៀននេះស្ថិតនៅផ្នែកខាងក្រោមជាប់ពោះវៀនធំ។​ វាមាននាទីចូលរួមក្នុងតំណើរការផលិតកោសិកា Lympho ដើម្បីជួយដល់ប្រពន្ធ័

ភាពស៊ាំរបស់សារពាង្គកាយយើងហើយខ្នែងនេះគឺប្រៀបបានទៅនឹងកូនថងមួយ

សំរាប់ផ្ទុកពពួកបាក់តឺរីមានប្រយោជន៍ដល់ប្រពន្ធ័រំលាយអាហារ,

ជាពិសេសនៅក្នុងករណីរាកធ្ងន់ធ្ងរធ្វើអោយប្រពន្ធ័រំលាយអាហារបាត់បង់យាង

ច្រើនពពួកបាក់តឺរីមានប្រយោជន៍គឺបានខ្នែងនេះហើយជួយផ្គត់ផ្គង់ឡើងវិញធ្វើអោយ

ប្រពន្ធ័រំលាយអាហារដំណើរការល្អឡើងវិញមិនតែប៉ុណ្ណោះវាក៍បានជួយការពារ

ទប់ទល់នឹងការជ្រៀតចូលរបស់ពពួកមេរោគបាក់តឺរីបង្ករោគផងដែរ៕

                                                      (រូបខ្នែងពោះវៀន)

ទោះជាយាងនេះក្តីក៍មានទស្សនះមួយចំនួនលើកឡើងថាគួរតែកាត់ខ្នែងនេះ

ចេញមុនពេលដែលវាបង្កបញ្ហាដល់យើង។ ការខ្នែងពោះវៀនមិនទាន់មានជំងឺនេះជាធម្មតាគេអនុវត្តន៍ចំពោះពពួកមនុស្ស

ដែលធ្វើការឆ្ងាយពីមន្ទីរពេទ្យដូចជា៖ ចុះសមុទ្រយូរថ្ងៃ, រស់នៅលើកោះដាច់ស្រយាលគ្មានមន្ទីរពេទ្យ រឺការងារផ្សេងៗដែលគ្មានមន្ទីរពេទ្យនៅក្បែរ………….

មូលហេតុ(Causes)ដែរបង្កជាពោះវៀនដុះខ្នែង៖

ជាធម្មតាគឺបណ្តាលមកពីខ្នែងពោះវៀន(appendix)​មានបញ្ហាស្ទះបណ្តាលមកពីសមាសធាតុរឹងក្នុងលាមកធ្លាក់ចូលទៅក្នុងខ្នែងពោះវៀនជា

ហេតុធ្វើអោយខ្នែងនេះឆ្លងរោគនាំអោយរលាកតែម្តង។ បើមិនព្យាបាលទាន់ពេលទេនោះវានឹងធ្លាយអាចបង្កបញ្ហាកាន់តែធ្ងន់ធ្ងរឡើងៗ៕

រោគសញ្ញា(Symptoms)ជំងឺពោះវៀនដុះខ្នែង៖

ជាធម្មតាគឺឈឺជុំវិញផ្ចិតនិងតំបន់ខាងក្រោមផ្ចិតផ្នែកខាងស្តាំ(ខាងឆ្វេងក៍មានដែរតែតិចតួច) គួបផ្សំជាមួយនិងធុញនឹងបរិភោគអាហារ ក្តៅខ្លួន។ ចង់ក្អួត,​ក្អួត,​ រាករូសអាចមានរឺមិនមានតែបើមានគឺកាន់តែធ្វើអោយការវិនិច្ឆ័យជំងឺនេះកាន់តែច្បាស់ឡើង៕​

រោគវិនិច្ឆ័យ(Diagnosis):

ដើម្បីដឹងច្បាស់គេត្រូវធ្វើតេសមួយចំនួនដូចជា៖

-តេសឈាម(Blood Test)

-ពិនិត្យទឹកនោម(Urine Test)

-ថតកាំរស្មី អ៊ិច(X–Ray)

-តេសដោយរលកសូរសំលេង(Ultrasound)

-ថត​​ Computed tomography

– CT scan រឺ CAT scan

ព្យាបាល(Treatment)ពោះវៀនដុះខ្នែង

ជាទូទៅគឺត្រូវវះកាត់ខ្នែងពោះវៀននោះចេញ។ មានពីវិធីក្នុងការវះកាត់ខ្នែងពោះវៀន៖

1. វះបើកមុខ(Laparotomy Surgery)៖ បច្ចុប្បន្នគេមិនសូវនិយមប្រើទេដោយអ្នកជំងឺត្រូវសំរាកមន្ទីរពេទ្យយូរថ្ងៃ៕

Laparotomy Surgery:

2. វះដោយប្រើម៉ាស៊ីនឆ្លុះ​( Laparoscopic surgery)៖បច្ចុប្បន្ននេះគេនិយម

វះឆ្លុះជាងពីព្រោះវារហស័ជាសះស្បើយជាងគឺត្រូវសំរាកមន្ទីរពេទ្យ២ទៅ៣ថ្ងៃប៉ុណ្ណោះ៕

                                                     (ឧបករណ៍សំរាប់វះឆ្លុះ)

Laparoscopic surgery:

(Hanoi, 03/01/2012 , by sar vuthy)

About Sar Vuthy

i'm khmer

Posted on ខែមករា 3, 2012, in Uncategorized. Bookmark the permalink. បញ្ចេញមតិ.

បញ្ចេញមតិ