ផល​ប៉ះពាល់​១០យ៉ាង​នៃការ​ប្រើប្រាស់​ឱសថ​ពេល​មាន​ផ្ទៃពោះ

ស្ដ្រីដែលមានផ្ទៃពោះភាគច្រើនត្រូវបានគ្រូពេទ្យណែនាំមិនឱ្យប្រើប្រាស់ប្រភេទថ្នាំ

មួយចំនួនដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវដែលអាចមានផលប៉ះពាល់ទៅដល់ទារក

នៅក្នុងផ្ទៃ និងអាចមានផលអាក្រក់ទៅដល់មាតាថែមទៀតផង។ បច្ចុប្បន្ន ការប្រើប្រាស់ថ្នាំ របស់ស្ដ្រីដែលមានផ្ទៃពោះត្រូវបានគេប្រុងប្រយ័ត្នជាទីបំផុត។ ស្ដ្រីមិនមែនចេះតែប្រើប្រាស់ថ្នាំទៅតាមប្រភេទជម្ងឺដែលខ្លួនកើតមាន នោះទេ។ ឱសថជាអាវុធមុខពីរដែលអាចធ្វើឱ្យយើងជាសះស្បើយ ហើយក៏អាចធ្វើឱ្យយើងមានបញ្ហាសុខភាពពេលកំពុងប្រើ និង ពេលក្រោយប្រើប្រាស់ផងដែរ។

ស្ដ្រីមានផ្ទៃពោះគួរប្រើប្រាស់ថ្នាំអ្វីខ្លះ?

ជាទូទៅការប្រើប្រាស់ថ្នាំផ្សេងៗចំពោះស្ដ្រីមានផ្ទៃពោះ គឺត្រូវប្រើប្រាស់ទៅតាមការវិវឌ្ឍន៍របស់ទារកក្នុងផ្ទៃម្ដាយ។ ម្ដាយដែលមានផ្ទៃពោះគួរតែប្រើប្រាស់ថ្នាំមានជាតិដែកឱ្យបានច្រើន ដើម្បីជំនួយទៅដល់ទារកដែលនៅក្នុងផ្ទៃឱ្យមានការលូតលាស់ល្អ ទាំងរាងកាយ និងប្រាជ្ញាស្មារតីបានប្រក្រតី។ ព្រោះជាតិដែកបានជួយបង្កើនគ្រាប់ឈាមទាំងម្ដាយទាំងកូន និងឱ្យសរសៃប្រសាទបិទជិត ចៀសវាងការចេញក្រៅនៃខួរសរសៃប្រសាទ។ តាមការសិក្សាបានរកឃើញថាថ្នាំជាតិដែកអាចជួយបាន៦០%នៅពេលមានផ្ទៃពោះ។ ស្ដ្រីជាម្ដាយត្រូវបរិភោគបន្លែនិងផ្លែឈើស្រស់ឱ្យបានច្រើន និងពពួកអាហារទាំងឡាយណាដែលសម្បូរទៅដោយវីតាមីន ដើម្បីជួយ ទៅដល់ការលូតលាស់របស់ទារកនៅក្នុងផ្ទៃបានល្អប្រសើរ។

ស្ដ្រីមានផ្ទៃពោះមិនគួរប្រើប្រាស់ថ្នាំអ្វីខ្លះ?

ស្ដ្រីដែលមានផ្ទៃពោះត្រូវប្រុងប្រយ័ត្នបំផុតចំពោះការប្រើប្រាស់ ថ្នាំផ្សេងៗ។ ការប្រើប្រាស់ថ្នាំអាចប្រើបានទៅតាមការរីកលូតលាស់របស់ទារក ក្នុងផ្ទៃ ហើយក៏ត្រូវមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យផងដែរ ទើបមិនធ្វើឱ្យមានផលប៉ះពាល់ទៅដល់មាតា និងបុត្រនៅក្នុងផ្ទៃ។ នៅពេលស្ដ្រីមានផ្ទៃពោះ៣ខែដំបូង ការប្រើប្រាស់ថ្នាំត្រូវមានការប្រុងប្រយ័ត្នជាទីបំផុត ឬមិនអនុញ្ញាតឱ្យប្រើតែម្ដងក្នុងកំឡុងពេលនេះ។ ប្រសិនបើជម្ងឺរបស់ម្ដាយចាំបាច់ក្នុងការប្រើប្រាស់ថ្នាំ គ្រូពេទ្យត្រូវពិចារណាទៅលើផលប៉ះពាល់ និងទៅ លើទារកដែលនៅក្នុងផ្ទៃយ៉ាងប្រុងប្រយ័ត្ន ទើបផ្ដល់ថ្នាំចំពោះម្ដាយ។

ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំចំពោះស្ដ្រីមានផ្ទៃពោះ

ស្ដ្រីដែលមានផ្ទៃពោះភាគច្រើនមិនសូវឱ្យប្រើថ្នាំផ្ដេសផ្ដាស ប៉ុន្មានទេ ដោយសារខ្លាចមានផលអាក្រក់ចំពោះទារក និង ម្ដាយ។ ផលប៉ះពាល់វាអាស្រ័យទៅលើថ្នាំដែលស្ដ្រីប្រើប្រាស់ និងទៅតាមរយៈពេលគុណភាពថ្នាំ និងកម្រិតថ្នាំ ទៅតាមអាយុរបស់គភ៌ផងដែរ។ ថ្នាំទាំងនោះមានដូចជាថ្នាំលាប ថ្នាំលេប ថ្នាំចាក់ជាដើម ហើយផលវិបាកក៏មានទៅតាមបុគ្គលម្នាក់ៗផងដែរ។

មានប្រភេទថ្នាំមួយចំនួនដែលម្ដាយប្រើនៅពេលមានផ្ទៃពោះ អាចជះឥទ្ធិពលចំពោះទារកភ្លាមៗ និងមានថ្នាំមួយទៀត ផ្ដល់ផលអាក្រក់ទៅកូនរយៈពេលយូរជាច្រើនឆ្នាំក្រោយមកទើបមានផលអាក្រក់ កើតឡើងចំពោះទារក។

1 . នៅពេលស្ដ្រីមានផ្ទៃពោះ គ្រូពេទ្យមិនឱ្យប្រើថ្នាំប្រភេទថ្នាំឆ្កួតជ្រូក ឬអាការប្រកាច់ទេ ដោយសារវាធ្វើឱ្យទារកដែល នៅក្នុងផ្ទៃនោះមានរូបរាងមិនធម្មតា ម្រាមដៃខ្លីៗជាដើម។ ប្រសិនបើប្រើប្រាស់ថ្នាំប្រភេទនេះនៅពេលដែលទារកជិតនឹងកើត វាធ្វើឱ្យបែកគ្រាប់ឈាមរបស់ម្ដាយ ហើយគេបានរកឃើញថា ម្ដាយមានឈាមកកនៅក្រោមស្រទាប់ថ្លើមទៀតផង។ ជាឧទាហរណ៍ ម្ដាយមានជម្ងឺឆ្កួតជ្រូក ឬឧស្សាហ៍ប្រកាច់ជាដើម ហើយស្ដ្រីកំពុងមានផ្ទៃពោះ នោះគ្រូពេទ្យជំនាញមិនអនុញ្ញាតឱ្យប្រើថ្នាំការពារជម្ងឺ ឆ្កួតជ្រូកនោះបានទេ។

2 . ពពួកថ្នាំដែលបំបាត់ដុំពកនៅលើខ្លួន(នៅលើដោះ លើក្បាល ឬទីកន្លែងផ្សេងទៀត) ឬអាចជាដុំមហារីកជាដើម ក៏ គ្រូពេទ្យហាមមិនឱ្យប្រើនៅពេលមានផ្ទៃពោះផងដែរ។

3 . ប្រភេទថ្នាំម្យ៉ាងដែលជួយពង្រាវឈាមកកទៅជាឈាមរាវវិញ ក៏ត្រូវបានគ្រូពេទ្យហាមប្រាមមិនឱ្យប្រើនៅពេលមាន ផ្ទៃពោះផងដែរ។ ប្រសិនបើម្ដាយប្រើក្នុងចន្លោះអាទិត្យទី៦ទៅអាទិត្យទី៩អាចធ្វើ ឱ្យច្រមុះកូនក្នុងផ្ទៃតូច(កំពិត) និងធ្វើឱ្យមានជម្ងឺ ទៅដល់ក្បាលឆ្អឹងរបស់ទារក និងមានជម្ងឺបេះដូងតាំងពីកំណើត ថែមទាំងអាចធ្វើឱ្យទារកថ្លង់ពីកំណើតបានទៀតផង។ បើម្ដាយប្រើ នៅកំឡុងរយៈពេល៦ទៅ៩ខែ ធ្វើឱ្យភ្នែកទារកមិនធម្មតា ក្បាលធំ សរសៃប្រសាទមិនប្រក្រតីជាដើម។

4 . ថ្នាំពពួកវីតាមីនអា ដែលភាគច្រើនគេប្រើចំពោះស្ដ្រីដែលមុខកើតមុន បើម្ដាយប្រើវានៅក្នុងខែទី២ដំបូង គេសង្កេតឃើញថាទារកមានភ្នែកតូច ត្រចៀកកំពិត មុខមាត់ខុសប្រក្រតី ក្បាលធំ សរសៃឈាមមិនប្រក្រតីជាដើម។

5 . មានថ្នាំមួយចំនួនផ្ដល់ផលវិបាកចំពោះកូនទៅថ្ងៃក្រោយ មិនផ្ដល់នូវផលអាក្រក់ភ្លាមៗទេ អាចរហូត១០ឆ្នាំក្រោយ ក៏មានដែរ។ បើទារកជាក្មេងស្រី ១០ឆ្នាំក្រោយមកធ្វើឱ្យកុមារីនោះមានមាត់ស្បូនតូច ប្រដាប់ភេទមិនធម្មតា នៅក្នុងទ្វារមាសហាក់ ដូចជាមានរបាំងមាត់ស្បូនចំហជាដើម។ បើធ្វើការសាកសួរ និងធ្វើការពិសោធន៍ យើងសង្កេតឃើញថា មកពីកាលម្ដាយមានផ្ទៃពោះ កាលពី១០ឆ្នាំមុន បានប្រើប្រាស់ថ្នាំអ្វីម្យ៉ាងដែលមានផលប៉ះពាល់ចំពោះកូនដែលនៅក្នុង ផ្ទៃ។

6 . ថ្នាំដែលមានជាតិអ័រម៉ូន នៅពេលស្ដ្រីមានផ្ទៃពោះ ក៏គ្រូពេទ្យមិនអនុញ្ញាតឱ្យប្រើផងដែរ ព្រោះអាចធ្វើឱ្យកូននៅក្នុង ផ្ទៃដែលជាកូនស្រីទៅជាកូនប្រុសវិញបាន។

7 . ពពួកថ្នាំគ័រទីកូអ៊ីតនៅពេលមានគភ៌ពី២ទៅ៣ខែដំបូង គួរតែចៀសវាងប្រើថ្នាំប្រភេទនេះ ទោះបីជាអ្នកប្រាជ្ញមិនទាន់ បានដឹងថា វាមានផលប៉ះពាល់កម្រិតណាចំពោះទារកក្នុងផ្ទៃក៏ដោយ។ ប៉ុន្ដែគ្រាន់តែដឹងថា វាអាចធ្វើឱ្យទារកដែលនៅក្នុងផ្ទៃមានផលអាក្រក់បាន។

8 . ពពួកថ្នាំទឹកនោមផ្អែមក៏ធ្វើឱ្យមានការប៉ះពាល់ទៅដល់ជាតិស្ករនៅក្នុង ខ្លួនរបស់ទារកដោយប្រយោលបានដែរ។ ជាតិស្ករនៅក្នុងឈាមទារកទាប។

9 . ថ្នាំអ័រម៉ូនម្យ៉ាងដែលចេញពីក្រពេញតៀរូអ៊ីតដែលមាននៅលើបំពង់ករបស់ មនុស្ស មិនបានឆ្លងកាត់សុកទេ តែឆ្លងកាត់ តាមឈាម។ ថ្នាំប្រភេទនេះក៏គេមិនឱ្យស្ដ្រីមានផ្ទៃពោះប្រើដែរ។ ថ្នាំដែលជួយឱ្យចង្វាក់បេះដូងដើរទៀង(ម្ដាយមានចង្វាក់បេះដូង មិនប្រក្រតី) ម្ដាយមិនត្រូវប្រើប្រាស់ថ្នាំប្រភេទនេះទេ វាអាចជះឥទ្ធិពលចំពោះទារកដែលនៅក្នុងផ្ទៃ។

10 . មានថ្នាំជាច្រើនប្រភេទទៀត ដែលអាចមានផលប៉ះពាល់ទៅដល់ទារក ដែលស្ដ្រីមានផ្ទៃពោះគួរតែចៀសវាងប្រើប្រាស់ថ្នាំទាំងនោះ។ អ្នកមានផ្ទៃពោះមិនត្រូវចាក់វ៉ាក់សាំងប្រភេទក្អកមាន់ វ៉ាក់សាំងស្អូច អុជក្ដាម កញ្ជ្រឹល ក្រឡទែន ជម្ងឺគ្រុនពោះវៀន និងថ្នាំបង្ការខាន់ស្លាក់។

ដំបូន្មានអ្នកជំនាញ

ស្ដ្រីដែលមានផ្ទៃពោះទាំងអស់ គួរគប្បីចៀសវាងការប្រើប្រាស់ថ្នាំអ្វីមួយដែលមិនមានវេជ្ជបញ្ជា ពីគ្រូពេទ្យត្រឹមត្រូវ។ កុំប្រើប្រាស់ថ្នាំទៅតាមចិត្ដចង់ឱ្យសោះ ឬទៅតាមពាក្យសម្ដីដែលឮតៗគ្នា។ ម្យ៉ាងវិញទៀតការទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យផ្ទៃពោះ របស់ស្ដ្រីជាបច្ច័យមួយល្អបំផុត ដើម្បីតាមដានការលូតលាស់ទារក។

(ដកស្រង់ពីសុខភាព)

Advertisements

About Sar Vuthy

i'm khmer

Posted on ខែកក្កដា 9, 2012, in Uncategorized. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: