យល់ដឹងពីជំងឺទឹកនោមផ្អែម

អាំង​ស៊ុយ​លីន​និង​ទំនាក់ទំនង​ជាមួយ​ជំងឺ​ទឹកនោម​ផ្អែម​:

អាំង​ស៊ុយ​លីន​គឺជា​អ័រម៉ូន​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង​កោសិការ​ ពិសេស​របស់​លំពែង​។ អ័រម៉ូន​មួយ​នេះ​គឺជា​សារធាតុ​គីមី​មួយ​ប្រភេទ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ ក្នុង​ផ្នែក​មួយ​របស់​រាង្គ​កាយ សម្រាប់​បញ្ចូល​ទៅក្នុង​ចរន្ត​ឈាម និង​សម្រាប់​អោយ​សរីរាង្គ​ផ្សេងៗ​ក្នុង​រាង្គ​កាយ​បាន​ប្រើប្រាស់​។

អ័រម៉ូន​អាំង​ស៊ុយ​លីន​គឺជា​តម្រូវការ​ជា​ចាំបាច់​ដូច្នេះ​សរីរាង្គ​របស់​ រាង្គ​កាយ​អាច​ប្រើ​គ្លុយកូស​សម្រាប់​បង្កើត​ទៅជា​ថាមពល​បាន​។ បើ​គ្មាន​អាំង​ស៊ុយ​លីន​ទេ ឬ​នៅ​ពេល​អាំង​ស៊ុយ​លីន​មិន​អាច​ធ្វើការ​បាន​ល្អ នោះ​គ្លុយកូស​នឹង​កើត​ឡើង​ខ្ពស់​ក្នុង​ឈាម និង​បង្ក​អោយមាន​កម្រិត​គ្លុយកូស​ក្នុង​ឈាម​ឡើង​ខ្ពស់​។ អ័រម៉ូន​អាំង​ស៊ុយ​លីន​គឺជា​ម៉ូលេគុល​ប្រូតេអ៊ីន​មួយ​ប្រភេទ​។ វា​មាន​ប្លុក​សាងសង​តូចៗ​ចំនួន ៥១ ដែល​មានឈ្មោះ​ថា អាស៊ីតអាមីណេ​។ អាំង​ស៊ុយ​លីន​មាន​ច្រវាក់​ចំនួន​២​។ ច្រវាក់​A ផ្ទុក​ទៅដោយ​អាស៊ីតអាមីណេ​ចំនួន​២១ ចំនែក​ច្រវាក់​B ផ្ទុក​ទៅដោយ​អាស៊ីតអាមីណេ​ចំនួន​៣០​។ ច្រវាក់​ទាំងពីរ​នេះ​ត្រូវបាន​ត​ភ្ជាប់​គ្នា​។

ក្រោយ​ពី​មូលី​គុល​អាំង​ស៊ុយ​លីន​ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង​លំពែង វា​ត្រូវ​បាន​បញ្ចេញ​ចូលទៅ​ក្នុង​ចរន្តឈាម និង​ធ្វើ​ដំណើរ​ទៅកាន់​សរីរាង្គ​ផ្សេងៗ​នៅក្នុង​រាង្គ​កាយ​។ នៅពេល​មូលេ​គុ​លអាំង​ស៊ុយ​លីន​ទៅដល់​សរីរាង្គ​មួយ អាំង​ស៊ុយ​លីន​នោះ​នឹង​ទៅ​ភ្ជាប់​ខ្លួន​វា​ទៅ​នឹង​កន្លែង​ទទួល​អាំង​ស៊ុយ​ លីន (Receiver) នៅ​ផ្នែក​ខាង​ក្រៅ​របស់​កោសិកា​សរីរាង្គ​។ ចូរ​គិតថា​អាំង​ស៊ុយ​លីន​ប្រៀបដូចជា​កូនសោរ​មួយ​។ កន្លែង​ទទួល​អាំង​ស៊ុយ​លីន​នៅលើ​កោសិការ​ប្រៀបដូចជា​មេ​សោរ​។ នៅពេល​កូនសោរ​អាំង​ស៊ុយ​លីន​វា​ចាក់​ត្រូវ​នឹង​កន្លែង​ទទួល​អាំង​ស៊ុយ​លីន វា​នឹង​ធ្វើអោយ​មេសោរ​នោះ​បើកទ្វារ​សោរ​ក្នុង​ជញ្ជាំង​កោសិការ​នោះ​ដើម្បី​ អោយ​ម៉ូលេគុល​គ្លុយកូស​អាច​ចូល​ទៅ​ទៅ​ខាង​ក្នុង​កោសិការ​បាន​។ នេះ​គឺជា​អ្វីដែល​ធ្វើអោយ​ជញ្ជាំង​កោសិការ​អនុញ្ញាត​អោយ​គ្លុយកូស​ចូល​ទៅ​ ក្នុងកោសិ​ការបា​ន​។ អាំង​ស៊ុយ​លីន​អនុញ្ញាត​អោយ​គ្លុយកូស​ចូលទៅក្នុង​កោសិកា​របស់​សាច់ដុំ​ ដើម្បី​បង្កើត​ជា​ថាមពល​នៅពេល​ហាត់ប្រាណ​។ សរីរាង្គ​ផ្សេងៗ​ទៀត​ដែល​ត្រូវការ​អាំង​ស៊ុយ​លីន​ក្នុង​បំណង​ធ្វើការ​ជារ​ កោសិការ​ខ្លាញ់ និង​កោសិការ​ថ្លើម​របស់​យើង​។

អាំង​ស៊ុយ​លីន​ដើរតួរ​នាទី​មាន​ប្រយោជន៍​ផ្សេងៗ​ទៀត​នៅក្នុង​រាង្គ​កាយរ​បស់ ​យើង​។ វា​ជួយ​បំលែង​អាហារ​ដែល​យើង​ទទួល​ទាន​ទៅជា​ខ្លាញ់ និង​ប្រូតេអ៊ីន​។ ក្រោយ​មក​យើង​អាច​រក្សា​ខ្លាញ់​នោះ​ដើម្បី​ប្រើប្រាស់​ជា​ថាមពល​បាន​ទៀតផង ហើយ​យើង​ប្រើ​ប្រូតេអ៊ីន​ដើម្បី​បង្កើត​ភាពរឹងមាំ និង​រាង្គ​កាយ​មាន​សុខភាព​ល្អ​។ អាំង​ស៊ុយ​លីន​ក៏​ជួយ​ធ្វើអោយ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ចរន្តឈាម​ ស្ថិតក្នុង​សភាព​ធម្មតា​បានដែរ​។

ការ​ដេក​និង​ស្ត្រេ​ស​ប៉ះពាល់​ដល់​ការព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ដែរ​ទេ​?

មាន​អំណះអំណាង​មួយ​បាន​អោយដឹងថា អ្នក​ដែល​មាន​បញ្ហា​កង្វះ​ដំណេក​រ៉ាំរ៉ៃ​តែងតែ​ញ៉ាំ​ច្រើន និង​ឡើង​ទម្ងន់ នេះ​សបញ្ជាក់​អោយឃើញ​ថា​ការ​ដេក​អាចជា​រឿង​សំខាន់​សម្រាប់​គ្រប់គ្រង​ជំងឺ​ ទឹកនោម​ផ្អែម​។ វា​ពិតជា​មាន​ទំនាក់ទំនង​ខាង​ជីវៈសាស្ត្រ​រវាង​ស្ត្រេ​ស និង​ការគ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​។ កម្រិត​អ័រម៉ូន​ស្ត្រេ​ស​ដូច​ជា Cortisol និង Epinephrine នឹង​ឡើង​ខ្ពស់​នៅ​ពេល​ពួកគេ​ស្ត្រេ​ស ហើយ​យើង​ដឹងថា អ័រម៉ូន​ទាំងនោះ​ទំនង​ជា​ធ្វើអោយ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ទៀតផង​។​
ជាមួយគ្នានេះដែរ វា​ក៏​មាន​ការពិបាក​សម្រាប់​អ្នក​ផ្តោតអារម្មណ៍​លើ​ការគ្រប់គ្រង​ជំងឺ​ ទឹកនោម​ផ្អែម​របស់​ពួកគេ​ដែរ នៅពេល​កំពុង​តែ​មាន​បញ្ហា​នៅ​កន្លែងធ្វើការ បញ្ហា​គ្រួសារ ឬ​ស្ត្រេ​ស​ផ្សេងៗ​ទៀត​។​
នៅ​តាម​ មន្ទីរពេទ្យ និង​ការិយាល័យ​គ្រូពេទ្យ​ជាច្រើន​សុទ្ធតែ​មាន​កម្មវិធី​អប់រំ​ខាង​ជំងឺ​ ទឹកនោម​ផ្អែម​ដែល​វា​នឹង​ជួយ​ដល់​មនុស្ស​យល់ដឹង​ពី​វិធី​គ្រប់គ្រង​ជំងឺ​នេះ ​។ ចូរ​ព្យាយាម​ប្រើ​វិធី​កាត់បន្ថយ​ស្ត្រេ​ស និង​ហាត់ប្រាណ​អោយបាន​ច្រើន​៕

អ្នកជំងឺទឹកនោមផ្អែម​គួរ​កម្រិត​ការ​ទទួលទាន​បាយ​
តាម​គោលការណ៍ ទូទៅ គេ​បាន​ណែនាំ​អោយ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម គួរ​រឹតត្បិត ការទទួល​យកជាតិ កាបូន​អ៊ី​ដ្រាត​ដែល​មាន​នៅក្នុងបាយ​មក​នៅត្រឹម ចំនួន ២៥%​ក្នុង​មួយ ពេល ដោយ​៥០%  ទទួលបាន​ពី​បន្លែ ផ្លែឈើ​និង ២៥% ទៀត​បាន​មក​ពី  អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន ដូចជា ត្រី សាច់ និង ស៊ុត​។​
ទោះ​យ៉ាងនេះ​ក្ដី​ជាតិ កាបូ​ន អ៊ី​ដ្រាត​មិន​ដូចគ្នា​ទាំងអស់​ទេ ។ ឧទាហរណ៍ ជាតិ​កាបូន​អ៊ី​ដ្រាត នៅក្នុង​បាយ​ត្រូវបាន​រំលាយ​និង ជ្រាបចូល​យ៉ាង​លឿន​ទៅ​ក្នុង ខ្លួន និង​ធ្វើអោយ​ជាតិ​ស្ករ នៅក្នុង ឈាម ឡើង​ខ្លាំង ឯ ជាតិ​កាបូន​អ៊ី​ដ្រាត​នៅក្នុង​មី ឬ គុយទាវ​វិញ ត្រូវបាន​រំលាយ​និង​ជ្រាប​ចូលទៅ ក្នុង​ខ្លួន​យឺត​ជាង​។ ដូច្នេះ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម គួរ​ចៀសវាង​នូវ​អាហារ​ដែល​មាន​ស​ន្ទ​ស្សន៍​ជាតិ​ស្ករ​ខ្ពស់​។ ដោយហេតុ​ថា ស​ន្ទ​ស្សន៍​នេះ​បង្ហាញថា​តើ​ប្រភេទ​អាហារ​ផ្សេងៗ​នឹង​ត្រូវ​រំលាយ​និង​ ជ្រាប​ចូលទៅក្នុង​ខ្លួន​លឿន​ប៉ុណ្ណា​នោះ វា​ត្រូវ​បាន​គេ​ប្រើ​សំរាប់​ស្មាន​នូវ​ឥទ្ធិពល​នៃ​អាហារ​មកលើ​ជាតិ​ស្ករ​ នៅក្នុង​ឈាម​។​
​ទស្សនាទាន​សម្រាប់​ស​ន្ទ​ស្សន៍​ដែល ចំណាត់​ថ្នាក់​អាហារ​ផ្សេងៗ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​មួយ ដែល​ដឹកនាំ​ដោយ David Jen Kin ដែលជា​អ្នក ឯកទេស​អាហារ​រូបត្ថ​ម្ភ  កាណាដា​នៅ​សកល​វិទ្យាល័យ តូ​រ៉ុង​តូ កាលពី​ឆ្នាំ ១៩៨១ ។ នៅពេល​ដែល​ស​ន្ទ​ស្សន៍ នោះ​បាន​បង្កើតឡើង គេ​សន្មត់​ថា គ្លុយកូស​សុទ្ធ ត្រូវបាន​រំលាយ និង ជ្រាបចូល​ក្នុង​ខ្លួន​លឿន​ជាង​អាហារ​ដទៃ ទៀត ដែល​មាន​ជាតិ កាបូន​អ៊ី​ដ្រាត ។ ដូច្នេះ​គ្លុយកូស​ក៏​ត្រូវ​កំណត់​ថា​មានតម្លៃ ១០០ ។ ប៉ុន្ដែ​ចាប់តាំងពី​ពេល នោះ​មក​គេ​រក ឃើញថា កាបូ​ន អ៊ី​ដ្រាត​បានមក​ពី​អង្ករ​ផ្កាម្លិះ មានតម្លៃ ស​ន្ទ​ស្សន៍​ជាតិ​ស្ករ​១០៩  ពីព្រោះ​វា​ត្រូវ​បាន​ជ្រាប ចូល​ក្នុង​ខ្លួន លឿន​ជាង​គ្លុយកូស​សុទ្ធ​ទៅទៀត ហើយ​មាន​ផល​ប៉ះពាល់​ទៅលើ​កម្រិត ជាតិ​ស្ករ​នៅក្នុង ឈាម​ខ្លាំង​ជាង    ។   ករណី​ដូច​គ្នា​នេះ​កើត​មា​ចំពោះ   ម៉ាល់​តូស​ដែល​ជាឌី​សាកា​រីត ផលិតឡើង​ជា​ផ្នែក​មួយ នៃ​ការផលិត​ស្រា​បៀរ ដែល​មាន​តម្លៃ​ស​ន្ទ​ស្សន៍​ជាតិ​ស្ករ​១០៥ ។ តម្លៃ​ស​ន្ទ​ស្សន៍​ជាតិ​ស្ករ នៃ​ប្រភេទ​អាហារ ផ្សេងៗ​ក្នុង​ក្រុម​តែមួយ ដូចជា អង្ករ និង ដំឡូង អាច​ខុសប្លែកគា្ន​ជាខ្លាំង ។ ការប្រែប្រួល​ដទៃ​ទៀត​អាច បណា្ដ​ល​មកពី ការ​ទុំ ឬក៏ របៀប ចម្អិន​អាហារ និង អ្វី​ដែល​យក​មក​បរិភោគ​ជាមួយ​វា ។ ឧទាហរណ៍ បាយ​មានតម្លៃ​ស​ន្ទ​ស្សន៍​ជាតិ​ស្ករ ខ្ពស់​ជាង​បាយ​ដែល​បរិភោគ​ជាមួយ​អាហារ​ដទៃ​ទៀត​ដូចជា  ត្រី  ។  ដូច្នេះ​គេ អោយ​យោបល់​ថា​អ្នកជំងឺ​ទឹក នោម​ផ្អែម​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​សម្បូរ​កាបូន​អ៊ី​ដ្រាត​មួយ​មុខឡើយ ៕​

អ្នកជំងឺ​ទឹកនោមផ្អែម​ត្រូវ​ចេះ​ថែទាំ​ជើង​ដើម្បី​ចៀសវាង​ពិការភាព​:

​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវការ​ការថែទាំ​បន្ថែម​ត្រង់​ជើង​របស់​ ពួកគេ​, ជា​ពិសេស​ប្រសិនបើ​អ្នក​មាន​ជំងឺ​មាន​ការខូចខាត​សរសៃវិញាណ​ខាងៗ និង​មាន​លំហូរ​ឈាម​ខ្សោយ​ទៅ​ចិញ្ចឹម​ជើង​។ ប្រសិនបើ​អ្នក​មិន​យកចិត្តទុកដាក់​នោះទេ​, សូម្បី​តែ​បញ្ហា​ជើង​ដ៏​តូច​មួយ​ក៏​អាច​ក្លាយជា​រឿង​ធ្ងន់ធ្ងរ​ផងដែរ​។ ដោយ​ធ្វើការ​ជាមួយ​គ្រូពេទ្យ​, អ្នក​អាច​រៀន​ថា​តើ​ការពារ​ជើង​របស់​អ្នក​ពី​ការខូចខាត និង​អោយ​មាន​សុខភាព​ល្អ​ដោយ​របៀប​ណា​បាន​។​
ជំងឺ​សរសៃវិញាណ​កំពុងតែ ​រុករាន​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពីព្រោះ​ការបាត់បង់​នូវ​អារម្មណ៍​ ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​ជំងឺ​នោះ​អាច​ធ្វើអោយ​អ្នក​មាន​របួស​តូច​នៅ​នឹង​ ជើង​របស់​អ្នក​។ ប្រសិនបើ​អ្នក​មាន​ជំងឺ​សរសៃឈាម​ខាងៗ​ផង​ដែរ​នោះ​, វា​ជា​រឿង​ពិបាក​ទោះជា​បញ្ហា​តូចតាច​ក៏ដោយ ដូចជា​ពងទឹក​ដើម្បីអោយ​ជារ​សះស្បើយ​នោះ​។ ជា​ការពិត​ណាស់​, សូម្បី​តែ​របួស​តិចតួច​ដូចជា​ការរំខាន​ដោយ​ការ​មិន​រីកលូតលាស់​នៃ​ក្រចក​នៃ​ ម្រាមជើង​ក៏​អាច​ក្លាយ​ជា​មាន​ការឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ដែល​នាំ​អោយ​អ្នក​ ទៅកាន់​មន្ទីរពេទ្យ​ផងដែរ​។ ការឆ្លង​មេរោគ​ធ្ងន់ធ្ងរ​អាច​នាំអោយ​អ្នក​មាន​ការ​កាត់​ជើង​ក៏មាន​។​
បញ្ហា​ជើង​ភាគច្រើន​ត្រូវ​បាន​បង្កឡើង​ដោយ​ការឡើង​សម្ពាធ​ត្រង់​តំបន់​ដែល​ ស្បែក​នៅ​កៀក​ជាប់​ឆ្អឹង​។ ទោះជា​បញ្ហា​នេះ​អាច​រំខាន​ដល់​អ្នក​គ្រប់គ្នា​, ការ​មាន​ជាតិ​ស្ករ​ខ្ពស់​អាច​ធ្វើអោយ​ពួកគេ​កាន់តែ​ធ្ងន់ធ្ងរ​។ ប្រសិនបើ​មិន​បាន​ព្យាបាល​ទេ​នោះ​, សូម្បី​តែ​របួស​តូច​នៅ​នឹង​ស្បែក​អាច​ក្លាយ​ជា​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ក៏មាន​ ។ ក្នុង​ករណី​ខ្លះ​, ឆ្អឹង និង​សន្លាក់​អាច​ក្លាយទៅជា​ឆ្លង​មេរោគ​ពី​ស្បែក​ដោយ​មិនដឹង​ពី​វា​ទៀតផង​។​

(សុខភាព)

Advertisements

About Sar Vuthy

i'm khmer

Posted on ខែកញ្ញា 30, 2012, in Uncategorized. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: