ជាតិ​​​កាល់​​​ស្យូម

ជាតិកាល់ស្យូម ដែលចាត់ចូលក្នុងចំណាត់ថ្នាក់សារធាតុអាហារបំប៉ន ឬសារធាតុកម្រមានតម្រូវការច្រើន(ឬរ៉ែខនិជមាន តម្រូវការច្រើន) ចូលរួមនៅក្នុងប្រតិកម្មម៉េតាប៉ូលីសរបស់សារធាតុវីតាមីនជា ច្រើន។

ជួយឆ្អឹង និងធ្មេញ ៖ វាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសាងសង់ ភាពមាំទាំ និងការទ្រទ្រង់ឆ្អឹង និងធ្មេញ។

ទ្រទ្រង់ប្រព័ន្ធប្រសាទ ៖ តួនាទីចម្បងបំផុគឺទ្រទ្រង់សុខភាពប្រព័ន្ធប្រសាទដោយសម្រួលដល់ការ គេងលក់ស្រួល និង ប្រឆាំងជាមួយស្ថានភាពស្មុគស្មាញចិត្ដ ឬវិបត្ដិផ្លូវចិត្ដនានា។ ជាតិកាល់ស្យូមត្រូវបានគេស្គាល់ថាជាជាតិខនិជប្រព័ន្ធប្រសាទ។

ជួយបេះដូង ៖ វាមានតួនាទីសំខាន់ផងដែរ ក្នុងការជួយដំណើរចលនាបេះដូងឱ្យដើរត្រឹមត្រូវ ជាពិសេសចង្វាក់បេះដូង។

ជួយឈាម ៖ វាក៏មានតួនាទីផងដែរ សម្រួលដល់ការកកនៃឈាម។

ប្រឆាំងជម្ងឺមហារីក ៖ យើងឃើញជាតិកាល់ស្យូមដើរតួនាទីផងដែរ នៅក្នុងការការពារទប់ទល់ជាមួយជម្ងឺមហារីកពោះវៀនធំ និងមហារីកពោះវៀនក្រសាល់គូទ។

របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់ជាតិកាល់ស្យូម

ខ្លួនប្រាណមនុស្សយើងត្រូវការទទួលទានចូលទៅក្នុងខ្លួនជាប្រចាំផងដែរ នូវសារធាតុកាល់ស្យូមនេះ ក្នុងបរិមាណចំនួន ៩០០មីលីក្រាមសម្រាប់មនុស្សពេញវ័យ ១,២ក្រាមសម្រាប់វ័យជំទង់ ១ក្រាមសម្រាប់ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីបំបៅកូនដោយទឹកដោះ និងមនុស្សធំឬពេញវ័យភេទស្រីដែលមានអាយុលើស៥៥ឆ្នាំ និងបុរសចំណាស់អាយុលើស៦៥ឆ្នាំ។

កង្វះជាតិកាល់ស្យូម នាំឱ្យប៉ះពាល់ដល់សុខភាព

ប្រសិនបើមនុស្សយើងទទួលទានជាតិកាល់ស្យូមមិនបានគ្រប់គ្រាន់នោះទេ អាចនាំឱ្យប៉ះពាល់ដល់សុខភាពគួរឱ្យកត់ សម្គាល់។ ផលប៉ះពាល់ដែលចម្បងជាងគេ គឺវិបត្ដិគ្រោងឆ្អឹង(ពុកឆ្អឹង ឆ្អឹងក្រិន ឆ្អឹងបាត់ភាពរឹងមាំ) ដង្កូវស៊ីធ្មេញ ឈឺចាប់សាច់ដុំ ស្បែកប្ដូរសម្បុរ ដំបៅមាត់ ងាយកន្ដ្រាក់សរីរាង្គ មួម៉ៅ និងវិបត្ដិដំណេក(គេងមិនសូវលក់ជាដើម)។

ចំណីអាហារដែលមានជាតិកាល់ស្យូម

ជាតិកាល់ស្យូមមាននៅលើចំណីអាហារមួយចំនួន ជាពិសេសនៅក្នុងចំណីអាហារ ដូចជាអាហារជាតិទឹកដោះ ត្រីសាឌីន កំប៉ុង ត្រីសូម៉ុង ផ្លែឈើស្ងួត(ជាពិសេសផ្លែអាម៉ង់) បន្លែបៃតង ស្ពៃ និងទឹកខនិជដែលសម្បូទៅដោយជាតិកាល់ស្យូម និងម៉ាញ៉េស្យូម។ សមាមាត្រជាតិកាល់ស្យូម និងម៉ាញ៉េស្យូមគឺត្រូវមានផលចែកចំនួន២ជាទូទៅ។

ពេលដែលគួរប្រើជាតិកាល់ស្យូម

ជាទូទៅគេឃើញជាតិកាល់ស្យូមមានទម្រង់ជាក្លុយកូណាដ ឬអូរ៉ូតាត ឬជាជាតិកាល់ស្យូមសមុទ្រដែលកើតចេញពី សារ៉ាយ និងគ្រឿងងាវ គ្រំសមុទ្រជាដើម។ តម្រូវការទទួលទានធ្វើយ៉ាងណាឱ្យចូលទៅក្នុងខ្លួនបានជាតិកាល់ ស្យូម១ក្រាមក្នុង១ថ្ងៃ។

ចំពោះមនុស្សចាស់ ជាតិកាល់ស្យូមធ្វើសមាសកម្មជាមួយជាតិប្រូតេអ៊ីន ដើម្បីធ្វើឱ្យការស្រូបផ្ដុំរបស់វារឹតតែប្រសើរឡើង ព្រោះថាចាប់ពីអាយុ៤០ឆ្នាំឡើងទៅការបញ្ចេញរសក្រពះមានការថមថយ ចុះ។ ប្រសើរបំផុតគួរទទួលទានថ្នាំឬអាហារបំប៉នដែលមាន ជាតិកាល់ស្យូមក្រៅពីពេលបាយ ព្រោះថាវាអាចជួយបញ្ចៀស ឬឱ្យគេចផុតពីការប្រឆាំងគ្នាជាមួយចំណីអាហារ និងឱសថមួយចំនួន ជាពិសេសគឺឱសថសម្លាប់មេរោគអង់ទីប៊ីយ៉ូទិកជាដើម។

តម្រូវការជាតិកាល់ស្យូមជាប្រចាំថ្ងៃ និងការប្រុងប្រយ័ត្ន

ក្នុងករណីប្រើប្រាស់ជាតិកាល់ស្យូមជាថ្នាំឬអាហារបំប៉ន មិនត្រូវប្រើឱ្យលើសពី២ក្រាមក្នុង១ថ្ងៃជាដាច់ខាត បើមិនដូច្នេះទេ នឹងប្រឈមជាមួយការលើសជាតិកាល់ស្យូមនៅក្នុងឈាម ការលើសជាតិកាល់ស្យូមនៅក្នុងទឹកនោម និងបង្កបង្កើតជាក្រួសនៅក្នុង តម្រង់នោម។ លើសពីនេះ ការប្រើប្រាស់ច្រើនជ្រុល នាំឱ្យស្រេកទឹកជាខ្លាំង ព្រមទាំងក្អួតចង្អោរ សម្ពាធឈាមលើស និងទល់លាមកផងដែរ។

About Sar Vuthy

i'm khmer

Posted on ខែកក្កដា 9, 2012, in Uncategorized. Bookmark the permalink. បញ្ចេញមតិ.

បញ្ចេញមតិ