ហេតុអ្វីបានជាម្ទេសហិរ?

cong-dung-giam-dau-cua-qua-ot-bacsigiadinh

(ផ្លែម្ទេសទុំ)

Capsaicin​ ជាធាតុមួយក្នុងចំណោមធាតុជាច្រើនដែលមាននៅក្នុងផ្លែម្ទេស ហើយវាជាធាតុដែលធ្វើអោយម្ទេសមានរស់ជាតិហិរតែម្តង។ Capsaicin មានឈ្មោះវិទ្យាសាស្រ្តថា 8-Methyl-N-vanillyl-trans-6-nonenamide ក្រៅពីនេះក៍នៅមានឈ្មោះក្រៅ១ចំនួនទៀត។  Capsaicin ជាប្រភេទ Alkaloid មួយប្រភេទដែលត្រូវបានសំយោគពីផ្លែម្ទេស៕
ខាងក្រោមនេះជារូបមន្តគីមីរបស់ Capsaicin :

CapsaicinStructure

លក្ខណះសំគាល់រូបរបសើវាគឺ មិនរលាយក្នុងទឹក;  រលាយក្នុងប្រេង(រុក្ខជាតិ ,សត្វ), Methanol,Ethanol,Ether,Chloroform…ដោយសារលក្ខណះមិនរលាយនេះហើយទើបពេលយើង

ហូបម្ទេសហិរខ្លាំង គឺគេត្រូវផឹកទឹកដើម្បីបន្ថយការហិរ។​          សព្វថ្ងៃនេះCapsaicinត្រូវបានអ្នកវិទ្យាសាស្រ្តសុខភាពស្រាវជ្រាវរកឃើញកាន់តែច្រើននៅផលប្រយោជន៍

របស់វាសំរាប់ព្យាបាលជំងឺនិងប្រើប្រាស់សំរាប់វិសយ័ផ្សេងៗក៍មាន។ ចំពោះក្នុងវិសយ័សុខាភិបាលគេរកឃើញថាវាមានលទ្ធភាពសំលាប់មីក្រុប ,បាក់តឺរី ,កោសិកាមហារីក ,បន្ថយការឈឺចាប់(ក្រេមសំរាប់លាប).៕ បើយើងហូបម្ទេសនោះជាតិហិរនេះវាហ្នឹងមានប្រតិកម្មទៅភ្ញោចខ្លាំង ដែលធ្វើអោយខួរក្បាលយើងបញ្ចេញសារធាតុគីមីម្យ៉ាងសំរាប់បន្ថយការឈឺចាប់។ ក្នុងផ្លែម្ទេសក៍នៅមានសារធាតុ១ចំនួនទៀត ដែលធ្វើអោយឈាមមានតំណើរការល្អ,​ទប់ស្កាត់ករណី១ចំនួនរបស់ជំងឺគាំបេះដូង ។ មិនតែប៉ុណ្ណោះផ្លែម្ទេសក៍នៅមានលទ្ធភាពទប់ស្តាត់សំពាទឈាមឡើងខ្ពស់(លើសឈាម),បន្ថយការធាត់៕  Capsaicinក៍នៅមានផលវិបាក១ចំនួនធំដែរប្រសិនបើយើងប្រើវាក្នុងបរិមាណមិនសមស្របដូចជា : រលាកស្បែកពេលប៉ះផ្ទាល់ជា១​ Capsaicin ,ប៉ះពាល់ប្រពន្ធ័ដង្ហើម(ច្រមុះ, បំពង់ខ្យល់…), ហ៊ឹងត្រចៀក, បេះដូងលោតញាប់……

15-12-2012

Advertisements

យល់ដឹងពីជំងឺទឹកនោមផ្អែម

អាំង​ស៊ុយ​លីន​និង​ទំនាក់ទំនង​ជាមួយ​ជំងឺ​ទឹកនោម​ផ្អែម​:

អាំង​ស៊ុយ​លីន​គឺជា​អ័រម៉ូន​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង​កោសិការ​ ពិសេស​របស់​លំពែង​។ អ័រម៉ូន​មួយ​នេះ​គឺជា​សារធាតុ​គីមី​មួយ​ប្រភេទ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ ក្នុង​ផ្នែក​មួយ​របស់​រាង្គ​កាយ សម្រាប់​បញ្ចូល​ទៅក្នុង​ចរន្ត​ឈាម និង​សម្រាប់​អោយ​សរីរាង្គ​ផ្សេងៗ​ក្នុង​រាង្គ​កាយ​បាន​ប្រើប្រាស់​។

អ័រម៉ូន​អាំង​ស៊ុយ​លីន​គឺជា​តម្រូវការ​ជា​ចាំបាច់​ដូច្នេះ​សរីរាង្គ​របស់​ រាង្គ​កាយ​អាច​ប្រើ​គ្លុយកូស​សម្រាប់​បង្កើត​ទៅជា​ថាមពល​បាន​។ បើ​គ្មាន​អាំង​ស៊ុយ​លីន​ទេ ឬ​នៅ​ពេល​អាំង​ស៊ុយ​លីន​មិន​អាច​ធ្វើការ​បាន​ល្អ នោះ​គ្លុយកូស​នឹង​កើត​ឡើង​ខ្ពស់​ក្នុង​ឈាម និង​បង្ក​អោយមាន​កម្រិត​គ្លុយកូស​ក្នុង​ឈាម​ឡើង​ខ្ពស់​។ អ័រម៉ូន​អាំង​ស៊ុយ​លីន​គឺជា​ម៉ូលេគុល​ប្រូតេអ៊ីន​មួយ​ប្រភេទ​។ វា​មាន​ប្លុក​សាងសង​តូចៗ​ចំនួន ៥១ ដែល​មានឈ្មោះ​ថា អាស៊ីតអាមីណេ​។ អាំង​ស៊ុយ​លីន​មាន​ច្រវាក់​ចំនួន​២​។ ច្រវាក់​A ផ្ទុក​ទៅដោយ​អាស៊ីតអាមីណេ​ចំនួន​២១ ចំនែក​ច្រវាក់​B ផ្ទុក​ទៅដោយ​អាស៊ីតអាមីណេ​ចំនួន​៣០​។ ច្រវាក់​ទាំងពីរ​នេះ​ត្រូវបាន​ត​ភ្ជាប់​គ្នា​។

ក្រោយ​ពី​មូលី​គុល​អាំង​ស៊ុយ​លីន​ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង​លំពែង វា​ត្រូវ​បាន​បញ្ចេញ​ចូលទៅ​ក្នុង​ចរន្តឈាម និង​ធ្វើ​ដំណើរ​ទៅកាន់​សរីរាង្គ​ផ្សេងៗ​នៅក្នុង​រាង្គ​កាយ​។ នៅពេល​មូលេ​គុ​លអាំង​ស៊ុយ​លីន​ទៅដល់​សរីរាង្គ​មួយ អាំង​ស៊ុយ​លីន​នោះ​នឹង​ទៅ​ភ្ជាប់​ខ្លួន​វា​ទៅ​នឹង​កន្លែង​ទទួល​អាំង​ស៊ុយ​ លីន (Receiver) នៅ​ផ្នែក​ខាង​ក្រៅ​របស់​កោសិកា​សរីរាង្គ​។ ចូរ​គិតថា​អាំង​ស៊ុយ​លីន​ប្រៀបដូចជា​កូនសោរ​មួយ​។ កន្លែង​ទទួល​អាំង​ស៊ុយ​លីន​នៅលើ​កោសិការ​ប្រៀបដូចជា​មេ​សោរ​។ នៅពេល​កូនសោរ​អាំង​ស៊ុយ​លីន​វា​ចាក់​ត្រូវ​នឹង​កន្លែង​ទទួល​អាំង​ស៊ុយ​លីន វា​នឹង​ធ្វើអោយ​មេសោរ​នោះ​បើកទ្វារ​សោរ​ក្នុង​ជញ្ជាំង​កោសិការ​នោះ​ដើម្បី​ អោយ​ម៉ូលេគុល​គ្លុយកូស​អាច​ចូល​ទៅ​ទៅ​ខាង​ក្នុង​កោសិការ​បាន​។ នេះ​គឺជា​អ្វីដែល​ធ្វើអោយ​ជញ្ជាំង​កោសិការ​អនុញ្ញាត​អោយ​គ្លុយកូស​ចូល​ទៅ​ ក្នុងកោសិ​ការបា​ន​។ អាំង​ស៊ុយ​លីន​អនុញ្ញាត​អោយ​គ្លុយកូស​ចូលទៅក្នុង​កោសិកា​របស់​សាច់ដុំ​ ដើម្បី​បង្កើត​ជា​ថាមពល​នៅពេល​ហាត់ប្រាណ​។ សរីរាង្គ​ផ្សេងៗ​ទៀត​ដែល​ត្រូវការ​អាំង​ស៊ុយ​លីន​ក្នុង​បំណង​ធ្វើការ​ជារ​ កោសិការ​ខ្លាញ់ និង​កោសិការ​ថ្លើម​របស់​យើង​។

អាំង​ស៊ុយ​លីន​ដើរតួរ​នាទី​មាន​ប្រយោជន៍​ផ្សេងៗ​ទៀត​នៅក្នុង​រាង្គ​កាយរ​បស់ ​យើង​។ វា​ជួយ​បំលែង​អាហារ​ដែល​យើង​ទទួល​ទាន​ទៅជា​ខ្លាញ់ និង​ប្រូតេអ៊ីន​។ ក្រោយ​មក​យើង​អាច​រក្សា​ខ្លាញ់​នោះ​ដើម្បី​ប្រើប្រាស់​ជា​ថាមពល​បាន​ទៀតផង ហើយ​យើង​ប្រើ​ប្រូតេអ៊ីន​ដើម្បី​បង្កើត​ភាពរឹងមាំ និង​រាង្គ​កាយ​មាន​សុខភាព​ល្អ​។ អាំង​ស៊ុយ​លីន​ក៏​ជួយ​ធ្វើអោយ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ចរន្តឈាម​ ស្ថិតក្នុង​សភាព​ធម្មតា​បានដែរ​។

ការ​ដេក​និង​ស្ត្រេ​ស​ប៉ះពាល់​ដល់​ការព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ដែរ​ទេ​?

មាន​អំណះអំណាង​មួយ​បាន​អោយដឹងថា អ្នក​ដែល​មាន​បញ្ហា​កង្វះ​ដំណេក​រ៉ាំរ៉ៃ​តែងតែ​ញ៉ាំ​ច្រើន និង​ឡើង​ទម្ងន់ នេះ​សបញ្ជាក់​អោយឃើញ​ថា​ការ​ដេក​អាចជា​រឿង​សំខាន់​សម្រាប់​គ្រប់គ្រង​ជំងឺ​ ទឹកនោម​ផ្អែម​។ វា​ពិតជា​មាន​ទំនាក់ទំនង​ខាង​ជីវៈសាស្ត្រ​រវាង​ស្ត្រេ​ស និង​ការគ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​។ កម្រិត​អ័រម៉ូន​ស្ត្រេ​ស​ដូច​ជា Cortisol និង Epinephrine នឹង​ឡើង​ខ្ពស់​នៅ​ពេល​ពួកគេ​ស្ត្រេ​ស ហើយ​យើង​ដឹងថា អ័រម៉ូន​ទាំងនោះ​ទំនង​ជា​ធ្វើអោយ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ទៀតផង​។​
ជាមួយគ្នានេះដែរ វា​ក៏​មាន​ការពិបាក​សម្រាប់​អ្នក​ផ្តោតអារម្មណ៍​លើ​ការគ្រប់គ្រង​ជំងឺ​ ទឹកនោម​ផ្អែម​របស់​ពួកគេ​ដែរ នៅពេល​កំពុង​តែ​មាន​បញ្ហា​នៅ​កន្លែងធ្វើការ បញ្ហា​គ្រួសារ ឬ​ស្ត្រេ​ស​ផ្សេងៗ​ទៀត​។​
នៅ​តាម​ មន្ទីរពេទ្យ និង​ការិយាល័យ​គ្រូពេទ្យ​ជាច្រើន​សុទ្ធតែ​មាន​កម្មវិធី​អប់រំ​ខាង​ជំងឺ​ ទឹកនោម​ផ្អែម​ដែល​វា​នឹង​ជួយ​ដល់​មនុស្ស​យល់ដឹង​ពី​វិធី​គ្រប់គ្រង​ជំងឺ​នេះ ​។ ចូរ​ព្យាយាម​ប្រើ​វិធី​កាត់បន្ថយ​ស្ត្រេ​ស និង​ហាត់ប្រាណ​អោយបាន​ច្រើន​៕

អ្នកជំងឺទឹកនោមផ្អែម​គួរ​កម្រិត​ការ​ទទួលទាន​បាយ​
តាម​គោលការណ៍ ទូទៅ គេ​បាន​ណែនាំ​អោយ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម គួរ​រឹតត្បិត ការទទួល​យកជាតិ កាបូន​អ៊ី​ដ្រាត​ដែល​មាន​នៅក្នុងបាយ​មក​នៅត្រឹម ចំនួន ២៥%​ក្នុង​មួយ ពេល ដោយ​៥០%  ទទួលបាន​ពី​បន្លែ ផ្លែឈើ​និង ២៥% ទៀត​បាន​មក​ពី  អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន ដូចជា ត្រី សាច់ និង ស៊ុត​។​
ទោះ​យ៉ាងនេះ​ក្ដី​ជាតិ កាបូ​ន អ៊ី​ដ្រាត​មិន​ដូចគ្នា​ទាំងអស់​ទេ ។ ឧទាហរណ៍ ជាតិ​កាបូន​អ៊ី​ដ្រាត នៅក្នុង​បាយ​ត្រូវបាន​រំលាយ​និង ជ្រាបចូល​យ៉ាង​លឿន​ទៅ​ក្នុង ខ្លួន និង​ធ្វើអោយ​ជាតិ​ស្ករ នៅក្នុង ឈាម ឡើង​ខ្លាំង ឯ ជាតិ​កាបូន​អ៊ី​ដ្រាត​នៅក្នុង​មី ឬ គុយទាវ​វិញ ត្រូវបាន​រំលាយ​និង​ជ្រាប​ចូលទៅ ក្នុង​ខ្លួន​យឺត​ជាង​។ ដូច្នេះ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម គួរ​ចៀសវាង​នូវ​អាហារ​ដែល​មាន​ស​ន្ទ​ស្សន៍​ជាតិ​ស្ករ​ខ្ពស់​។ ដោយហេតុ​ថា ស​ន្ទ​ស្សន៍​នេះ​បង្ហាញថា​តើ​ប្រភេទ​អាហារ​ផ្សេងៗ​នឹង​ត្រូវ​រំលាយ​និង​ ជ្រាប​ចូលទៅក្នុង​ខ្លួន​លឿន​ប៉ុណ្ណា​នោះ វា​ត្រូវ​បាន​គេ​ប្រើ​សំរាប់​ស្មាន​នូវ​ឥទ្ធិពល​នៃ​អាហារ​មកលើ​ជាតិ​ស្ករ​ នៅក្នុង​ឈាម​។​
​ទស្សនាទាន​សម្រាប់​ស​ន្ទ​ស្សន៍​ដែល ចំណាត់​ថ្នាក់​អាហារ​ផ្សេងៗ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​មួយ ដែល​ដឹកនាំ​ដោយ David Jen Kin ដែលជា​អ្នក ឯកទេស​អាហារ​រូបត្ថ​ម្ភ  កាណាដា​នៅ​សកល​វិទ្យាល័យ តូ​រ៉ុង​តូ កាលពី​ឆ្នាំ ១៩៨១ ។ នៅពេល​ដែល​ស​ន្ទ​ស្សន៍ នោះ​បាន​បង្កើតឡើង គេ​សន្មត់​ថា គ្លុយកូស​សុទ្ធ ត្រូវបាន​រំលាយ និង ជ្រាបចូល​ក្នុង​ខ្លួន​លឿន​ជាង​អាហារ​ដទៃ ទៀត ដែល​មាន​ជាតិ កាបូន​អ៊ី​ដ្រាត ។ ដូច្នេះ​គ្លុយកូស​ក៏​ត្រូវ​កំណត់​ថា​មានតម្លៃ ១០០ ។ ប៉ុន្ដែ​ចាប់តាំងពី​ពេល នោះ​មក​គេ​រក ឃើញថា កាបូ​ន អ៊ី​ដ្រាត​បានមក​ពី​អង្ករ​ផ្កាម្លិះ មានតម្លៃ ស​ន្ទ​ស្សន៍​ជាតិ​ស្ករ​១០៩  ពីព្រោះ​វា​ត្រូវ​បាន​ជ្រាប ចូល​ក្នុង​ខ្លួន លឿន​ជាង​គ្លុយកូស​សុទ្ធ​ទៅទៀត ហើយ​មាន​ផល​ប៉ះពាល់​ទៅលើ​កម្រិត ជាតិ​ស្ករ​នៅក្នុង ឈាម​ខ្លាំង​ជាង    ។   ករណី​ដូច​គ្នា​នេះ​កើត​មា​ចំពោះ   ម៉ាល់​តូស​ដែល​ជាឌី​សាកា​រីត ផលិតឡើង​ជា​ផ្នែក​មួយ នៃ​ការផលិត​ស្រា​បៀរ ដែល​មាន​តម្លៃ​ស​ន្ទ​ស្សន៍​ជាតិ​ស្ករ​១០៥ ។ តម្លៃ​ស​ន្ទ​ស្សន៍​ជាតិ​ស្ករ នៃ​ប្រភេទ​អាហារ ផ្សេងៗ​ក្នុង​ក្រុម​តែមួយ ដូចជា អង្ករ និង ដំឡូង អាច​ខុសប្លែកគា្ន​ជាខ្លាំង ។ ការប្រែប្រួល​ដទៃ​ទៀត​អាច បណា្ដ​ល​មកពី ការ​ទុំ ឬក៏ របៀប ចម្អិន​អាហារ និង អ្វី​ដែល​យក​មក​បរិភោគ​ជាមួយ​វា ។ ឧទាហរណ៍ បាយ​មានតម្លៃ​ស​ន្ទ​ស្សន៍​ជាតិ​ស្ករ ខ្ពស់​ជាង​បាយ​ដែល​បរិភោគ​ជាមួយ​អាហារ​ដទៃ​ទៀត​ដូចជា  ត្រី  ។  ដូច្នេះ​គេ អោយ​យោបល់​ថា​អ្នកជំងឺ​ទឹក នោម​ផ្អែម​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​សម្បូរ​កាបូន​អ៊ី​ដ្រាត​មួយ​មុខឡើយ ៕​

អ្នកជំងឺ​ទឹកនោមផ្អែម​ត្រូវ​ចេះ​ថែទាំ​ជើង​ដើម្បី​ចៀសវាង​ពិការភាព​:

​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវការ​ការថែទាំ​បន្ថែម​ត្រង់​ជើង​របស់​ ពួកគេ​, ជា​ពិសេស​ប្រសិនបើ​អ្នក​មាន​ជំងឺ​មាន​ការខូចខាត​សរសៃវិញាណ​ខាងៗ និង​មាន​លំហូរ​ឈាម​ខ្សោយ​ទៅ​ចិញ្ចឹម​ជើង​។ ប្រសិនបើ​អ្នក​មិន​យកចិត្តទុកដាក់​នោះទេ​, សូម្បី​តែ​បញ្ហា​ជើង​ដ៏​តូច​មួយ​ក៏​អាច​ក្លាយជា​រឿង​ធ្ងន់ធ្ងរ​ផងដែរ​។ ដោយ​ធ្វើការ​ជាមួយ​គ្រូពេទ្យ​, អ្នក​អាច​រៀន​ថា​តើ​ការពារ​ជើង​របស់​អ្នក​ពី​ការខូចខាត និង​អោយ​មាន​សុខភាព​ល្អ​ដោយ​របៀប​ណា​បាន​។​
ជំងឺ​សរសៃវិញាណ​កំពុងតែ ​រុករាន​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពីព្រោះ​ការបាត់បង់​នូវ​អារម្មណ៍​ ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​ជំងឺ​នោះ​អាច​ធ្វើអោយ​អ្នក​មាន​របួស​តូច​នៅ​នឹង​ ជើង​របស់​អ្នក​។ ប្រសិនបើ​អ្នក​មាន​ជំងឺ​សរសៃឈាម​ខាងៗ​ផង​ដែរ​នោះ​, វា​ជា​រឿង​ពិបាក​ទោះជា​បញ្ហា​តូចតាច​ក៏ដោយ ដូចជា​ពងទឹក​ដើម្បីអោយ​ជារ​សះស្បើយ​នោះ​។ ជា​ការពិត​ណាស់​, សូម្បី​តែ​របួស​តិចតួច​ដូចជា​ការរំខាន​ដោយ​ការ​មិន​រីកលូតលាស់​នៃ​ក្រចក​នៃ​ ម្រាមជើង​ក៏​អាច​ក្លាយ​ជា​មាន​ការឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ដែល​នាំ​អោយ​អ្នក​ ទៅកាន់​មន្ទីរពេទ្យ​ផងដែរ​។ ការឆ្លង​មេរោគ​ធ្ងន់ធ្ងរ​អាច​នាំអោយ​អ្នក​មាន​ការ​កាត់​ជើង​ក៏មាន​។​
បញ្ហា​ជើង​ភាគច្រើន​ត្រូវ​បាន​បង្កឡើង​ដោយ​ការឡើង​សម្ពាធ​ត្រង់​តំបន់​ដែល​ ស្បែក​នៅ​កៀក​ជាប់​ឆ្អឹង​។ ទោះជា​បញ្ហា​នេះ​អាច​រំខាន​ដល់​អ្នក​គ្រប់គ្នា​, ការ​មាន​ជាតិ​ស្ករ​ខ្ពស់​អាច​ធ្វើអោយ​ពួកគេ​កាន់តែ​ធ្ងន់ធ្ងរ​។ ប្រសិនបើ​មិន​បាន​ព្យាបាល​ទេ​នោះ​, សូម្បី​តែ​របួស​តូច​នៅ​នឹង​ស្បែក​អាច​ក្លាយ​ជា​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ក៏មាន​ ។ ក្នុង​ករណី​ខ្លះ​, ឆ្អឹង និង​សន្លាក់​អាច​ក្លាយទៅជា​ឆ្លង​មេរោគ​ពី​ស្បែក​ដោយ​មិនដឹង​ពី​វា​ទៀតផង​។​

(សុខភាព)

រោគសញ្ញាជំងឺមហារីក​មាន​អ្វីខ្លះ​?

ជំងឺមហារីក​មាន​រោគសញ្ញា​អាស្រ័យ​ទៅតាម​ប្រភេទ​និង​ទីកន្លែង​ដែល​ដុះ​ សាច់​។ ឧទាហរណ៍ មហារីក​សួត​អាច​បណ្តាល​ធ្វើឲ្យ​ក្អក មាន​ដង្ហើមញាប់ ឬ​ឈឺទ្រូង​។ មហារីក​ពោះវៀនធំ​អាច​ធ្វើឲ្យ​រា​ករុះ ទល់​លាមក និង​មាន​ឈាម​ក្នុង​លាមក​។​

​មាន​ជំងឺ​មហារីក​ខ្លះ​មិន​មាន​រោគសញ្ញា​អ្វី​ទេ​។ ដូចជា​មហារីក​ថង់​ប្រមាត់ រោគសញ្ញា​ភាគច្រើន​មិន​លេច​ចេញ​មក​ទេ​ដរាបណា​ជំងឺ​មិនទាន់​ឈាន​ដល់​ ដំណាក់កាល​ធ្ងន់ធ្ងរ​ទៅ​ហើយ​នោះ​។​

​មហារីក​ភាគច្រើន​មាន​រោគសញ្ញា​ដូចៗ​គ្នា ដូចខាងក្រោម​នេះ :

–    រងា​ញាក់​

–    អស់កម្លាំង​

–    គ្រុ​នក្តៅ​

–    ហូប​មិន​បាន​

–    រសាប់រសល់​

–    បែកញើស​ពេលយប់​

–    ស្រក​ទម្ងន់​។

(health.com)

​វិធី​ប្រើប្រាស់​ឱសថ​ឲ្យ​ត្រឹមត្រូវ​

គ្រប់​ឱសថ​ទាំងអស់ សុទ្ធ​តែមាន​គុណភាព តែបើ​អ្នកប្រើប្រាស់​ខុស​ក្បួនខ្នាត រោគ​ដែល​ត្រូវជា​សះស្បើយ អាច​មិនជា​ក៏​ថា​បានដែរ​។ ដូច្នេះ​ការប្រើប្រាស់​ឱសថ​នេះ មិនមែនជា​ការងាយស្រួល​ឡើយ ព្រោះ​ឱសថ​ប្រៀបបាន​នឹង​កាំបិត​មុខ​ពីរ ប្រើ​ត្រូវបាន​ផល​ល្អ តែបើ​ប្រើ​ខុស​បាន​ផល​អាក្រក់​។ ដើម្បី​ឲ្យ​ប្រើប្រាស់​ឱសថ​របស់​អ្នក​ដំណើរការ​ទៅបាន​ត្រឹមត្រូវ​នោះ តើ​គួរ​ធ្វើ​បែបណា​?
១-​កត់ចំណាំ​ការពារ​ភ្លេច​: គ្រាន់តែ​ប្រើ​ក្រដាស​តូច​មួយ អក្សរ​មិន​ប៉ុន្មាន​តួ ហើយ​ចំណាយ​ពេលវេលា​មិន​ប៉ុន្មាន​នាទី តែ​លទ្ធផល​ដែល​ទទួលបាន​គួរ​ឲ្យ​មាន​ទំនុកចិត្ត ព្រោះ​ប្រសិនបើ​អ្នក​កត់ត្រា​ពេលវេលា​សម្រាប់​លេបថ្នាំ​ទុកជា​ប់​នឹង​ខ្លួន រឿង​កង្វល់​ពី​ការ​ភ្លេច​លេបថ្នាំ​លែង​ជា​បញ្ហា​ទៀតហើយ​។​
​២-​ប្រើ​ឱសថ​ ឲ្យ​គ្រប់​កំណត់​: កន្លងមក​មាន​អ្នកជំងឺ​ច្រើនណាស់​ដែល​ផ្អាក​លេបថ្នាំ ក្រោយពេល​អាកា​រៈបា​ន​ធូរស្រាល​ជាង​មុន​បន្តិច​នោះ​។ ប៉ុន្តែ​អ្នក​ពុំបាន​ដឹង​ទេ​ថា ទង្វើ​បែបនេះ កំពុងតែ​ជំរុញ​ឲ្យ​មេរោគ​ប្រតិកម្ម​នឹង​ឱសថ​កំពុង​ប្រើ ព្រោះ​ប្រសិនបើ​ថ្ងៃ​ខាងមុខ មេរោគ​ដដែល​នោះ​លេចមុខ​មក​ម្តងទៀត ឱសថ​ដែល​អ្នក​ធ្លាប់ប្រើ​រយៈពេល​កន្លងមក​នោះ មិនអាច​ប្រើការ​បាន​តទៅទៀត​ឡើយ​។​
៣-​រៀបចំ​ពេលវេលា​ឲ្យ​ងាយ​ចងចាំ​: វិធី​ជួយ​ឲ្យ​ងាយ​ចងចាំ​បំផុត និង​មានឱកាស​ភ្លាំងភ្លាត់​តិចតួច​បំផុត គឺ​ជ្រើសរើស​ពេលវេលា​លេបថ្នាំ​រាល់ថ្ងៃ ដូចពេលមុន​ដដែល ឬក៏​ងាក​ទៅ​ពឹងពាក់​ឧបករណ៍​បច្ចេកវិទ្យា​ជំនួយ ដូចជា​កំណត់​ពេលវេលា​រោទិ៍ ដើម្បី​ក្រើនរំឭក​ពេលវេលា​លេបថ្នាំ​។ កត្តា​ដែល​សំខាន់ គឺ​ហាម​ដំអក់ នាឡិការោទិ៍​ពេលណា ត្រូវតែ​លេបថ្នាំ​តាម​ការកំណត់ ប្រសិនបើ​អែអង់​យឺតយ៉ាវ​ត្រឹមតែ ៥ នាទី គាប់​ជូន​មានរឿង​ណាមួយ​មក​បំបែរ​ការចាប់​អារម្មណ៍ អ្នក​ប្រាកដជា​ភ្លេច​មិន​ខាន​។​
៤-​រក្សាទុក​ថ្នាំ​នៅតាម​ប្រអប់​រៀងៗ​ ខ្លួន​: ហាម​រក្សា​ថ្នាំ​រួមគ្នា​នៅក្នុង​ប្រអប់​តែមួយ លើកលែងតែ​ឱសថ​នោះ​ចាំបាច់​ត្រូវ​លេប​រួមគ្នា​ក្នុងពេល​តែមួយ​។​
៥-​កត់​ ឈ្មោះ​ថ្នាំ​ដែល​ប្រតិកម្ម​: ប្រសិនបើ​ប្រើ​ថ្នាំ​ណាមួយ​ហើយ​ប្រតិកម្ម គួរ​កត់​ឈ្មោះ​វា​ទុក និង​កុំ​ភ្លេច​បង្ហាញ​ឲ្យ​គ្រូពេទ្យ​បានដឹង​រាល់ពេល​ទៅ​ជួប​។ នេះ​ជា​វិធី​ការពារ​មិន​ឲ្យ​ប៉ះចំ​ថ្នាំ​ប្រតិកម្ម​ម្តងទៀត​៕

(CEN)

ឱសថ​​ធ្វើឱ្យ​ខ្សោយក្រលៀន​

ដំណើរការ​ខ្សោយក្រលៀន (​ក្រលៀន​បាត់​លទ្ធភាព​ច្រោះ​ឈាម​ឱ្យ​សរីរាង្គ​) ប្រព្រឹត្ត​ទៅដោយ​ឆាប់រហ័ស (​ហៅថា​ខ្សោយក្រលៀន​ខ្លាំង​) ឬ​សន្សឹមៗ (​ខ្សោយក្រលៀន​រ៉ាំរ៉ៃ​) ។​
ឱសថ​មួយចំនួន​ដូចជា ឱសថ​ប្រឆាំង​រលាក​គ្មាន Steroids (non-Steroids anti-inflammatorg drugs-NSAID5), ឱសថ​ព្យាបាល​ជំងឺលើសឈាម​, ឱសថ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​មួយចំនួន​, ទឹកខ្មៅ​ពណ៌​ប្រើប្រាស់​ក្នុង​ការថត​កាំរស្មី X  ឬ វិទ្យុសកម្ម អាច​បង្ក​ឱ្យ​ខ្សោយក្រលៀន​ខ្លាំង ។​
ពពួក​ឱសថ NSAID5 អន្តរាគមន៍​ទៅក្នុង​ការ​សំយោគ Prostaglandin ជា​សារជាតិ​មួយ​ដើរតួនាទី​សំខាន់​ក្នុង​ការធានា​គ្រប់​បរិមាណ​ឈាម​ចូល​ទៅដល់ ​ក្រលៀន ។ ខ្វះ Prostaglandin មានន័យ​ដូច​ការថយចុះ​បរិមាណ​ចរាចរណ៍​ឈាម​ទៅដល់​ក្រលៀន​, ធ្វើឱ្យ​ក្រលៀន​មាន​សកម្មភាព​ខ្សោយ​ប្រសិទ្ធភាព ។ អ្នកជំងឺ​ប្រើប្រាស់ NSAID5 កម្រិត​ខ្ពស់​, អ្នកជំងឺ​មាន​បញ្ហា​អំពី​ក្រលៀន​ស្រាប់​, អ្នកជំងឺ​មាន​អាយុ​ច្រើន​…​ងាយ​ត្រូវ​ខ្សោយក្រលៀន បង្កដោយ NSAID5 ។  អ្នកជំងឺ​កំពុង​ប្រើប្រាស់​ថ្នាំ​សម្រួល​នោម​ស្រួល ប្រសិន​ប្រើប្រាស់​បន្ថែម NSAID5 កាន់តែ​ងាយ​ត្រូវ​ខ្សោយក្រលៀន ។ អាស្រ័យហេតុនេះ ក្រុម​អ្នកជំងឺ​ទាំងនេះ មិនត្រូវ​ទិញ​ថ្នាំ NSAID5 ដើម្បី​ប្រើប្រាស់​ដោយ​ចិត្ត​ឯង គប្បី​មានការ​ណែនាំ​ច្បាស់លាស់​ពី​គ្រូពេទ្យ ។​
ពេល​ទើប​ប្រើប្រាស់​ ថ្នាំ​ព្យាបាល​ជំងឺលើសឈាម​, អ្នកជំងឺ​ត្រូវ​ចាប់ផ្តើម​នៅ​កម្រិត​ទាប​, បន្ទាប់មក​ធ្វើ​វិភាគឈាម​ជាប្រចាំ​ដើម្បី​ពិនិត្យមើល​សមត្ថកិច្ច​ក្រ​លៀន ។ ខ្សោយក្រលៀន​ស្រាល តែង​កើតឡើង​នៅ​ដំណាក់កាល​ដំបូង​នៃ​ការប្រើប្រាស់​ថ្នាំ ។ ប៉ុន្តែ​ប្រសិន​សមត្ថកិច្ច​ក្រលៀន​ថមថយ​ហួស​៣០​ភាគរយ នោះ​ចាំបាច់​ត្រូវ​ឈប់​ប្រើប្រាស់​ថ្នាំ​ភ្លាម​។ ក្នុង​រយៈពេល​ប្រើប្រាស់ ដាច់ខាត​មិនត្រូវ​ប្រើ​ជាមួយ​ឱសថ NSAID5 ។​
អង់​ទី​ប៊ី​យ៉ូ​ទិ​ក Aminoglycoside ជា​ប្រភេទ​អង់​ទី​ប៊ី​យ៉ូ​ទិ​កមាន​ប្រសិទ្ធភាព ក្នុងការ​ព្យាបាល​ឆ្លង​មេរោគ​ដោយសារ​បាក់តេរី ។ ប៉ុន្តែ​ប្រមាណ​១០​ភាគរយ​-២០​ភាគរយ​នៃ​អ្នកជំងឺ​ត្រូវ​ខ្សោយក្រលៀន ពេល​ប្រើប្រាស់​ក្រុម​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​នេះ​, ពិសេស​គឺ​ពេល​ផឹក​ក្នុង​កម្រិត​ខ្ពស់ ឬ​ប្រើប្រាស់​រយៈពេល​យូរ ។ ដំណើរការ​ខ្សោយក្រលៀន នឹង​ងាយ​ឃើញច្បាស់ ក្រោយពេល​តែមួយ​សប្តាហ៍​ប្រើប្រាស់​ក្រុម​អង់​ទី​ប៊ី​យ៉ូ​ទិ​ក Amiroglycoside​។​
អ្នកជំងឺ​ទឹកនោមផ្អែម​និង​ជំងឺ​ក្រលៀន កាន់តែ​ងាយ​ត្រូវ​ខ្សោយក្រលៀន ប្រសិន​ថត​កាំរស្មី X មានប្រើ​ពណ៌​ប្រឆាំង​ពន្លឺ ។ ពេល​បរិមាណ​ពណ៌​ប្រើប្រាស់​ច្រើន​អ្នកជំងឺ​ត្រូវ​បាត់បង់​ទឹក នោះ​កាន់តែ​ងាយ​ត្រូវ​ខ្សោយក្រលៀន ។ អាស្រ័យហេតុនេះ អ្នកជំងឺ​ត្រូវ​បញ្ចូល​ទៅក្នុង​សរីរាង្គ​នូវ​បរិមាណ​ទឹក​សមស្រប និង​ប្រើ​ទឹកខ្មៅ​ពណ៌​ពុំ​សូវ​មាន​ឥទ្ធិពល​បន្ទាប់បន្សំ ។​
ចំពោះ​អ្នក​ ងាយ​កើត​ជំងឺ​ក្រលៀន ឱសថ​មួយចំនួន​ដូចជា​ឱសថ​សម្រួល នោម​ស្រួល នឹង​ធ្វើឱ្យ​សរីរាង្គ​ត្រូវ​បាត់បង់​ទឹក នាំ​ដល់​ការ​ខ្សោយក្រលៀន ។ អ្នកជំងឺ​ត្រូវ​យកចិត្តទុកដាក់​លើ​ពពួក​ឱសថ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក ឱសថ​ប្រឆាំង​ផ្សិត ឱសថ​ប្រឆាំង​វីរុស អាច​បង្ក​ខ្សោយក្រលៀន ។ ក្នុងករណី​ខ្សោយក្រលៀន អ្នកជំងឺ​ត្រូវ​ឈប់​ប្រើប្រាស់​ឱសថ​ទាំងនេះ​, បន្ទាប់មក​ផ្តល់ព័ត៌មាន​ឱ្យ​វេជ្ជបណ្ឌិត ព្រោះ​ប្រើប្រាស់​ឱសថ​ច្រើន​ប្រភេទ​ក្នុងពេល​តែមួយ មានន័យ​ដូចនឹង​ការ “​សម្លាប់​”​ក្រលៀន​លឿន​ជាង ៕​

(CEN)

មនុស្ស​ចាស់ គួរ​បរិភោគ​ទឹកឃ្មុំ​ជំនួស​ស្ករ​?

បរិភោគ​ស្ករអំពៅ​ច្រើន ក៏​ដូច​បរិភោគ​អំបិល ,​ជាតិ​ខ្លាញ់​ច្រើន សុទ្ធតែ​នាំ​ដល់​ការកើត​ជំងឺ​ធាត់​, ក្រិន​រឹង​សរសៃឈាម​, លើសឈាម​, ទឹកនោមផ្អែម ធ្វើឱ្យ​ថយចុះ​សមត្ថភាព​ទប់ទល់​រប​ស់​សរីរាង្គ បណ្តាលឱ្យ​សរីរាង្គ​ងាយ​ត្រូវ​គ្រុនផ្តាសាយ ពុក​ឆ្អឹង និង​ជំងឺ​ភ្នែក​។ អាស្រ័យហេតុនេះ មនុស្ស​ចាស់​មិនត្រូវ​បរិភោគ​ស្ករអំពៅ​ច្រើន​។ ពេល​ត្រូវ​ការបរិភោគ​ផ្អែម អាច​ប្រើ​ទឹកឃ្មុំ​ជំនួស​។​

ជំងឺ​ក្រពះ :

មនុស្ស​មជ្ឈិមវ័យ និង​វ័យ​ចំណាស់ ដែលមាន​ជំងឺ​ក្រពះ គួរ​ផឹកទឹក​ឃ្មុំ​ជាប្រចាំ ព្រោះ​ទឹកឃ្មុំ​មាន​ឥទ្ធិពល​សម្រួល​អាស៊ីត​ក្រពះ​, អាច​សម្រួល​កម្រិត​អាស៊ីត​សន្សឹមៗ សម្រេចបាន​ដល់​កម្រិត​ធម្មតា ។​

វិធី​ប្រើប្រាស់ ៖ អ្នកមាន​អាស៊ីត​ក្រពះ​តិច មុន​ទទួលទាន​បាយ អាច​បរិភោគ​ទឹកឃ្មុំ​បន្តិច ក៏​អាច​លាយ​ជាមួយ​ទឹក​ត្រជាក់​បន្តិច​ដើម្បី​ផឹក ។ អ្នកមាន​អាស៊ីត​ក្រពះ​ច្រើន​នោះ គួរ​លាយ​ទឹកឃ្មុំ​ជាមួយ​ទឹក​ក្តៅ​ឧ​ណ្ឌៗ ដើម្បី​ផឹក​មុនពេល​បាយ​មួយ​ម៉ោង​កន្លះ ឬ​ក្រោយ​ពេលបាយ​៣​ម៉ោង ។​

ជំងឺ​ផ្លូវដង្ហើម :

ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​បន្ថយ​រលាក​, បន្ថយ​ស្លេស្ម៍​, ត្រជាក់​សួត​, ព្យាបាល​ក្អក​។ វិធី​ព្យាបាល​ក្អក​ល្អ​បំផុត គឺ​បរិភោគ​ផ្លែ​ព័រ​ជាមួយ​ទឹកឃ្មុំ ។​
វិធី​ធ្វើៈ  ហាន់​ផ្លែ​ព័រ​មួយ​ផ្លែ​ជា​ចំណិត​ស្តើងៗ រួច​លាយ​ជាមួយ​ទឹកឃ្មុំ  ទទួលទាន ២-៣ ដង​ក្នុង​មួយថ្ងៃ ។​

ជំងឺ​សរសៃឈាម​បេះដូងៈ

បរិភោគ​ទឹកឃ្មុំ​ជាប្រចាំ​មាន​ឥទ្ធិពល​ការពារ​សរសៃ​ឈាម​, បញ្ចុះ​សម្ពាធ​ឈាម បង្កើន​ការរំលាយ​អាហារ​, ស្រួល​បត់ជើងធំ ។​
វិធី​ប្រើៈ មុនពេល​ស្រស់ស្រូប​ពេលព្រឹក ផឹកទឹក​ឃ្មុំ​១​កែវ ហើយ​ពេលយប់​មុនពេល​ទទួលទានដំណេក​ផឹក​១ កែវ​ទៀត​។​

ជំងឺ​ពោះវៀនៈ

ទឹកឃ្មុំ​នៅមាន​ឥទ្ធិពល​បង្កើន​កម្លាំង​ក​ន្ត្រា​ក់​ច្របាច់​របស់​ផ្លូវ​ពោះវៀន អាច​បំ​ព្រួញ​ពេលវេលា​បត់ជើងធំ ។​
វិធី​ប្រើៈ ផឹក​ប្រមាណ​២៥ ក្រាម​ទឹកឃ្មុំ នៅមុន​ស្រស់ស្រូប​អាហារ​ព្រឹក និង​យប់ ។

បន្សាប​ស្រាៈ

សារជាតិ​ស្ករ​ផ្លែឈើ​ក្នុង​ទឹកឃ្មុំ  អាច​បំបែក​រំដោះ​ការ​ស្រូប​យកជាតិ​អាល់កុល អាស្រ័យហេតុនេះ អាចជួយ​ឱ្យ​ស្វាង​ស្រា​រហ័ស​ជាង និង​មិន​ឈឺក្បាល​ក្រោយពេល​ផឹកស្រា​។ ក្រៅពីនេះ ទឹកឃ្មុំ​នៅមាន​ប្រសិទ្ធភាព​ជំនួយ​ដល់​ការព្យាបាល​ជំងឺ​រ៉ាំរ៉ៃ ដូចជា​រលាក​ថ្លើម B ខ្លាញ់​រុំ​ថ្លើម ក្រិន​ថ្លើម …​។​
វិធី​ប្រើ ៖ មុនពេល​ផឹកស្រា​ត្រូវ​បរិភោគ​ប្រមាណ​៥០​ក្រាម​ទឹកឃ្មុំ ឬ នំ​ប៊ី​ស​គីត​លាប​ទឹកឃ្មុំ​ប៉ុន្មាន​ដុំ​។ ក្រោយពេល​ផឹកស្រា ក៏ត្រូវ​ផឹកទឹក​លាយ​ទឹកឃ្មុំ​។ ទឹកឃ្មុំ​នឹង​ឆាប់​បំពេញតម្រូវការ​ថាមពល​របស់​ខួរក្បាល ។​

ផ្គត់ផ្គង់​ថាមពលៈ​

សរីរាង្គ​អាច​រហ័ស​ស្រូបយក​សារជាតិ​ស្ករ​ផ្លែឈើ និង glucoza របស់​ទឹកឃ្មុំ កែប្រែ​ឱ្យ​ស្ថានភាព​ជីវជាតិ​ក្នុង​ឈាម​ប្រសើរឡើង​។​
វិធី​ប្រើៈ ផឹកទឹក​ឃ្មុំ​១​កែវ​នៅពេល​ថ្ងៃត្រង់។

ជួយ​ឱ្យ​ស្រួល​គេងៈ​

glucoza ពពួក​វីតាមីន​ម៉ាញ៉េ​ស្យូ​ម ហ្វូ​ស​ហ្វ័​រ ក្នុង​ទឹកឃ្មុំ​អាច​សម្រួល​សមត្ថកិច្ចរ​បស់​ប្រព័ន្ធ​សរសៃប្រសាទ ធ្វើឱ្យ​សរសៃប្រសាទ​បន្ថយ​ភាព​តានតឹង និង​គេង​បាន​លក់​ស្រួល​។ ទឹកឃ្មុំ ពុំមាន​ឥទ្ធិពល​បន្ទាប់បន្សំ​ដូច​ប្រភេទ​ថ្នាំ​ផ្សេងៗ​ឡើយ ។​
វិធី​ប្រើៈ មុន​ចូល​គេង ផឹកទឹក​ឃ្មុំ​មួយ​ស្លាបព្រា ៕

 

វិធី​ទប់ស្កាត់​ក្រួសតម្រងនោម​

  ប្រសិន​ធ្លាប់​កើត​ក្រួសតម្រងនោម អ្នក​ប្រាកដជា​ដឹងថា​វា​រង​ទុក្ខលំបាក​ដូចម្តេចខ្លះ ។ ក្រួសតម្រងនោម​មាន​ឥទ្ធិពល​ទៅដល់​សុខភាព​និង​គុណភាព​ជីវិត​របស់​មនុស្ស​រាប់ ​លាន​នាក់​លើ​ពិភពលោក ហើយ​ការព្យាបាល ក៏​ចំណាយ​ប្រាក់​ច្រើន​គួរសម ។​
ខាងក្រោម​នេះ​ជា​វិធី​ទប់ស្កាត់​ការកកើត​ក្រួសតម្រងនោម
បន្ថយ​បរិភោគ​សាច់​:
​ អ្នក​គួរ​កំហិត​បរិមាណ​ប្រូតេអ៊ីន​ស្រូបយក​ពី​ពពួក​សាច់​និង​គ្រឿងក្នុង​ សត្វ ពិសេស​គឺ​ថ្លើម ។ ការស្រាវជ្រាវ​របស់​ម​ន្ទីរ​ពេទ្យ Mayo (​អាមេរិក​)​បង្ហាញថា អ្នក​បរិភោគ​សាច់​ច្រើន​ងាយ​មាន​គ្រោះថ្នាក់​កើត ក្រួសតម្រងនោម ។​
ផឹកទឹក​ច្រើនៈ
​ក្រួសតម្រងនោម​កម្រ​កកើត​ជា​រូបរាង ​ពេល​ទឹកនោម​ត្រូវ​រាវ​។ ការស្រាវជ្រាវ​មួយ​នៅ​អាមេរិក​បង្ហាញថា អ្នក​ផឹកទឹក​ជាង​២,៥ លីត្រ​ក្នុង​មួយថ្ងៃ អាច​បន្ថយ​ដល់​៤០​ភាគរយ​គ្រោះថ្នាក់​កើត​ក្រួសតម្រងនោម ប្រៀប​នឹង​អ្នក​ផឹកទឹក​តិចជាង​។​

គួរប្រើ​ប្រាស់​ទឹកក្រូច​ឆ្មា​រៈ
​ ផឹក​តិច​បំផុត​មួយ​កែវ​ទឹក​ក្រូចឆ្មារ​ក្នុង​មួយថ្ងៃ ជួយ​បន្ថយ​គ្រោះថ្នាក់​ក្រួសតម្រងនោម ។ សារជាតិ​អាស៊ីត​ស៊ី​ទ្រិ​ក មាននៅ​ក្នុង​ផ្លែ​ក្រូចឆ្មារ ជួយ​ទប់ស្កាត់​ពពួក​សារជាតិ​រ៉ែ និង​សមាសធាតុ​វីតាមីន​ផ្សេងៗ​របស់​ទឹកមូត្រ​ស្អិត​ចូលគ្នា​និង​កកើត​ជា​ ក្រួសតម្រងនោម ។​
កុំ​ភ្លេច​តែ​បៃតងៈ
​ផឹក​តែ​បៃតង អាច​ទប់ស្កាត់​ក្រួសតម្រងនោម ។ ការស្រាវជ្រាវ​នៅ​ប្រទេស​អាស៊ី​មួយចំនួន បង្ហាញថា តែ​បៃតង​ប្រឆាំង​តប​ការកកើត​ជា​ក្រួស​និង​ធ្វើឱ្យ​គ្រាប់​ក្រួសតម្រងនោម​ ប្រែជា​ងាយ​បែក​ជាង ។​
កំហិត​ប្រើប្រាស់​ទឹក​ទំពាំងបាយជូរ​និង​កូកាកូឡាៈ

​នេះ​ជាការ​ប្រឈម​មួយ​មិន​ស្រួល​ឡើយ​ចំពោះ​អ្នក​ចូលចិត្ត​ប្រភេទ​ទឹក​នេះ ។ ប៉ុន្តែ​ការស្រាវជ្រាវ​បង្ហាញថា  វា​ពិតជា​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ត្រូវ​ក្រួសតម្រងនោម ។​
បង្កើន​សារជាតិ​រ៉ែ :
​ សារជាតិ​រ៉ែ​មួយចំនួន ពិសេស​គឺ​ប៉ូ​តា​ស្យូ​ម​និង​ម៉ាញ៉េ​ស្យូ​ម​តាំងពីដើម​មក​មានលទ្ធភាព​ធ្វើឱ្យ ​ថយចុះ​គ្រោះថ្នាក់​កើត​ក្រួសតម្រងនោម ។ ពពួក​អាហារ​សម្បូរ​ប៉ូ​តា​ស្យូ​ម រួមមាន​ពពួក​បន្លែ ផ្លែឈើ​ដូចជា​ចេក  ដំឡូងបារាំង សណ្តែក​ហោ​ឡាំង​តាវ​…​។ ប្រភព​ផ្គត់ផ្គង់​ម៉ាញ៉េ​ស្យូ​មធម្ម ជាតិ​រួមមាន​ផ្លែ​អាល់​ម៉ុ​ន​។​
បន្ថយ​ស្រូបយក​កាល់ស្យូម និង​អំបិល  :
​ របស់​ទាំងពីរ​នេះ ត្រូវបាន​ចាត់ទុកថា រួមចំណែក​កកើត​ជា​ក្រួសតម្រងនោម ហេតុនេះ​ការបន្ថយ​ស្រូបយក​វា មានន័យ​ដូច​ការធ្វើឱ្យ​តម្រងនោម​របស់​អ្នក​បន្ថយ ” ធ្ងន់ធ្ងរ​” ជាង ៕

(CEN)

ឳសថបុរាណ ៦ មុខ ដែលពោះវៀនត្រូវការ

នេះ​ជា​អាហារ ៦ មុខ​សម្រាប់​ណែនាំ​ឲ្យ​លោកអ្នក​បរិភោគ​ក្នុងការ​ជំនួយ​ដល់​ពោះវៀន​។ អាហារ​ទាំងនេះ​ដូចជា:

1.ស្លឹក​ជីរ​លីង​ល​ក្ត​:

ប្រេង​ក្រអូប​ឈ្ងុយ​ពី​ស្លឹក​ជីរ​លីង​ល​ក្ត​ជា​ថ្នាំ​ជួយ​រំលាយ​អាហារ​យ៉ាង​ ល្អ​ដល់​ពោះវៀន​។ ក្រៅពីនេះ​វា​ជួយ​មិន​ឲ្យ​ពោះវៀន​កើតមាន​អាកា​រៈ​ហើមពោះ ឆ្អល់ពោះ​ជាប់​ជាប្រចាំ​ផងដែរ​។

2. ម្ទេស​ស្រស់:

ភាព​ហឹរ​របស់​ ម្ទេស​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​ទឹកមាត់ ហើយ​បន្ទាប់ពីនោះ​អង់​ហ្ស៊ី​ម​របស់​ទឹកមាត់ នឹង​បញ្ចេញ​សារជាតិ ដែល​ជួយ​រំលាយ​ឲ្យ​សារជាតិ​ម្សៅ​មាន​សភាព​ទន់​។ ដូច្នេះ​ពោះវៀន មិនចាំបាច់​ត្រូវធ្វើ​ការ​ច្រើន​ក្នុងការ​កិន​រំលាយ​អាហារ​រៀងរាល់​លើក​ នោះទេ​។

3. ​ខ្ទឹមក្រហម​:

គ្រាន់តែ​បរិភោគ​ខ្ទឹមក្រហម​តែ​ម្យ៉ាង ក៏​អាចជួយ​ពោះវៀន​បាន​យ៉ាង​ល្អ​រួចជាស្រេច​ទៅហើយ ព្រោះថា​ក្នុង​ខ្ទឹមក្រហម មាន​សារជាតិ​អាច​ជំនួយ​ដល់​ពោះវៀន ដោយ​វា​ជួយ​រំលាយ​អាហារ និង​ជួយ​ឲ្យ​បរិភោគ​អាហារ​បាន​ច្រើន​។

4. ស្លឹក​ម្រះព្រៅ:

ម្រះព្រៅ​មាន​សារជាតិ​ពិសេស អាច​ផ្តល់​ផល​យ៉ាង​ល្អ​ចំពោះ​ពោះវៀន ដោយ​វា​ជួយ​ឲ្យ​ពោះវៀន កិន​រំលាយ​អាហារ​បានល្អ​។ ក្រៅពីនេះ ស្លឹក​ម្រះព្រៅ នៅ​ជួយ​ក្នុងការ​បញ្ចេញ​ទឹក​ក្នុង​ក្រពះ​មកជួយ​រំលាយ​អាហារ​ដែល​យើង​បរិភោគ​ ចូល​ទៀតផង​។​

5. ​ស្លឹកគ្រៃ​:

ចង់​បរិភោគ​ស្លឹកគ្រៃ​ឲ្យ​បាន​ផល​ល្អ គួរ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ ព្រោះ​អាច​បរិភោគបាន​ដោយ​ងាយ​។ ចំពោះ​ផលប្រយោជន៍​ចំពោះ​ស្លឹកគ្រៃ ជួយ​បញ្ចេញ​ទឹកប្រមាត់​មក​កិនបំបែក​អាហារ​បាន​យ៉ាង​ល្អ​។

6. ខ្ទឹមស​:

យើង​មាន​គន្លឹះ​ដ៏​ល្អ​មួយ​សម្រាប់​លោកអ្នក ដែល​កើតមាន​អាកា​រៈ​ក្រពះ​អាហារ​មិន​រំលាយ ដោយ​យក​ខ្ទឹម ស ៥ កំពឹស មក​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ ហើយ​បរិភោគ​ភ្លាមៗ​ក្រោយ​អាហារ​។ ខ្ទឹម ស អាចជួយ​ជំរុញ​ឲ្យ​ក្រពះ​កិន​រំលាយ​អាហារ​បាន​យ៉ាង​ល្អ ហើយ​បើ​បាន​បរិភោគ មិនយូរ​ទេ អាកា​រៈ​នេះ​នឹង​ប្រសើរឡើង​៕​

(ECN)

ប្រភេទ​ថ្នាំ​ ​ព្យាបាល​ជំងឺ​រលាក​ក្រពះ

ការព្យាបាល​ជំងឺ​រលាក​ក្រពះ គឺ​អាស្រ័យ​ទៅលើ មូលហេតុ​ច្បាស់លាស់​ណាមួយ​។ ជំងឺ​រលាក​ក្រពះ​ស្រួចស្រាវ ដែល បណ្តាលមកពី ថ្នាំ​បំបាត់​ការឈឺចាប់ ( NSAIDs) ឬ មក​ពី​សុរា អាច​នឹង​ត្រូវ​បាន​ធូរស្រាល​មក​វិញ ដោយ​ការបញ្ឈប់ នូវ​ការប្រើប្រាស់​សារជាតិ​ទាំងនោះ​។ រីឯ ជំងឺ​រលាក​ក្រពះ​រុំ​ា​រ៉ៃ ដែល​មាន​ប្រភព​មក​ពី ការចម្លង រោគ​របស់​ពពួក​មេរោគ H.pylori ជាធម្មតា​ត្រូវបាន​ព្យាបាល  ដោយ​ការ​កំចាត់​បាក់តេរី​ទាំង​នោះ​ចោល​។​ ចំពោះ គម្រោងការ​នៃ​ការព្យាបាល​ជំងឺ​រលាក​ក្រពះ​ភាគច្រើន ក៏​ត្រូវបាន​រួម​សហកា​រ​ផងដែរ ជាមួយនឹង​ឱសថ​ទាំងឡាយ ណា ដែល​ព្យាបាល​ទៅលើ​ជាតិ​អាស៊ី​ត នៅក្នុង​ក្រពះ ដើម្បី​ជួយ​កាត់បន្ថយ​សញ្ញាណ និង រោគសញ្ញា ដែល​អ្នក បាន​ជួបប្រទះ និង ជម្រុញ​ដល់​ការ​ជាសះស្បើយ នៅក្នុង​ក្រពះ​របស់​អ្នក​។​

ឱសថ​ដែល​ប្រើ​សម្រាប់​ធ្វើការ​ព្យាបាល​ជំងឺ​រលាក​ក្រពះ រួមមាន​៖

· ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិក សម្រាប់​សម្លាប់​មេរោគ H.pylori ។ ប្រសិនបើ​មេរោគ​ប្រភេទ​នេះ ត្រូវបាន​រកឃើញ​នៅ ក្នុង​បំពង់​រំលាយ​អាហារ​របស់​អ្នក នោះ​វេជ្ជបណ្ឌិត​នឹង​ធ្វើ​ការណែនាំ​អ្នក អោយ​ប្រើ​នូវ​សមាសធាតុ នៃ​ថ្នាំ អង់​ទី​ប៊ីយ៉ូ​ទិក ដើម្បី​សម្លាប់​មេរោគ​ទាំងនេះ​។ ប្រភេទ​ក្រុម​នៃ​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិក គឺ​មាន​ច្រើន​ប្រភេទ​ផ្សេងៗ គ្នា ដែល​បាន​ប្រើប្រាស់​នៅក្នុង​ពិភពលោក​នេះ​។ នៅក្នុង​សហរដ្ឋអាមេរិក ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក ដែល​ត្រូវបាន ចេញ​វេជ្ជបញ្ជា សម្រាប់​ការព្យាបាល​មេរោគ H.pylori រួមមាន​ដូចជា​៖  អា​ម៉ុក​ស៊ី​លីន (Amoxicillin ), ក្លា​រី​ដ្រូ​មី​ស៊ីន (clarithromycin), មេត្រូ​ណីដា​ហ្សូ​ល (metronidazole ) និង តេត្រា​ស៊ីគ្លី​ន ( tetracycline) ។ អ្នក​នឹង​អាច លេប​វា ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ដោយ​វា​អាស្រ័យទៅលើ ប្រភេទ និង ចំនួន​របស់​វា​។​

· ឱសថ រាំងខ្ទប់​ដល់​ការផលិត​ជាតិ​អាស៊ីត និង ជម្រុញ​អោយ​មាន​ការ​ជាសះស្បើយ​: ថ្នាំ​រារាំង ប្រូ​តុន Proton pimp inhibitors បាន​ជួយ​កាត់បន្ថយ​នូវ​ជាតិ​អាស៊ីត ដោយ​ការ​រាំងខ្ទប់ សកម្មភាព​នៃ​ផ្នែក​របស់​កោសិកា ដែល មាន​មុខងារ​ផលិត​ជាតិ​អាស៊ីត​។ ប្រភេទ​ថ្នាំ​ទាំងនេះ រួមមាន​ទាំង​ថ្នាំ​ដែល​ត្រូវការ​វេជ្ជបញ្ជា និង ថ្នាំ​ដែល​មិន ចាំបាច់​ត្រូវការ​វេជ្ជបញ្ជា មានដូចជា​៖ អូ​មេ​ប្រា​ហ្សូ​ល (omeprazole),​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                                       ឡេន​សូប្រា​ហ្សូល(lansoprazole), រ៉ា​បេប្រា​ហ្សូ​ល (rabeprazole ),  អឺ​សូ​មេ​ប្រា​ហ្សូ​ល (esomeprazole ), ឌិ​ចឡង់​សូ​ប្រា​ហ្សូ​ល ( dexlansoprazole )  និង ប៉ង់​តូ​ប្រា​ហ្សូ​ល (pantoprazole ) ។ ការប្រើប្រាស់​ថ្នាំ​ប្រភេទ​ទាំង​នេះ ក្នុង​រយៈពេល​យូរ ជាពិសេស ក្នុង​កម្រិត​ដូស​ថ្នាំ​ខ្ពស់​នោះ  គឺ​អាច​នឹង​បង្កើន​ឱកាស​នូវ​ការ​ប្រឈម​នឹង គ្រោះថ្នាក់​នៃ​ការបាក់ ឆ្អឹងត្រគាក​, កដៃ និង ឆ្អឹងខ្នង​។ អ្នក​អាច​សាកសួរ​វេជ្ជបណ្ឌិត ថា​តើ​ការប្រើប្រាស់​ថ្នាំ​គ្រាប់​កាល់ស្យូម​បន្ថែម អាច​កាត់បន្ថយ​នូវ​ការ​ប្រឈម​នឹង គ្រោះថ្នាក់​នេះ​បាន​ដែរឬទេ​?

· ឱសថ ដែល​ជួយ​កាត់បន្ថយ​នូវ ការផលិត​ជាតិ​អាស៊ី​ត : ថ្នាំ​រាំងខ្ទប់​នូវ​ជាតិ​អាស៊ី​ត ឬ ត្រូវបាន​គេ​ហៅ ម្យ៉ាង​ទៀត​ផង​ដែរ​ថា ( H-2) blockers បាន​ជួយ​ធ្វើ​ការកាត់បន្ថយ​នូវ​ចំនួន នៃ​ជាតិ​អាស៊ី​ត ដែល​ត្រូវបាន បញ្ចេញ​ទៅក្នុង​បំពង់​អាហារ​របស់​អ្នក ដែល​វា​អាច​ជួយ​ធ្វើអោយ​ភាពឈឺចាប់​នៃ ការ​រលាក​ក្រពះ​នេះ មាន​ភាព​ធូរស្រាល និង ជម្រុញ​អោយ​វា​ឆាប់​មានការ​ជាសះស្បើយ​។ វា​មាន​ដាក់លក់​ទាំង​ក្នុង​ទំរង់​ជា ឱសថ​ដែល​ត្រូវការ​វេជ្ជបញ្ជា ឬ ក៏​មិន​ចាំបាច់​ត្រូវការ​វេជ្ជបញ្ជា​នោះទេ​។ ប្រភទ​ថ្នាំ​ទាំងនេះ រួមមាន​ដូចជា​៖  រ៉ានី​ទី​ឌី​ន (ranitidine ), ហ្វា​ម៉ូទី​ឌីន ( famotidine), ស៊ី​មេ​ទី​ឌី​ន (cimetidine )               និង នី​ហ្សា​ទី​ឌី​ន ( nizatidine )​។​

· ឱសថ​ប្រឆាំង​ជាតិ​ស៊ីត ដែល​ជួយ​បន្សាប​ដល់​ជាតិ អាស៊ីត​នៅក្នុង​ក្រពះ​​  វេជ្ជបណ្ឌិត អាច​នឹង​បន្ថែម​នូវ ថ្នាំ​ប្រឆាំង​ជាតិ​អាស៊ីត ទៅ​ក្នុង​ប្រភេទ​ថ្នាំ​ដែល​អ្នក​ត្រូវ​ប្រើប្រាស់​។ ថ្នាំ​នេះ អាច​ជួយ​បន្សាប​ជាតិ​អាស៊ីត ដែល មាន​នៅក្នុង​ក្រពះ និង អាច​ធ្វើអោយ​ការឈឺចាប់​មាន​ភាព​ធូរស្បើយ​។ ផល​រំខាន​របស់​វា អាច​មាន​ដូចជា​៖ ទល់​លាមក ឬ រាគ គឺ​អាស្រ័យ​ទៅលើ​ធាតុ​ផ្សំ​សំខាន់​របស់​វា ។​

(ដកស្រង់ពីសុខភាព)

ជាតិ​​​កាល់​​​ស្យូម

ជាតិកាល់ស្យូម ដែលចាត់ចូលក្នុងចំណាត់ថ្នាក់សារធាតុអាហារបំប៉ន ឬសារធាតុកម្រមានតម្រូវការច្រើន(ឬរ៉ែខនិជមាន តម្រូវការច្រើន) ចូលរួមនៅក្នុងប្រតិកម្មម៉េតាប៉ូលីសរបស់សារធាតុវីតាមីនជា ច្រើន។

ជួយឆ្អឹង និងធ្មេញ ៖ វាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសាងសង់ ភាពមាំទាំ និងការទ្រទ្រង់ឆ្អឹង និងធ្មេញ។

ទ្រទ្រង់ប្រព័ន្ធប្រសាទ ៖ តួនាទីចម្បងបំផុគឺទ្រទ្រង់សុខភាពប្រព័ន្ធប្រសាទដោយសម្រួលដល់ការ គេងលក់ស្រួល និង ប្រឆាំងជាមួយស្ថានភាពស្មុគស្មាញចិត្ដ ឬវិបត្ដិផ្លូវចិត្ដនានា។ ជាតិកាល់ស្យូមត្រូវបានគេស្គាល់ថាជាជាតិខនិជប្រព័ន្ធប្រសាទ។

ជួយបេះដូង ៖ វាមានតួនាទីសំខាន់ផងដែរ ក្នុងការជួយដំណើរចលនាបេះដូងឱ្យដើរត្រឹមត្រូវ ជាពិសេសចង្វាក់បេះដូង។

ជួយឈាម ៖ វាក៏មានតួនាទីផងដែរ សម្រួលដល់ការកកនៃឈាម។

ប្រឆាំងជម្ងឺមហារីក ៖ យើងឃើញជាតិកាល់ស្យូមដើរតួនាទីផងដែរ នៅក្នុងការការពារទប់ទល់ជាមួយជម្ងឺមហារីកពោះវៀនធំ និងមហារីកពោះវៀនក្រសាល់គូទ។

របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់ជាតិកាល់ស្យូម

ខ្លួនប្រាណមនុស្សយើងត្រូវការទទួលទានចូលទៅក្នុងខ្លួនជាប្រចាំផងដែរ នូវសារធាតុកាល់ស្យូមនេះ ក្នុងបរិមាណចំនួន ៩០០មីលីក្រាមសម្រាប់មនុស្សពេញវ័យ ១,២ក្រាមសម្រាប់វ័យជំទង់ ១ក្រាមសម្រាប់ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីបំបៅកូនដោយទឹកដោះ និងមនុស្សធំឬពេញវ័យភេទស្រីដែលមានអាយុលើស៥៥ឆ្នាំ និងបុរសចំណាស់អាយុលើស៦៥ឆ្នាំ។

កង្វះជាតិកាល់ស្យូម នាំឱ្យប៉ះពាល់ដល់សុខភាព

ប្រសិនបើមនុស្សយើងទទួលទានជាតិកាល់ស្យូមមិនបានគ្រប់គ្រាន់នោះទេ អាចនាំឱ្យប៉ះពាល់ដល់សុខភាពគួរឱ្យកត់ សម្គាល់។ ផលប៉ះពាល់ដែលចម្បងជាងគេ គឺវិបត្ដិគ្រោងឆ្អឹង(ពុកឆ្អឹង ឆ្អឹងក្រិន ឆ្អឹងបាត់ភាពរឹងមាំ) ដង្កូវស៊ីធ្មេញ ឈឺចាប់សាច់ដុំ ស្បែកប្ដូរសម្បុរ ដំបៅមាត់ ងាយកន្ដ្រាក់សរីរាង្គ មួម៉ៅ និងវិបត្ដិដំណេក(គេងមិនសូវលក់ជាដើម)។

ចំណីអាហារដែលមានជាតិកាល់ស្យូម

ជាតិកាល់ស្យូមមាននៅលើចំណីអាហារមួយចំនួន ជាពិសេសនៅក្នុងចំណីអាហារ ដូចជាអាហារជាតិទឹកដោះ ត្រីសាឌីន កំប៉ុង ត្រីសូម៉ុង ផ្លែឈើស្ងួត(ជាពិសេសផ្លែអាម៉ង់) បន្លែបៃតង ស្ពៃ និងទឹកខនិជដែលសម្បូទៅដោយជាតិកាល់ស្យូម និងម៉ាញ៉េស្យូម។ សមាមាត្រជាតិកាល់ស្យូម និងម៉ាញ៉េស្យូមគឺត្រូវមានផលចែកចំនួន២ជាទូទៅ។

ពេលដែលគួរប្រើជាតិកាល់ស្យូម

ជាទូទៅគេឃើញជាតិកាល់ស្យូមមានទម្រង់ជាក្លុយកូណាដ ឬអូរ៉ូតាត ឬជាជាតិកាល់ស្យូមសមុទ្រដែលកើតចេញពី សារ៉ាយ និងគ្រឿងងាវ គ្រំសមុទ្រជាដើម។ តម្រូវការទទួលទានធ្វើយ៉ាងណាឱ្យចូលទៅក្នុងខ្លួនបានជាតិកាល់ ស្យូម១ក្រាមក្នុង១ថ្ងៃ។

ចំពោះមនុស្សចាស់ ជាតិកាល់ស្យូមធ្វើសមាសកម្មជាមួយជាតិប្រូតេអ៊ីន ដើម្បីធ្វើឱ្យការស្រូបផ្ដុំរបស់វារឹតតែប្រសើរឡើង ព្រោះថាចាប់ពីអាយុ៤០ឆ្នាំឡើងទៅការបញ្ចេញរសក្រពះមានការថមថយ ចុះ។ ប្រសើរបំផុតគួរទទួលទានថ្នាំឬអាហារបំប៉នដែលមាន ជាតិកាល់ស្យូមក្រៅពីពេលបាយ ព្រោះថាវាអាចជួយបញ្ចៀស ឬឱ្យគេចផុតពីការប្រឆាំងគ្នាជាមួយចំណីអាហារ និងឱសថមួយចំនួន ជាពិសេសគឺឱសថសម្លាប់មេរោគអង់ទីប៊ីយ៉ូទិកជាដើម។

តម្រូវការជាតិកាល់ស្យូមជាប្រចាំថ្ងៃ និងការប្រុងប្រយ័ត្ន

ក្នុងករណីប្រើប្រាស់ជាតិកាល់ស្យូមជាថ្នាំឬអាហារបំប៉ន មិនត្រូវប្រើឱ្យលើសពី២ក្រាមក្នុង១ថ្ងៃជាដាច់ខាត បើមិនដូច្នេះទេ នឹងប្រឈមជាមួយការលើសជាតិកាល់ស្យូមនៅក្នុងឈាម ការលើសជាតិកាល់ស្យូមនៅក្នុងទឹកនោម និងបង្កបង្កើតជាក្រួសនៅក្នុង តម្រង់នោម។ លើសពីនេះ ការប្រើប្រាស់ច្រើនជ្រុល នាំឱ្យស្រេកទឹកជាខ្លាំង ព្រមទាំងក្អួតចង្អោរ សម្ពាធឈាមលើស និងទល់លាមកផងដែរ។

ផលប៉ះពាល់​១០យ៉ាង​របស់​ថ្នាំ​គ័រទីកូអ៊ីត(Corticoid)

មានមនុស្សមួយចំនួនមិនបានដឹងទេថា ផលិតផល(ឱសថ លាប លេប ចាក់ និងគ្រឿងសម្អាង) មួយភាគធំដែលកំពុងតែប្រើប្រាស់រៀងរាល់ថ្ងៃនេះមានផ្ទុកទៅដោយជាតិថ្នាំ គ័រទីកូអ៊ីត ដែលមានផលប៉ះពាល់ចំពោះអ្នកប្រើប្រាស់ជាច្រើនប្រការ។ ទោះបីជា ការប្រើនោះជារូបភាពអ្វីក៏ដោយ វានឹងមានផលប៉ះពាល់គ្រាន់តែយូរ ឬឆាប់ ទៅតាមកម្រិតនៃការប្រើប្រាស់ថ្នាំពពួកគ័រទីកូអ៊ីត នេះ។ លោកអ្នកពិតជាមិនដឹងទេថា ពពួកថ្នាំគ័រទីកូអ៊ីតនេះស្ថិតនៅក្នុងថ្នាំអ្វីខ្លះនោះទេ ហើយវាមានផលអាក្រក់អ្វីខ្លះនោះទេ។

គ័រទីកូអ៊ីត ជាអ្វី?

គ័រទីកូអ៊ីត ជាថ្នាំប្រភេទអ័រម៉ូនម្យ៉ាងដែលបញ្ចេញដោយក្រពេញសៀរ៉េណាល់ឬក្រពេញលើ តម្រង់នោម ដែលស្ថិតនៅពី លើតម្រងនោមរបស់មនុស្ស។ ហើយគេផលិតជាឱសថគ័រទីកូអ៊ីតសំយោគដាក់លក់សម្រាប់គ្រូពេទ្យប្រើប្រាស់ សម្រាប់ជំនាញចាំបាច់។ ថ្នាំដែលជាប្រភេទគ័រទីកូអ៊ីត ឬថ្នាំដែលមានលាយជាមួយគ័រទីកូអ៊ីតមានដូចជា ៖

  • ថ្នាំចាក់ ៖ ឌិចសាមេតាសូន កេណាគ័រ កេអ័ត ទ្រីអំមេណូឡូន។ល។
  • ថ្នាំគ្រាប់ ៖ ប្រេនីសូឡូន ឌិចសា ថ្នាំឈុត៣ពណ៌ ឈុត៥ពណ៌ ថ្នាំសញ្ញាព្រួញជាដើម។
  • ថ្នាំលាប ៖ គ័រទីប៊ីយ៉ុង អ៊ិចឡែតតូឌែម ត្រចៀកកាំ សេឡេសលឿង សេឡេសបៃតង….។ល។

ប្រភេទថ្នាំទាំងនេះបើយើងប្រើខុសទិសដៅ វានឹងបង្កនូវផលប៉ះពាល់តិច ឬច្រើនទៅតាមកម្រិត និងរយៈពេលនៃការ ប្រើប្រាស់របស់វា។

ផលប្រយោជន៍របស់ថ្នាំគ័រទីកូអ៊ីត

ធម្មតាពាក្យថាឱសថគឺជាអាវុធមុខពីរ វាអាចសម្លាប់យើង និងអាចធ្វើឱ្យយើងរស់រានមានជីវិតបាន អាស្រ័យទៅលើការ ប្រើប្រាស់របស់មនុស្ស។ ថ្នាំប្រភេទគ័រទីកូអ៊ីតនេះក៏មានផលប្រយោជន៍ច្រើនយ៉ាង វាមានប្រសិទ្ធភាពខ្ពស់ នៅពេលប្រើថ្នាំនោះ ភ្លាមៗក្នុងការព្យាបាលជម្ងឺអ្វីមួយរបស់អ្នកជម្ងឺតែម្ដង។ ថ្នាំទាំងនោះរួមមានទាំងថ្នាំសម្រាប់លាប ថ្នាំចាក់ និងជាប្រភេទថ្នាំលេប ដែលភាគច្រើននាំចូលពីប្រទេសភាគខាងលិច។ គ័រទីកូអ៊ីតដែលបានផ្សំជាមួយប្រភេទថ្នាំផ្សំផ្សេងៗឱ្យទៅជាថ្នាំ ផ្សេងមួយទៀតនោះ មានដូចជាថ្នាំដែលធ្វើឱ្យអ្នកជម្ងឺបាយបាន សម្រាន្ដលក់ស្រួល ថ្នាំប្រភេទបំបាត់ការឈឺចាប់ បំបាត់អាការហើម បាត់រមាស់ ធ្វើឱ្យស្រួលក្នុងខ្លួន មានអារម្មណ៍ស្រស់ថ្លាជាដើម។ ថ្នាំប្រភេទនេះជាថ្នាំដែលគេប្រើសម្រាប់លាបលើស្បែក លាបធ្វើឱ្យស្បែកមុខសរលោង បំបាត់មុនមួយរយៈពេលខ្លី បំបាត់ការរមាស់ បំបាត់ជាំលើស្បែក ធ្វើឱ្យអ្នកលាបចូលចិត្ដលាបតទៅទៀត ភាគច្រើនមានប្រភេទសារជាតិគ័រទីកូអ៊ីតទាំងអស់ ដែលធ្វើឱ្យអ្នកប្រើអាចទទួលបាននូវផលអាក្រក់បាននៅពេលក្រោយការ ប្រើប្រាស់។

ផលប៉ះពាល់របស់ថ្នាំគ័រទីកូអ៊ីត

ប្រភេទថ្នាំគ័រទីកូអ៊ីតនេះ គ្រូពេទ្យមិនសូវឱ្យអ្នកជម្ងឺប្រើប្រាស់ប៉ុន្មានទេ ដោយវាមានផលប៉ះពាល់ច្រើនទៅលើអ្នកជម្ងឺ។ លុះត្រាតែគ្រូពេទ្យដឹងអំពីអាការរោគរបស់អ្នកជម្ងឺបានពិតប្រាកដ ទើបអនុញ្ញាតឱ្យប្រើ ឬករណីពិសេសណាមួយដែលចាំបាច់ត្រូវឱ្យ អ្នកជម្ងឺប្រើដោយខានមិនបាន(អ្នកជម្ងឺជិតអស់ជីវិត)។ តាមពិតផលប៉ះពាល់របស់ថ្នាំគ័រទីកូអ៊ីតសំយោគ វាមានច្រើនជាង១០យ៉ាង ទៅទៀត ប៉ុន្ដែពេលនេះយើងនឹងលើកមកនិយាយតែផលប៉ះពាល់ដែលសំខាន់ប៉ុណ្ណោះ ដែលសរុបមកមានចំនួន១០យ៉ាងដែលនឹងរៀបរាប់ដូចខាងក្រោមនេះ។

1 . ធ្វើឱ្យអ្នកប្រើប្រាស់ធាត់ ឡើងទម្ងន់ ដោយសារតែអ្នកជម្ងឺពិសាបាយបាន គេងលក់ស្រួល និងធ្វើឱ្យដក់ជាតិទឹកនៅ ចន្លោះកោសិកានៅខាងក្រោមស្បែករបស់អ្នកជម្ងឺ ធ្វើឱ្យស្បែកឡើងតឹងណែន ប៉ោង មុខឡើងមូលដូចជាព្រះច័ន្ទជាដើម។

2 . ធ្វើឱ្យមានបម្រែបម្រួលជាតិស្ករ ជាតិសាច់ កាល់ស្យូម ប៉ូតាស្យូមនៅក្នុងឈាម។ មានការប្រែប្រួល ដូចជាជាតិស្ករ នៅក្នុងឈាមមានការកើនឡើងច្រើន ដែលវាជាទិសដៅមួយដែលជំរុញឱ្យអ្នកប្រើប្រាស់នោះវិវឌ្ឍន៍ទៅជាមានជម្ងឺ ទឹកនោមផ្អែម។ វាអាចធ្វើឱ្យបាត់បង់ជាតិប៉ូតាស្យូមនៅក្នុងឈាម ដែលបណ្ដាលឱ្យអ្នកប្រើប្រាស់មានការហត់នឿយ ឆាប់អស់កម្លាំង។ មួយវិញទៀត ធ្វើឱ្យខ្វះជាតិកាល់ស្យូមនៅក្នុងឆ្អឹង ធ្វើឱ្យឆ្អឹងងាយពុកផុយ ងាយទទួលរងការបាក់បែក និងធ្វើឱ្យបង្អាក់ការលូតលាស់របស់ក្មេង ដែលស្ថិតនៅក្នុងវ័យមួយកំពុងលូតលាស់(បើក្មេងមានការប្រើប្រាស់ប្រភេទ ថ្នាំនេះ)។

3 . ធ្វើឱ្យមានផលប៉ះពាល់ទៅដល់ប្រដាប់រំលាយអាហារ ធ្វើឱ្យឈឺក្រពះ រលាកក្រពះ និងករណីធ្ងន់ធ្ងរអាចធ្វើឱ្យធ្លាយ ក្រពះ ហូរឈាមក្នុងក្រពះបានទៀតផង។

4 . ធ្វើឱ្យខូចចិត្ដសាស្ដ្ររបស់មនុស្ស ធ្វើឱ្យមនុស្សដែលបានប្រើប្រភេទថ្នាំគ័រទីកូអ៊ីតនេះហើយ ទៅជាមានអារម្មណ៍ សប្បាយរីករាយ គ្មានទុក្ខព្រួយ បាត់ការឈឺចាប់ក្នុងខ្លួនទាំងអស់។ ប៉ុន្ដែអារម្មណ៍ទាំងនោះធ្វើឱ្យអ្នកជម្ងឺភ្លេចពីអាការឈឺចាប់ទាំង ឡាយនៅក្នុងខ្លួន ធ្វើឱ្យគ្រូពេទ្យពិបាកក្នុងការធ្វើរោគវិនិច្ឆ័យចំពោះរោគជម្ងឺ ដែលអ្នកជម្ងឺកើត ធ្វើឱ្យមានគ្រោះថ្នាក់ទៅថ្ងៃបន្ទាប់ ដោយមិនដឹងខ្លួន។

5 . ធ្វើឱ្យកើតឡើងនៃការបង្ករោគមួយចំនួន ចំពោះរាងកាយយើងដែលតែងតែមានមេរោគនៅជាប់នឹងខ្លួន ដូចជាពពួក បាក់តេរី វីរុសមួយចំនួន ឬពពួកផ្សិតជាដើម។ កាលណាប្រើពពួកថ្នាំដែលមានជាតិគ័រទីកូអ៊ីតនោះភ្លាម ពពួកមេរោគអស់ទាំងនោះនឹង មានការកកើតឡើង រីករាលដាលកាន់តែច្រើនឡើង ដោយសារតែជាតិថ្នាំគ័រទីកូអ៊ីតនោះវាទៅបំផ្លាញប្រព័ន្ធភាពស៊ាំ របស់រាងកាយ។ ញ៉ាំបាន ដេកបានក៏ពិតមែន ប៉ុន្ដែធ្វើឱ្យខ្លួនខ្សោយ ធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះថយជាដើម។

6 .មានផលប៉ះពាល់ទៅភ្នែករបស់អ្នកប្រើ អាចទៅជាភ្នែកឡើងបាយ ឬជម្ងឺក្លូកូមភ្នែកជាដើម។

7 . ធ្វើឱ្យមានផលប៉ះពាល់ទៅដល់តម្រងនោម អាចកើតជាក្រួសផ្លូវទឹកម៉ូត ធ្វើឱ្យខ្សោយតម្រងនោម។

8 . ធ្វើឱ្យស្បែកឡើងមុនច្រើន ជាពិសេសគឺនៅលើផ្ទៃមុខ លើខ្នង នៅតាមដើមដៃ រលាកស្បែកជុំវិញមាត់ និងស្បែកជុំ វិញប្រឡង់ភ្នែក។

9 . ធ្វើឱ្យស្បែកដុះរោមច្រើននៅទីកន្លែងណាដែលរាងកាយបានប្រើថ្នាំប្រភេទគ័រទីកូអ៊ីតនេះ (ជាប្រភេទលាប)។

10 . កើតសង្វារលើស្បែកគ្រប់ទីកន្លែង និងអាចបែកគ្រាប់ឈាមនៅក្រោមស្បែកទៀតផង។

ប្រការគួរចៀសវាងក្នុងការប្រើប្រាស់ថ្នាំគ័រទីកូអ៊ីត

មានប្រការមួយចំនួនដែលលោកអ្នកនាងកញ្ញាទាំងអស់គួរតែធ្វើ ដូចជាការ ប្រើប្រាស់ថ្នាំដើម្បីព្យាបាលជម្ងឺអ្វីមួយជាដើម ត្រូវមានវេជ្ជបញ្ជាពីគ្រូពេទ្យត្រឹមត្រូវ។ ការប្រើប្រាស់ថ្នាំអ្វីមួយមិនត្រូវចេះតែប្រើតាមគ្នានោះទេ ដោយសារតែអាការរោគរបស់ មនុស្សម្នាក់មិនដូចគ្នាទេ។

ដំបូន្មានអ្នកឯកទេស

មានមនុស្សមួយចំនួនមិនដឹងថាថ្នាំដែលខ្លួនប្រើប្រាស់ជាប្រចាំ នោះមានជាតិអ្វីខ្លះក្នុងនោះទេ មិនដឹងថាមានជាតិគ័រទីកូអ៊ីត ទេ ដូច្នេះការប្រើប្រាស់ថ្នាំអ្វីៗទាំងអស់ត្រូវមានវេជ្ជបញ្ជា ពីគ្រូពេទ្យឱ្យបានត្រឹមត្រូវ។ ចៀសវាងការប្រើប្រាស់ប្រភេទថ្នាំអ្វីមួយដែលមិនដឹងពីឈ្មោះ មិនដឹងពីកន្លែងផលិតច្បាស់់លាស់ និងគ្មានពេលបរិច្ឆេទកំណត់ត្រឹមត្រូវជាដើម។

ផល​ប៉ះពាល់​១០យ៉ាង​នៃការ​ប្រើប្រាស់​ឱសថ​ពេល​មាន​ផ្ទៃពោះ

ស្ដ្រីដែលមានផ្ទៃពោះភាគច្រើនត្រូវបានគ្រូពេទ្យណែនាំមិនឱ្យប្រើប្រាស់ប្រភេទថ្នាំ

មួយចំនួនដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវដែលអាចមានផលប៉ះពាល់ទៅដល់ទារក

នៅក្នុងផ្ទៃ និងអាចមានផលអាក្រក់ទៅដល់មាតាថែមទៀតផង។ បច្ចុប្បន្ន ការប្រើប្រាស់ថ្នាំ របស់ស្ដ្រីដែលមានផ្ទៃពោះត្រូវបានគេប្រុងប្រយ័ត្នជាទីបំផុត។ ស្ដ្រីមិនមែនចេះតែប្រើប្រាស់ថ្នាំទៅតាមប្រភេទជម្ងឺដែលខ្លួនកើតមាន នោះទេ។ ឱសថជាអាវុធមុខពីរដែលអាចធ្វើឱ្យយើងជាសះស្បើយ ហើយក៏អាចធ្វើឱ្យយើងមានបញ្ហាសុខភាពពេលកំពុងប្រើ និង ពេលក្រោយប្រើប្រាស់ផងដែរ។

ស្ដ្រីមានផ្ទៃពោះគួរប្រើប្រាស់ថ្នាំអ្វីខ្លះ?

ជាទូទៅការប្រើប្រាស់ថ្នាំផ្សេងៗចំពោះស្ដ្រីមានផ្ទៃពោះ គឺត្រូវប្រើប្រាស់ទៅតាមការវិវឌ្ឍន៍របស់ទារកក្នុងផ្ទៃម្ដាយ។ ម្ដាយដែលមានផ្ទៃពោះគួរតែប្រើប្រាស់ថ្នាំមានជាតិដែកឱ្យបានច្រើន ដើម្បីជំនួយទៅដល់ទារកដែលនៅក្នុងផ្ទៃឱ្យមានការលូតលាស់ល្អ ទាំងរាងកាយ និងប្រាជ្ញាស្មារតីបានប្រក្រតី។ ព្រោះជាតិដែកបានជួយបង្កើនគ្រាប់ឈាមទាំងម្ដាយទាំងកូន និងឱ្យសរសៃប្រសាទបិទជិត ចៀសវាងការចេញក្រៅនៃខួរសរសៃប្រសាទ។ តាមការសិក្សាបានរកឃើញថាថ្នាំជាតិដែកអាចជួយបាន៦០%នៅពេលមានផ្ទៃពោះ។ ស្ដ្រីជាម្ដាយត្រូវបរិភោគបន្លែនិងផ្លែឈើស្រស់ឱ្យបានច្រើន និងពពួកអាហារទាំងឡាយណាដែលសម្បូរទៅដោយវីតាមីន ដើម្បីជួយ ទៅដល់ការលូតលាស់របស់ទារកនៅក្នុងផ្ទៃបានល្អប្រសើរ។

ស្ដ្រីមានផ្ទៃពោះមិនគួរប្រើប្រាស់ថ្នាំអ្វីខ្លះ?

ស្ដ្រីដែលមានផ្ទៃពោះត្រូវប្រុងប្រយ័ត្នបំផុតចំពោះការប្រើប្រាស់ ថ្នាំផ្សេងៗ។ ការប្រើប្រាស់ថ្នាំអាចប្រើបានទៅតាមការរីកលូតលាស់របស់ទារក ក្នុងផ្ទៃ ហើយក៏ត្រូវមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យផងដែរ ទើបមិនធ្វើឱ្យមានផលប៉ះពាល់ទៅដល់មាតា និងបុត្រនៅក្នុងផ្ទៃ។ នៅពេលស្ដ្រីមានផ្ទៃពោះ៣ខែដំបូង ការប្រើប្រាស់ថ្នាំត្រូវមានការប្រុងប្រយ័ត្នជាទីបំផុត ឬមិនអនុញ្ញាតឱ្យប្រើតែម្ដងក្នុងកំឡុងពេលនេះ។ ប្រសិនបើជម្ងឺរបស់ម្ដាយចាំបាច់ក្នុងការប្រើប្រាស់ថ្នាំ គ្រូពេទ្យត្រូវពិចារណាទៅលើផលប៉ះពាល់ និងទៅ លើទារកដែលនៅក្នុងផ្ទៃយ៉ាងប្រុងប្រយ័ត្ន ទើបផ្ដល់ថ្នាំចំពោះម្ដាយ។

ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំចំពោះស្ដ្រីមានផ្ទៃពោះ

ស្ដ្រីដែលមានផ្ទៃពោះភាគច្រើនមិនសូវឱ្យប្រើថ្នាំផ្ដេសផ្ដាស ប៉ុន្មានទេ ដោយសារខ្លាចមានផលអាក្រក់ចំពោះទារក និង ម្ដាយ។ ផលប៉ះពាល់វាអាស្រ័យទៅលើថ្នាំដែលស្ដ្រីប្រើប្រាស់ និងទៅតាមរយៈពេលគុណភាពថ្នាំ និងកម្រិតថ្នាំ ទៅតាមអាយុរបស់គភ៌ផងដែរ។ ថ្នាំទាំងនោះមានដូចជាថ្នាំលាប ថ្នាំលេប ថ្នាំចាក់ជាដើម ហើយផលវិបាកក៏មានទៅតាមបុគ្គលម្នាក់ៗផងដែរ។

មានប្រភេទថ្នាំមួយចំនួនដែលម្ដាយប្រើនៅពេលមានផ្ទៃពោះ អាចជះឥទ្ធិពលចំពោះទារកភ្លាមៗ និងមានថ្នាំមួយទៀត ផ្ដល់ផលអាក្រក់ទៅកូនរយៈពេលយូរជាច្រើនឆ្នាំក្រោយមកទើបមានផលអាក្រក់ កើតឡើងចំពោះទារក។

1 . នៅពេលស្ដ្រីមានផ្ទៃពោះ គ្រូពេទ្យមិនឱ្យប្រើថ្នាំប្រភេទថ្នាំឆ្កួតជ្រូក ឬអាការប្រកាច់ទេ ដោយសារវាធ្វើឱ្យទារកដែល នៅក្នុងផ្ទៃនោះមានរូបរាងមិនធម្មតា ម្រាមដៃខ្លីៗជាដើម។ ប្រសិនបើប្រើប្រាស់ថ្នាំប្រភេទនេះនៅពេលដែលទារកជិតនឹងកើត វាធ្វើឱ្យបែកគ្រាប់ឈាមរបស់ម្ដាយ ហើយគេបានរកឃើញថា ម្ដាយមានឈាមកកនៅក្រោមស្រទាប់ថ្លើមទៀតផង។ ជាឧទាហរណ៍ ម្ដាយមានជម្ងឺឆ្កួតជ្រូក ឬឧស្សាហ៍ប្រកាច់ជាដើម ហើយស្ដ្រីកំពុងមានផ្ទៃពោះ នោះគ្រូពេទ្យជំនាញមិនអនុញ្ញាតឱ្យប្រើថ្នាំការពារជម្ងឺ ឆ្កួតជ្រូកនោះបានទេ។

2 . ពពួកថ្នាំដែលបំបាត់ដុំពកនៅលើខ្លួន(នៅលើដោះ លើក្បាល ឬទីកន្លែងផ្សេងទៀត) ឬអាចជាដុំមហារីកជាដើម ក៏ គ្រូពេទ្យហាមមិនឱ្យប្រើនៅពេលមានផ្ទៃពោះផងដែរ។

3 . ប្រភេទថ្នាំម្យ៉ាងដែលជួយពង្រាវឈាមកកទៅជាឈាមរាវវិញ ក៏ត្រូវបានគ្រូពេទ្យហាមប្រាមមិនឱ្យប្រើនៅពេលមាន ផ្ទៃពោះផងដែរ។ ប្រសិនបើម្ដាយប្រើក្នុងចន្លោះអាទិត្យទី៦ទៅអាទិត្យទី៩អាចធ្វើ ឱ្យច្រមុះកូនក្នុងផ្ទៃតូច(កំពិត) និងធ្វើឱ្យមានជម្ងឺ ទៅដល់ក្បាលឆ្អឹងរបស់ទារក និងមានជម្ងឺបេះដូងតាំងពីកំណើត ថែមទាំងអាចធ្វើឱ្យទារកថ្លង់ពីកំណើតបានទៀតផង។ បើម្ដាយប្រើ នៅកំឡុងរយៈពេល៦ទៅ៩ខែ ធ្វើឱ្យភ្នែកទារកមិនធម្មតា ក្បាលធំ សរសៃប្រសាទមិនប្រក្រតីជាដើម។

4 . ថ្នាំពពួកវីតាមីនអា ដែលភាគច្រើនគេប្រើចំពោះស្ដ្រីដែលមុខកើតមុន បើម្ដាយប្រើវានៅក្នុងខែទី២ដំបូង គេសង្កេតឃើញថាទារកមានភ្នែកតូច ត្រចៀកកំពិត មុខមាត់ខុសប្រក្រតី ក្បាលធំ សរសៃឈាមមិនប្រក្រតីជាដើម។

5 . មានថ្នាំមួយចំនួនផ្ដល់ផលវិបាកចំពោះកូនទៅថ្ងៃក្រោយ មិនផ្ដល់នូវផលអាក្រក់ភ្លាមៗទេ អាចរហូត១០ឆ្នាំក្រោយ ក៏មានដែរ។ បើទារកជាក្មេងស្រី ១០ឆ្នាំក្រោយមកធ្វើឱ្យកុមារីនោះមានមាត់ស្បូនតូច ប្រដាប់ភេទមិនធម្មតា នៅក្នុងទ្វារមាសហាក់ ដូចជាមានរបាំងមាត់ស្បូនចំហជាដើម។ បើធ្វើការសាកសួរ និងធ្វើការពិសោធន៍ យើងសង្កេតឃើញថា មកពីកាលម្ដាយមានផ្ទៃពោះ កាលពី១០ឆ្នាំមុន បានប្រើប្រាស់ថ្នាំអ្វីម្យ៉ាងដែលមានផលប៉ះពាល់ចំពោះកូនដែលនៅក្នុង ផ្ទៃ។

6 . ថ្នាំដែលមានជាតិអ័រម៉ូន នៅពេលស្ដ្រីមានផ្ទៃពោះ ក៏គ្រូពេទ្យមិនអនុញ្ញាតឱ្យប្រើផងដែរ ព្រោះអាចធ្វើឱ្យកូននៅក្នុង ផ្ទៃដែលជាកូនស្រីទៅជាកូនប្រុសវិញបាន។

7 . ពពួកថ្នាំគ័រទីកូអ៊ីតនៅពេលមានគភ៌ពី២ទៅ៣ខែដំបូង គួរតែចៀសវាងប្រើថ្នាំប្រភេទនេះ ទោះបីជាអ្នកប្រាជ្ញមិនទាន់ បានដឹងថា វាមានផលប៉ះពាល់កម្រិតណាចំពោះទារកក្នុងផ្ទៃក៏ដោយ។ ប៉ុន្ដែគ្រាន់តែដឹងថា វាអាចធ្វើឱ្យទារកដែលនៅក្នុងផ្ទៃមានផលអាក្រក់បាន។

8 . ពពួកថ្នាំទឹកនោមផ្អែមក៏ធ្វើឱ្យមានការប៉ះពាល់ទៅដល់ជាតិស្ករនៅក្នុង ខ្លួនរបស់ទារកដោយប្រយោលបានដែរ។ ជាតិស្ករនៅក្នុងឈាមទារកទាប។

9 . ថ្នាំអ័រម៉ូនម្យ៉ាងដែលចេញពីក្រពេញតៀរូអ៊ីតដែលមាននៅលើបំពង់ករបស់ មនុស្ស មិនបានឆ្លងកាត់សុកទេ តែឆ្លងកាត់ តាមឈាម។ ថ្នាំប្រភេទនេះក៏គេមិនឱ្យស្ដ្រីមានផ្ទៃពោះប្រើដែរ។ ថ្នាំដែលជួយឱ្យចង្វាក់បេះដូងដើរទៀង(ម្ដាយមានចង្វាក់បេះដូង មិនប្រក្រតី) ម្ដាយមិនត្រូវប្រើប្រាស់ថ្នាំប្រភេទនេះទេ វាអាចជះឥទ្ធិពលចំពោះទារកដែលនៅក្នុងផ្ទៃ។

10 . មានថ្នាំជាច្រើនប្រភេទទៀត ដែលអាចមានផលប៉ះពាល់ទៅដល់ទារក ដែលស្ដ្រីមានផ្ទៃពោះគួរតែចៀសវាងប្រើប្រាស់ថ្នាំទាំងនោះ។ អ្នកមានផ្ទៃពោះមិនត្រូវចាក់វ៉ាក់សាំងប្រភេទក្អកមាន់ វ៉ាក់សាំងស្អូច អុជក្ដាម កញ្ជ្រឹល ក្រឡទែន ជម្ងឺគ្រុនពោះវៀន និងថ្នាំបង្ការខាន់ស្លាក់។

ដំបូន្មានអ្នកជំនាញ

ស្ដ្រីដែលមានផ្ទៃពោះទាំងអស់ គួរគប្បីចៀសវាងការប្រើប្រាស់ថ្នាំអ្វីមួយដែលមិនមានវេជ្ជបញ្ជា ពីគ្រូពេទ្យត្រឹមត្រូវ។ កុំប្រើប្រាស់ថ្នាំទៅតាមចិត្ដចង់ឱ្យសោះ ឬទៅតាមពាក្យសម្ដីដែលឮតៗគ្នា។ ម្យ៉ាងវិញទៀតការទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យផ្ទៃពោះ របស់ស្ដ្រីជាបច្ច័យមួយល្អបំផុត ដើម្បីតាមដានការលូតលាស់ទារក។

(ដកស្រង់ពីសុខភាព)

ក្រុមណាលើកពានច្រើនជាងគេក្នុងបាល់ទាត់អេស្ប៉ាញ?

– មកដល់ពេលនេះ(២០១២) Real Madrid នៅតែរក្សាបានតំណែងកំពូលតារាងដដែលដោយទទួលបាន ៣២ដងពាន La Liga (ពានលំដាប់ទី១នៅអេស្ប៉ាញ) ។ តាមពីក្រោយReal Madrid គឺក្រុមខ្លាំង Barcelona ដោយទទួលបាន២១ដង ៕

– ចំនែកពានស្តេចអេស្ប៉ាញវិញ គឺបានទៅលើក្រុម បាសេឡូណា  ដោយបាន២៥ដង ក្រុមតាមពីក្រោយគឺ Bilbaoបាន ២៣ដង ចំនែក Real Madrid វិញបានតែ ១៨ដង៕

– ចំនែកពាន Champions League វិញ(ពានទី១ទ្វីបអឺរ៉ុប) Real Madrid បានច្រើនជាងគេ ៩ដង។ តាមពីក្រោយគឺក្រុម  AC Milan បាន៧ដង; Liverpool បាន៥ដង; ចំនែក Barcelona, Ajaxនិង Bayern Munich បាន៤ដងស្មើគ្នា(តែឆ្នាំនេះសង្ឃឹមថា Bayern Munichបានថែម១ដងទៀត ហិហិ)…៕

-សរុបទៅ Real Madrid នោតែឈរកំពូលគេទាំងបាល់នៅអេស្ប៉ាញ និងបាល់នៅ

ទ្វីបអឺរ៉ុប៕ ខាងក្រោមនេះជាតារាងឆ្នាំដែល Real Madrid បានលើកពាន:

-៣២លើកនៅ La Liga គឺនៅឆ្នាំ :

1931–32, 1932–33, 1953–54, 1954–55, 1956–57, 1957–58, 1960–61, 1961–62, 1962–63, 1963–64, 1964–65, 1966–67, 1967–68, 1968–69, 1971–72, 1974–75, 1975–76, 1977–78, 1978–79, 1979–80, 1985–86, 1986–87, 1987–88, 1988–89, 1989–90, 1994–95, 1996–97, 2000–2001, 2002–03, 2006–07, 2007–08, 2011–2012.

-១៨ លើកពានស្តេចអេស្ប៉ាញ :

1905, 1906, 1907, 1908, 1917, 1934, 1936, 1946, 1947, 1961–62, 1969–70, 1973–74, 1974–75, 1979–80, 1981–82, 1988–89, 1992–93, 2010–2011.

-៩ លើកពាន ទ្វីបអឺរ៉ុប :

1955–56, 1956–57, 1957–58, 1958–59, 1959–60, 1965–66, 1997–1998, 1999–2000, 2001–2002.

នៅមានពានច្រើនទៀតតែខ្ញុំមិនសរសេចូល 🙂

ដកស្រងពីកាសែត វៀតណាមអ៊ិចហ្រ្វេស ចុះផ្សាយថ្ងៃទី 03/05/2012

 

ទិន្នន័យអង្កេតប្រជាជននិងសុខភាពប្រជាជនកម្ពុជា

ទិន្នន័យសង្ខេបនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពប្រជារាស្ត្រកម្ពុជា ឆ្នាំ ២០១០៖

១. អត្រាមរណភាពទារក (អាយុ ០-1ឆ្នាំ) មានការថយចុះផងដែរគួរអោយកត់សំគាល់ គឺស្មើនឹង ៤៥នាក់ ក្នុង ១០០០ កំណើតរស់ បើប្រៀបធៀបនៅឆ្នាំ ២០០៥ មានរហូតដល់ ៦៦ នាក់ ក្នុង ១០០០ កំណើតរស់។

២. អត្រាមរណភាពកុមារ (អាយុ ១ឆ្នាំ-៥ឆ្នាំ) មានការថយចុះផងដែរ គឺស្មើនិង ៩នាក់ ក្នុង ១០០០ កំណើតរស់ បើប្រៀបធៀបនៅឆ្នាំ ២០០៥ មានរហូតដល់ ១៩នាក់ ក្នុង ១០០០ កំណើតរស់។

៣. អត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ ក៌មានការថយចុះច្រើនដែរ គឺស្មើនឹង ៥៤នាក់ បើប្រៀបធៀបនៅឆ្នាំ ២០០៥ មានរហូតដល់ ៨៣នាក់ ក្នុង ១០០០ កំណើតរស់។

៤. ការសម្រាលកូនដោយបុគ្គលិកសុខាភិបាលដែលបានបណ្តុះបណ្តាល (វេជ្ជបណ្ឌិត គ្រូពេទ្យឆ្មប) ស្មើនឹង ៧១% បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ដែលមានតែ ៦៩%។

៥. ការថែរក្សាសុខភាពមុនពេលសម្រាលកូនពីសំណាក់បុគ្គលិកសុខាភិបាលដែល មានជំនាញបានកើនឡើងចំនួន ៨៩% បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ដែលមានតែ ៦៩%។

៦. អត្រាមរណភាពមាតា ស្មើនឹង ២០៦នាក់ ក្នុង ១០០.០០០ កំណើតរស់ គឺមានការ ថយចុះជាងពាក់កណ្តាល បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ដែលមានរហូតដល់ ៤៧២នាក់ ក្នុង ១០០.០០០ កំណើតរស់។

(យកទាំងស្រុងពីក្រសួងសុខាភិបាល)

ជំងឺមហារីក​មាន​មូលហេតុ​អ្វី​ខ្លះ​?

មូលហេតុជំងឺមហារីក(Cancer):

កោសិកា គឺជាផ្ទាំងសំណង់ដែលផ្សំឡើងពីវត្ថុមានជីវិត។ ជំងឺមហារីក កើតលេចចេញមកពីកោសិកាធម្មតានៃរាងកាយ។
កោសិកាធម្មតាបង្កើនខ្លួនកាន់តែច្រើនឡើងកាលណារាងកាយត្រូវការ រួចស្លាប់បាត់ទៅកាលបើរាងកាយលែងត្រូវហើយ។ ជំងឺ
មហារីកកើតលេចចេញមកនៅពេលណាដែលកោសិកានៅក្នុងរាងកាយកើនឡើង

ច្រើនលើសលប់មិនអាចត្រួតត្រាបាន និង យ៉ាងលឿន។ វាក៏អាចនឹងកើតឡើងដែរនៅពេលណាដែលកោសិកា “ភ្លេច” ស្លាប់ខ្លួនទៅវិញ។

មានជំងឺមហារីកច្រើនប្រភេទ ដែលអាចនឹងកើតមានស្ទើរតែនៅក្នុងគ្រប់សរីរាង្គ ឬ ជាលិកា មានតាំងពីសួត ពោះវៀនធំ សុដន់
ឆ្អឹង ឬជាលិកាសរសៃប្រសាទឡើងទៅ។

ជំងឺមហារីកមានមូលហេតុច្រើនបែប ក្នុងនោះរួមមាន :

– បង់សែននិងសារជាតិគីមីដទៃទៀត

– ផ្សិតពុលមួយចំនួន និងសារជាតិពុលមួយបែបដែលអាចរស់បាននៅលើដើម

សណ្តែកដី (aflatoxins).

– វីរុសមួយចំនួន

– កាំរស្មី

– ពន្លឺព្រះអាទិត្យ

– ថ្នាំជក់។

បើទោះជាយ៉ាងណាក្តី មានជំងឺមហារីកជាច្រើន ដែលគេនៅមិនទាន់បានស្គាល់មូលហេតុអស់នៅឡើយ។ ជំងឺមហារីក ដែល
បណ្តាលឲ្យស្លាប់ច្រើនជាងគេ គឺជំងឺមហារីកសួត។

មានជំងឺមហារីកបីប្រភេទដែលធ្វើឲ្យបុរសៗស្លាប់ច្រើនជាងគេនៅសហរដ្ឋអាមេរិក

គឺៈ

– មហារីកប្រូស្តាត

– មហារីកសួត

– មហារីកពោះវៀនធំ។

………….(khmer sathapana)…………….

អំពី​​ជំងឺ​​រលាក​​សន្លាក់​​រ៉ាំ​រ៉ៃ​

រលាកសន្លាក់រ៉ាំរ៉ៃ

 

ចំណុចសំខាន់ៗអំពីជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid Arthritis):

– ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺជាជំងឺប្រព័ន្ធភាពស៊ាំ (autoimmune disease) ដែលបណ្តាលអោយមានការរលាករ៉ាំរ៉ៃនៅលើ
សន្លាក់ និង ផ្នែកផ្សេងៗទៀតនៃតួខ្លួនរបស់មនុស្សយើង។
– ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចកើតលើមនុស្សគ្រប់វ័យ។
– គេមិនទាន់រកឃើញច្បាស់ពីមូលហេតុរបស់វាទេ។
– វាជាជំងឺរ៉ាំរ៉ៃ ដែលចែកជាដំណាក់កាលវាយលុកខ្លាំង និង ដំណាក់កាលធូរស្រាល។
– ចំពោះអ្នកជំងឺរលាកសន្លាក់រ៉ាំរ៉ៃ វាអាចប៉ះពាល់ដល់សន្លាក់ជាច្រើនកន្លែងផ្សេងៗគ្នា។
– ការរលាករ៉ាំរ៉ៃរបស់ជំងឺមួយនេះអាចបំផ្លិចបំផ្លាញដល់សន្លាក់ និង ទ្រង់ទ្រាយវាទាំងស្រុង។
– ការខូចខាតសន្លាក់អាចកើតមានឡើងយ៉ាងឆាប់រហ័ស ហើយមិនទាក់ទងទៅនឹងភាពធ្ងន់ធ្ងរនៃរោគសញ្ញារបស់វាទេ។
– “កត្តារលាកសន្លាក់ rheumatoid factor” គឺជាអង្គការពាររាងកាយ (antibody) ដែលអាចត្រូវបានគេរកឃើញនៅក្នុង
ឈាម ប្រហែលជា ៨០ ភាគរយនៃអ្នកដែលមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។
– ការព្យាបាលក៏មិនទាន់មានច្បាស់លាស់នៅឡើយទេ។
– ការព្យាបាលអាចមានដូចជា ការអប់រំអ្នកជំងឺ, ការសម្រាក, ការធ្វើលំហាត់ប្រាណ, ការការពារសន្លាក់, ការប្រើប្រាស់ថ្នាំ
ពេទ្យ និង ពេលខ្លះឈានទៅដល់ការវះកាត់ប្តូរសន្លាក់។
– ការព្យាបាលទាន់ពេលវេលាជាការប្រសើរបំផុតសម្រាប់អ្នកជំងឺ ដើម្បីជៀសវាងធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ។

តើជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺជាអ្វី?
ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid Arthritis ឬ RA) គឺជាជំងឺប្រព័ន្ធភាពស៊ាំក្នុងខ្លួនមនុស្សយើង ដែលបណ្តាលអោយ
មានការរលាកដល់សន្លាក់ ។ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃក៏អាចធ្វើអោយរលាកជាលិកាដែលនៅជុំវិញសន្លាក់ រួមទាំងសរីរាង្គផ្សេងៗ
ទៀតផងដែរ ។ ជំងឺប្រព័ន្ធភាពស៊ាំ គឺជាជំងឺម្យ៉ាងដែលកើតឡើងនៅពេលដែលជាលិកាខ្លួនមនុស្សយើងធ្វើការខុសតួនាទី
(មានន័យថាវាច្រលំធ្វើការវាយប្រហារទៅប្រព័ន្ធភាពស៊ាំរបស់ខ្លួនឯងទៅវិញ) ។ ប្រព័ន្ធភាពស៊ាំរបស់ខ្លួនមនុស្សយើងមាន
រចនាសម្ព័ន្ធសាំញ៉ាំរញេរញៃ ដើម្បី “ស្វែងរក និង វាយប្រហារទៅលើសត្រូវពីខាងក្រៅ” ជាពិសេសគឺ មេរោគ ។ ចំពោះអ្នក
ដែលមានជំងឺប្រព័ន្ធភាពស៊ាំនេះ អង្គការពាររាងកាយនៅក្នុងឈាមរបស់ពួកគេបានច្រលំវាយប្រហារទៅលើជាលិការ

ខ្លួនឯង ជាហេតុបណ្តាលអោយមានការរលាកនៅទីនោះ ។ ដោយសារតែវាអាចប៉ះពាល់ទៅដល់សរីរាង្គដទៃៗទៀត ជំងឺរលាកសន្លាក់
រ៉ាំរ៉ៃអាចត្រូវបានគេហៅថាជាជំងឺប្រព័ន្ធក្នុងរាងកាយ (systemic illness) ឬ ជំងឺរលាកសន្លាក់ (rheumatoid disease)។
ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចរស់នៅជាមួយនឹងអ្នកជំងឺបានយូរអង្វែង ដែលធ្វើអោយអ្នកជំងឺជួបប្រទះនូវបទពិសោធន៍ និង រោគ
សញ្ញាច្រើនក្រាស់ក្រែលផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ, ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចធ្វើអោយខូចខាតដល់សន្លាក់ទាំង
ស្រុង និង អាចឈានទៅរកពិការភាពទៀតផង ។

ដកស្រង់ពីខ្មែរស្ថាបនា!

ជំងឺ​រលាក​​​ថ្លើម​​

ជំងឺរលាកថ្លើមដោយសារការពុលគឺជាការរលាកថ្លើមក្នុងប្រតិកម្មឆ្លើយតបទៅ

នឹងសារធាតុមួយចំនួនដែលអ្នកបានប្រឈមមុខ។  ជំងឺរលាកថ្លើមដោយសារការពុលអាចបណ្តាលមកពី ៖

– គ្រឿងស្រវឹង (ជាតិអាល់កុល)
– សារធាតុគីមី
– ថ្នាំពេទ្យ
– ថ្នាំ ឬអាហារបំប៉នសុខភាព។

នៅក្នុងករណីមួយចំនួនជំងឺរលាកថ្លើមដោយសារការពុលវិវត្តកើតមានតែក្នុង

រង្វង់ប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី
ការប្រឈមទៅនឹងសារធាតុពុលមួយ។ ប៉ុន្តែ នៅក្នុងរណីផ្សេងទៀត រយៈពេលអាចឈានដល់ច្រើនខែ ទើបលេចចេញជា
អាការះរោគ និងរោគសញ្ញានៃជំងឺរលាកថ្លើមដោយសារការពុល។

ជាញឹកញាប់អាការះរោគនៃជំងឺរលាកថ្លើមដោយសារការពុលអាចនឹងបាត់

ទៅវិញនៅពេលដែលយើងឈប់ប្រឈមមុខទៅនឹងសារធាតុពុលនោះ។ ប៉ុន្តែ ជំងឺរលាកថ្លើមដោយសារការពុលអាចធ្វើអោយថ្លើមអ្នកមានការខូចខាតជាអចិន្ត្រៃយ៍  ដែលអាចឈានទៅដល់ការក្រិនថ្លើម ( (cirrhosis)ហើយក្នុងករណីខ្លះ

ឈានទៅដល់ការខ្សោយថ្លើម (ដែលភាសាពេទ្យគេហៅថា liver failure)។

អាការះរោគ និងរោគសញ្ញា

ទម្រង់ស្រាលនៃជំងឺរលាកថ្លើមដោយសារការពុលអាចមិនបង្កអោយមានអាការះ

រោគអ្វីទាំងអស់ ប៉ុន្តែគេអាចដឹងបានតាម
រយៈការធ្វើតេស្តឈាម (blood tests)។ នៅពេលដែលអាការះរោគ និងរោគសញ្ញានៃជំងឺរលាកថ្លើមដោយសារការពុលកើត
ឡើង វាអាចមានដូចជា ៖

– ស្បែក និងភ្នែកឡើងពណ៌លឿង (jaundice)
– រមាស់
– ឈឺពោះ (នៅផ្នែកខាងស្តាំ-ខាងលើនៃពោះ)
– អស់កម្លាំង
– លែងឃ្លានចំណីអាហារ
– ចង្អោរ និងក្អួត
– ឡើងកន្ទួល ក្រហមលើស្បែក
– ស្រកទំងន់
– ទឹកនោមមានពណ៌ខ្មៅ ឬពណ៌តែ។

នៅពេលណាត្រូវទៅជួបវេជ្ជបណ្ឌិត

សូមទៅជួបវេជ្ជបណ្ឌិតភ្លាម ប្រសិនបើអ្នកកើតមានអាការះរោគ ឬរោគសញ្ញាណាមួយដែលគួរអោយព្រួយបារម្ភ!។

សូមស្វែងរកភ្នាក់ងារសុខភាពជាបន្ទាន់ ក្នុងករណីអ្នករកឃើញថា កូនៗរបស់អ្នកបានទទួលទានថ្នាំ អាសេតាមីណូហ្វែន
(acetaminophen) ដូចជា ថ្នាំទីឡេណុល (Tylenol) និងថ្នាំផ្សេងៗទៀតលើសកម្រិត ឬក៏ក្នុងករណីដែលកូនៗរបស់អ្នកមានលេចចេញអាការះរោគ និងរោគសញ្ញាដែលអាចបណ្តាលមកពីការប្រើប្រាស់ថ្នាំទាំងនេះលើសកម្រិត ដូចជា៖

– បែកញើសស្អិត
– ចង្អោរ និងក្អួត
– ឈឺពោះផ្នែកខាងស្តាំ-ខាងលើ
– សន្លប់បាត់បង់ស្មារតី។

ត្រូវចងចាំថា ការប្រើប្រាស់ពពួកថ្នាំ អាសេតាមីណូហ្វែន (acetaminophen) លើសកម្រិតអាចបណ្តាលអោយស្លាប់បាន៕

(ដកស្រង់ពី ខ្មែរស្ថាបនា!!!)

ជំងឺពោះវៀនដុះខ្នែង(Appendicitis)

១០.យល់ដឹងអំពីជំងឺរលាកខ្នែងពោះវៀនរឺពោះ

វៀនដុះខ្នែង(Appendicitis)និងតួនាទីរបស់

ខ្នែងពោះវៀន(Appendix)

មិនគួរកាត់ខ្នែងនេះចេញទេនៅពេលដែលវាមិនទាន់មានបញ្ហា!

ខ្នែងពោះវៀននេះស្ថិតនៅផ្នែកខាងក្រោមជាប់ពោះវៀនធំ។​ វាមាននាទីចូលរួមក្នុងតំណើរការផលិតកោសិកា Lympho ដើម្បីជួយដល់ប្រពន្ធ័

ភាពស៊ាំរបស់សារពាង្គកាយយើងហើយខ្នែងនេះគឺប្រៀបបានទៅនឹងកូនថងមួយ

សំរាប់ផ្ទុកពពួកបាក់តឺរីមានប្រយោជន៍ដល់ប្រពន្ធ័រំលាយអាហារ,

ជាពិសេសនៅក្នុងករណីរាកធ្ងន់ធ្ងរធ្វើអោយប្រពន្ធ័រំលាយអាហារបាត់បង់យាង

ច្រើនពពួកបាក់តឺរីមានប្រយោជន៍គឺបានខ្នែងនេះហើយជួយផ្គត់ផ្គង់ឡើងវិញធ្វើអោយ

ប្រពន្ធ័រំលាយអាហារដំណើរការល្អឡើងវិញមិនតែប៉ុណ្ណោះវាក៍បានជួយការពារ

ទប់ទល់នឹងការជ្រៀតចូលរបស់ពពួកមេរោគបាក់តឺរីបង្ករោគផងដែរ៕

                                                      (រូបខ្នែងពោះវៀន)

ទោះជាយាងនេះក្តីក៍មានទស្សនះមួយចំនួនលើកឡើងថាគួរតែកាត់ខ្នែងនេះ

ចេញមុនពេលដែលវាបង្កបញ្ហាដល់យើង។ ការខ្នែងពោះវៀនមិនទាន់មានជំងឺនេះជាធម្មតាគេអនុវត្តន៍ចំពោះពពួកមនុស្ស

ដែលធ្វើការឆ្ងាយពីមន្ទីរពេទ្យដូចជា៖ ចុះសមុទ្រយូរថ្ងៃ, រស់នៅលើកោះដាច់ស្រយាលគ្មានមន្ទីរពេទ្យ រឺការងារផ្សេងៗដែលគ្មានមន្ទីរពេទ្យនៅក្បែរ………….

មូលហេតុ(Causes)ដែរបង្កជាពោះវៀនដុះខ្នែង៖

ជាធម្មតាគឺបណ្តាលមកពីខ្នែងពោះវៀន(appendix)​មានបញ្ហាស្ទះបណ្តាលមកពីសមាសធាតុរឹងក្នុងលាមកធ្លាក់ចូលទៅក្នុងខ្នែងពោះវៀនជា

ហេតុធ្វើអោយខ្នែងនេះឆ្លងរោគនាំអោយរលាកតែម្តង។ បើមិនព្យាបាលទាន់ពេលទេនោះវានឹងធ្លាយអាចបង្កបញ្ហាកាន់តែធ្ងន់ធ្ងរឡើងៗ៕

រោគសញ្ញា(Symptoms)ជំងឺពោះវៀនដុះខ្នែង៖

ជាធម្មតាគឺឈឺជុំវិញផ្ចិតនិងតំបន់ខាងក្រោមផ្ចិតផ្នែកខាងស្តាំ(ខាងឆ្វេងក៍មានដែរតែតិចតួច) គួបផ្សំជាមួយនិងធុញនឹងបរិភោគអាហារ ក្តៅខ្លួន។ ចង់ក្អួត,​ក្អួត,​ រាករូសអាចមានរឺមិនមានតែបើមានគឺកាន់តែធ្វើអោយការវិនិច្ឆ័យជំងឺនេះកាន់តែច្បាស់ឡើង៕​

រោគវិនិច្ឆ័យ(Diagnosis):

ដើម្បីដឹងច្បាស់គេត្រូវធ្វើតេសមួយចំនួនដូចជា៖

-តេសឈាម(Blood Test)

-ពិនិត្យទឹកនោម(Urine Test)

-ថតកាំរស្មី អ៊ិច(X–Ray)

-តេសដោយរលកសូរសំលេង(Ultrasound)

-ថត​​ Computed tomography

– CT scan រឺ CAT scan

ព្យាបាល(Treatment)ពោះវៀនដុះខ្នែង

ជាទូទៅគឺត្រូវវះកាត់ខ្នែងពោះវៀននោះចេញ។ មានពីវិធីក្នុងការវះកាត់ខ្នែងពោះវៀន៖

1. វះបើកមុខ(Laparotomy Surgery)៖ បច្ចុប្បន្នគេមិនសូវនិយមប្រើទេដោយអ្នកជំងឺត្រូវសំរាកមន្ទីរពេទ្យយូរថ្ងៃ៕

Laparotomy Surgery:

2. វះដោយប្រើម៉ាស៊ីនឆ្លុះ​( Laparoscopic surgery)៖បច្ចុប្បន្ននេះគេនិយម

វះឆ្លុះជាងពីព្រោះវារហស័ជាសះស្បើយជាងគឺត្រូវសំរាកមន្ទីរពេទ្យ២ទៅ៣ថ្ងៃប៉ុណ្ណោះ៕

                                                     (ឧបករណ៍សំរាប់វះឆ្លុះ)

Laparoscopic surgery:

(Hanoi, 03/01/2012 , by sar vuthy)

យល់ដឹងអំពីឱសថ​​ថ្មីព្យាបាល​ជម្ងឺៈ រលាកថ្លើមប្រភេទ C និង ព្យាបាល​ អេដស៍​​៖

យល់ដឹងអំពីឱសថ​​ដែល​​អាច​​​ព្យាបាល​ជម្ងឺៈ “រលាកថ្លើមប្រភេទ C” និង ព្យាបាល​ “AIDS”

នៅចុងខែ ​​តុលា ២០១១ រុស្ស៊ី​បានប្រកាស​ពីការ​រកឃើញ​ឱសថ​ដែលព្យាបាល​រោគរលាកថ្លើម​ប្រភេទ C ឈ្មោះថា Profetal ។ ថ្មីៗនេះ លើ​មធ្យោបាយ​ផ្សព្វផ្សាយ​សាធារណៈ​ បានចុះផ្សាយ​ជាបន្តបន្ទាប់​។ នោះក៏ជាឱសថ​ព្យាបាល​ជម្ងឺ AIDS ដ៏​កាច​សា​ហាវ​ផងដែរ។

​​​​សាស្រ្តាចារ្យ​ Serguei Rodionov ដែលជាអ្នករកឃើញ​ Profetal ដំបូង គឺវេជ្ជបណ្ឌិតយោធា​​ ធ្លាប់ធ្វើការ​នៅ Novosibirsk, Tomsk Perme ហើយបច្ចុប្បន្ន​ គឺនៅ Ekatherinburg បានប្រើប្រាស់​ពេល​វេលា​ស្ទើតែ​១ជីវិត ដើម្បីសិក្សាស្រាវជ្រាវ​ពី alphaprotein (AFP) បានធ្វើបទសម្ភាសជាមួយ​កាសែត Rossiskaya gazeta នៅថ្ងៃទី០៣ វិច្ឆិកា ២០១១ អំពីការរក​ឃើញរបស់​ខ្លួនថាៈ Read the rest of this entry

ប្រវត្តិរូបសង្ខេបមហាសេដ្ឋីវយ័ក្មេងរបស់ Facebook

 

 

–    Mark Zuckerberg ជាជនជាតិអាមេរិច។

-បច្ចុប្បន្នជានាយកប្រតិបត្តិ​(CEO)របស់ Facebook និងជាមហាសេដ្ឋីវយ័ក្មេងម្នាក់។

-កើតនៅថ្ងៃទី១៤/៥/១៩៨៤ នៅក្រុង New York។

-បច្ចុប្បន្នជានិស្សិតរៀននៅសាកលវិទ្យាលយ័ Harvard។

-ឆ្នាំ២០១១មានប្រាក់ ១៧,៥ ពាន់លានដុល្លាសហរដ្ឋអាមេរិច ជាប់លេខ១៤ ក្នុងចំណោមអ្នកមានបំផុតទាំង៤០០នាក់នៅសហរដ្ឋអាមេរិច៕

​​​​ ​​​​​​  ​​                                   (រូបថតរបស់​​ Mark Zuckerberg)