​វិធី​ប្រើប្រាស់​ឱសថ​ឲ្យ​ត្រឹមត្រូវ​

គ្រប់​ឱសថ​ទាំងអស់ សុទ្ធ​តែមាន​គុណភាព តែបើ​អ្នកប្រើប្រាស់​ខុស​ក្បួនខ្នាត រោគ​ដែល​ត្រូវជា​សះស្បើយ អាច​មិនជា​ក៏​ថា​បានដែរ​។ ដូច្នេះ​ការប្រើប្រាស់​ឱសថ​នេះ មិនមែនជា​ការងាយស្រួល​ឡើយ ព្រោះ​ឱសថ​ប្រៀបបាន​នឹង​កាំបិត​មុខ​ពីរ ប្រើ​ត្រូវបាន​ផល​ល្អ តែបើ​ប្រើ​ខុស​បាន​ផល​អាក្រក់​។ ដើម្បី​ឲ្យ​ប្រើប្រាស់​ឱសថ​របស់​អ្នក​ដំណើរការ​ទៅបាន​ត្រឹមត្រូវ​នោះ តើ​គួរ​ធ្វើ​បែបណា​?
១-​កត់ចំណាំ​ការពារ​ភ្លេច​: គ្រាន់តែ​ប្រើ​ក្រដាស​តូច​មួយ អក្សរ​មិន​ប៉ុន្មាន​តួ ហើយ​ចំណាយ​ពេលវេលា​មិន​ប៉ុន្មាន​នាទី តែ​លទ្ធផល​ដែល​ទទួលបាន​គួរ​ឲ្យ​មាន​ទំនុកចិត្ត ព្រោះ​ប្រសិនបើ​អ្នក​កត់ត្រា​ពេលវេលា​សម្រាប់​លេបថ្នាំ​ទុកជា​ប់​នឹង​ខ្លួន រឿង​កង្វល់​ពី​ការ​ភ្លេច​លេបថ្នាំ​លែង​ជា​បញ្ហា​ទៀតហើយ​។​
​២-​ប្រើ​ឱសថ​ ឲ្យ​គ្រប់​កំណត់​: កន្លងមក​មាន​អ្នកជំងឺ​ច្រើនណាស់​ដែល​ផ្អាក​លេបថ្នាំ ក្រោយពេល​អាកា​រៈបា​ន​ធូរស្រាល​ជាង​មុន​បន្តិច​នោះ​។ ប៉ុន្តែ​អ្នក​ពុំបាន​ដឹង​ទេ​ថា ទង្វើ​បែបនេះ កំពុងតែ​ជំរុញ​ឲ្យ​មេរោគ​ប្រតិកម្ម​នឹង​ឱសថ​កំពុង​ប្រើ ព្រោះ​ប្រសិនបើ​ថ្ងៃ​ខាងមុខ មេរោគ​ដដែល​នោះ​លេចមុខ​មក​ម្តងទៀត ឱសថ​ដែល​អ្នក​ធ្លាប់ប្រើ​រយៈពេល​កន្លងមក​នោះ មិនអាច​ប្រើការ​បាន​តទៅទៀត​ឡើយ​។​
៣-​រៀបចំ​ពេលវេលា​ឲ្យ​ងាយ​ចងចាំ​: វិធី​ជួយ​ឲ្យ​ងាយ​ចងចាំ​បំផុត និង​មានឱកាស​ភ្លាំងភ្លាត់​តិចតួច​បំផុត គឺ​ជ្រើសរើស​ពេលវេលា​លេបថ្នាំ​រាល់ថ្ងៃ ដូចពេលមុន​ដដែល ឬក៏​ងាក​ទៅ​ពឹងពាក់​ឧបករណ៍​បច្ចេកវិទ្យា​ជំនួយ ដូចជា​កំណត់​ពេលវេលា​រោទិ៍ ដើម្បី​ក្រើនរំឭក​ពេលវេលា​លេបថ្នាំ​។ កត្តា​ដែល​សំខាន់ គឺ​ហាម​ដំអក់ នាឡិការោទិ៍​ពេលណា ត្រូវតែ​លេបថ្នាំ​តាម​ការកំណត់ ប្រសិនបើ​អែអង់​យឺតយ៉ាវ​ត្រឹមតែ ៥ នាទី គាប់​ជូន​មានរឿង​ណាមួយ​មក​បំបែរ​ការចាប់​អារម្មណ៍ អ្នក​ប្រាកដជា​ភ្លេច​មិន​ខាន​។​
៤-​រក្សាទុក​ថ្នាំ​នៅតាម​ប្រអប់​រៀងៗ​ ខ្លួន​: ហាម​រក្សា​ថ្នាំ​រួមគ្នា​នៅក្នុង​ប្រអប់​តែមួយ លើកលែងតែ​ឱសថ​នោះ​ចាំបាច់​ត្រូវ​លេប​រួមគ្នា​ក្នុងពេល​តែមួយ​។​
៥-​កត់​ ឈ្មោះ​ថ្នាំ​ដែល​ប្រតិកម្ម​: ប្រសិនបើ​ប្រើ​ថ្នាំ​ណាមួយ​ហើយ​ប្រតិកម្ម គួរ​កត់​ឈ្មោះ​វា​ទុក និង​កុំ​ភ្លេច​បង្ហាញ​ឲ្យ​គ្រូពេទ្យ​បានដឹង​រាល់ពេល​ទៅ​ជួប​។ នេះ​ជា​វិធី​ការពារ​មិន​ឲ្យ​ប៉ះចំ​ថ្នាំ​ប្រតិកម្ម​ម្តងទៀត​៕

(CEN)

Advertisements

About Sar Vuthy

i'm khmer

Posted on ខែកញ្ញា 30, 2012, in Uncategorized. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: