Monthly Archives: ខែ​មីនា 2012

ជំងឺមហារីក​មាន​មូលហេតុ​អ្វី​ខ្លះ​?

មូលហេតុជំងឺមហារីក(Cancer):

កោសិកា គឺជាផ្ទាំងសំណង់ដែលផ្សំឡើងពីវត្ថុមានជីវិត។ ជំងឺមហារីក កើតលេចចេញមកពីកោសិកាធម្មតានៃរាងកាយ។
កោសិកាធម្មតាបង្កើនខ្លួនកាន់តែច្រើនឡើងកាលណារាងកាយត្រូវការ រួចស្លាប់បាត់ទៅកាលបើរាងកាយលែងត្រូវហើយ។ ជំងឺ
មហារីកកើតលេចចេញមកនៅពេលណាដែលកោសិកានៅក្នុងរាងកាយកើនឡើង

ច្រើនលើសលប់មិនអាចត្រួតត្រាបាន និង យ៉ាងលឿន។ វាក៏អាចនឹងកើតឡើងដែរនៅពេលណាដែលកោសិកា “ភ្លេច” ស្លាប់ខ្លួនទៅវិញ។

មានជំងឺមហារីកច្រើនប្រភេទ ដែលអាចនឹងកើតមានស្ទើរតែនៅក្នុងគ្រប់សរីរាង្គ ឬ ជាលិកា មានតាំងពីសួត ពោះវៀនធំ សុដន់
ឆ្អឹង ឬជាលិកាសរសៃប្រសាទឡើងទៅ។

ជំងឺមហារីកមានមូលហេតុច្រើនបែប ក្នុងនោះរួមមាន :

– បង់សែននិងសារជាតិគីមីដទៃទៀត

– ផ្សិតពុលមួយចំនួន និងសារជាតិពុលមួយបែបដែលអាចរស់បាននៅលើដើម

សណ្តែកដី (aflatoxins).

– វីរុសមួយចំនួន

– កាំរស្មី

– ពន្លឺព្រះអាទិត្យ

– ថ្នាំជក់។

បើទោះជាយ៉ាងណាក្តី មានជំងឺមហារីកជាច្រើន ដែលគេនៅមិនទាន់បានស្គាល់មូលហេតុអស់នៅឡើយ។ ជំងឺមហារីក ដែល
បណ្តាលឲ្យស្លាប់ច្រើនជាងគេ គឺជំងឺមហារីកសួត។

មានជំងឺមហារីកបីប្រភេទដែលធ្វើឲ្យបុរសៗស្លាប់ច្រើនជាងគេនៅសហរដ្ឋអាមេរិក

គឺៈ

– មហារីកប្រូស្តាត

– មហារីកសួត

– មហារីកពោះវៀនធំ។

………….(khmer sathapana)…………….

អំពី​​ជំងឺ​​រលាក​​សន្លាក់​​រ៉ាំ​រ៉ៃ​

រលាកសន្លាក់រ៉ាំរ៉ៃ

 

ចំណុចសំខាន់ៗអំពីជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid Arthritis):

– ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺជាជំងឺប្រព័ន្ធភាពស៊ាំ (autoimmune disease) ដែលបណ្តាលអោយមានការរលាករ៉ាំរ៉ៃនៅលើ
សន្លាក់ និង ផ្នែកផ្សេងៗទៀតនៃតួខ្លួនរបស់មនុស្សយើង។
– ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចកើតលើមនុស្សគ្រប់វ័យ។
– គេមិនទាន់រកឃើញច្បាស់ពីមូលហេតុរបស់វាទេ។
– វាជាជំងឺរ៉ាំរ៉ៃ ដែលចែកជាដំណាក់កាលវាយលុកខ្លាំង និង ដំណាក់កាលធូរស្រាល។
– ចំពោះអ្នកជំងឺរលាកសន្លាក់រ៉ាំរ៉ៃ វាអាចប៉ះពាល់ដល់សន្លាក់ជាច្រើនកន្លែងផ្សេងៗគ្នា។
– ការរលាករ៉ាំរ៉ៃរបស់ជំងឺមួយនេះអាចបំផ្លិចបំផ្លាញដល់សន្លាក់ និង ទ្រង់ទ្រាយវាទាំងស្រុង។
– ការខូចខាតសន្លាក់អាចកើតមានឡើងយ៉ាងឆាប់រហ័ស ហើយមិនទាក់ទងទៅនឹងភាពធ្ងន់ធ្ងរនៃរោគសញ្ញារបស់វាទេ។
– “កត្តារលាកសន្លាក់ rheumatoid factor” គឺជាអង្គការពាររាងកាយ (antibody) ដែលអាចត្រូវបានគេរកឃើញនៅក្នុង
ឈាម ប្រហែលជា ៨០ ភាគរយនៃអ្នកដែលមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។
– ការព្យាបាលក៏មិនទាន់មានច្បាស់លាស់នៅឡើយទេ។
– ការព្យាបាលអាចមានដូចជា ការអប់រំអ្នកជំងឺ, ការសម្រាក, ការធ្វើលំហាត់ប្រាណ, ការការពារសន្លាក់, ការប្រើប្រាស់ថ្នាំ
ពេទ្យ និង ពេលខ្លះឈានទៅដល់ការវះកាត់ប្តូរសន្លាក់។
– ការព្យាបាលទាន់ពេលវេលាជាការប្រសើរបំផុតសម្រាប់អ្នកជំងឺ ដើម្បីជៀសវាងធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ។

តើជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺជាអ្វី?
ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid Arthritis ឬ RA) គឺជាជំងឺប្រព័ន្ធភាពស៊ាំក្នុងខ្លួនមនុស្សយើង ដែលបណ្តាលអោយ
មានការរលាកដល់សន្លាក់ ។ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃក៏អាចធ្វើអោយរលាកជាលិកាដែលនៅជុំវិញសន្លាក់ រួមទាំងសរីរាង្គផ្សេងៗ
ទៀតផងដែរ ។ ជំងឺប្រព័ន្ធភាពស៊ាំ គឺជាជំងឺម្យ៉ាងដែលកើតឡើងនៅពេលដែលជាលិកាខ្លួនមនុស្សយើងធ្វើការខុសតួនាទី
(មានន័យថាវាច្រលំធ្វើការវាយប្រហារទៅប្រព័ន្ធភាពស៊ាំរបស់ខ្លួនឯងទៅវិញ) ។ ប្រព័ន្ធភាពស៊ាំរបស់ខ្លួនមនុស្សយើងមាន
រចនាសម្ព័ន្ធសាំញ៉ាំរញេរញៃ ដើម្បី “ស្វែងរក និង វាយប្រហារទៅលើសត្រូវពីខាងក្រៅ” ជាពិសេសគឺ មេរោគ ។ ចំពោះអ្នក
ដែលមានជំងឺប្រព័ន្ធភាពស៊ាំនេះ អង្គការពាររាងកាយនៅក្នុងឈាមរបស់ពួកគេបានច្រលំវាយប្រហារទៅលើជាលិការ

ខ្លួនឯង ជាហេតុបណ្តាលអោយមានការរលាកនៅទីនោះ ។ ដោយសារតែវាអាចប៉ះពាល់ទៅដល់សរីរាង្គដទៃៗទៀត ជំងឺរលាកសន្លាក់
រ៉ាំរ៉ៃអាចត្រូវបានគេហៅថាជាជំងឺប្រព័ន្ធក្នុងរាងកាយ (systemic illness) ឬ ជំងឺរលាកសន្លាក់ (rheumatoid disease)។
ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចរស់នៅជាមួយនឹងអ្នកជំងឺបានយូរអង្វែង ដែលធ្វើអោយអ្នកជំងឺជួបប្រទះនូវបទពិសោធន៍ និង រោគ
សញ្ញាច្រើនក្រាស់ក្រែលផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ, ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចធ្វើអោយខូចខាតដល់សន្លាក់ទាំង
ស្រុង និង អាចឈានទៅរកពិការភាពទៀតផង ។

ដកស្រង់ពីខ្មែរស្ថាបនា!