ជំងឺ​រលាក​​​ថ្លើម​​

ជំងឺរលាកថ្លើមដោយសារការពុលគឺជាការរលាកថ្លើមក្នុងប្រតិកម្មឆ្លើយតបទៅ

នឹងសារធាតុមួយចំនួនដែលអ្នកបានប្រឈមមុខ។  ជំងឺរលាកថ្លើមដោយសារការពុលអាចបណ្តាលមកពី ៖

– គ្រឿងស្រវឹង (ជាតិអាល់កុល)
– សារធាតុគីមី
– ថ្នាំពេទ្យ
– ថ្នាំ ឬអាហារបំប៉នសុខភាព។

នៅក្នុងករណីមួយចំនួនជំងឺរលាកថ្លើមដោយសារការពុលវិវត្តកើតមានតែក្នុង

រង្វង់ប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី
ការប្រឈមទៅនឹងសារធាតុពុលមួយ។ ប៉ុន្តែ នៅក្នុងរណីផ្សេងទៀត រយៈពេលអាចឈានដល់ច្រើនខែ ទើបលេចចេញជា
អាការះរោគ និងរោគសញ្ញានៃជំងឺរលាកថ្លើមដោយសារការពុល។

ជាញឹកញាប់អាការះរោគនៃជំងឺរលាកថ្លើមដោយសារការពុលអាចនឹងបាត់

ទៅវិញនៅពេលដែលយើងឈប់ប្រឈមមុខទៅនឹងសារធាតុពុលនោះ។ ប៉ុន្តែ ជំងឺរលាកថ្លើមដោយសារការពុលអាចធ្វើអោយថ្លើមអ្នកមានការខូចខាតជាអចិន្ត្រៃយ៍  ដែលអាចឈានទៅដល់ការក្រិនថ្លើម ( (cirrhosis)ហើយក្នុងករណីខ្លះ

ឈានទៅដល់ការខ្សោយថ្លើម (ដែលភាសាពេទ្យគេហៅថា liver failure)។

អាការះរោគ និងរោគសញ្ញា

ទម្រង់ស្រាលនៃជំងឺរលាកថ្លើមដោយសារការពុលអាចមិនបង្កអោយមានអាការះ

រោគអ្វីទាំងអស់ ប៉ុន្តែគេអាចដឹងបានតាម
រយៈការធ្វើតេស្តឈាម (blood tests)។ នៅពេលដែលអាការះរោគ និងរោគសញ្ញានៃជំងឺរលាកថ្លើមដោយសារការពុលកើត
ឡើង វាអាចមានដូចជា ៖

– ស្បែក និងភ្នែកឡើងពណ៌លឿង (jaundice)
– រមាស់
– ឈឺពោះ (នៅផ្នែកខាងស្តាំ-ខាងលើនៃពោះ)
– អស់កម្លាំង
– លែងឃ្លានចំណីអាហារ
– ចង្អោរ និងក្អួត
– ឡើងកន្ទួល ក្រហមលើស្បែក
– ស្រកទំងន់
– ទឹកនោមមានពណ៌ខ្មៅ ឬពណ៌តែ។

នៅពេលណាត្រូវទៅជួបវេជ្ជបណ្ឌិត

សូមទៅជួបវេជ្ជបណ្ឌិតភ្លាម ប្រសិនបើអ្នកកើតមានអាការះរោគ ឬរោគសញ្ញាណាមួយដែលគួរអោយព្រួយបារម្ភ!។

សូមស្វែងរកភ្នាក់ងារសុខភាពជាបន្ទាន់ ក្នុងករណីអ្នករកឃើញថា កូនៗរបស់អ្នកបានទទួលទានថ្នាំ អាសេតាមីណូហ្វែន
(acetaminophen) ដូចជា ថ្នាំទីឡេណុល (Tylenol) និងថ្នាំផ្សេងៗទៀតលើសកម្រិត ឬក៏ក្នុងករណីដែលកូនៗរបស់អ្នកមានលេចចេញអាការះរោគ និងរោគសញ្ញាដែលអាចបណ្តាលមកពីការប្រើប្រាស់ថ្នាំទាំងនេះលើសកម្រិត ដូចជា៖

– បែកញើសស្អិត
– ចង្អោរ និងក្អួត
– ឈឺពោះផ្នែកខាងស្តាំ-ខាងលើ
– សន្លប់បាត់បង់ស្មារតី។

ត្រូវចងចាំថា ការប្រើប្រាស់ពពួកថ្នាំ អាសេតាមីណូហ្វែន (acetaminophen) លើសកម្រិតអាចបណ្តាលអោយស្លាប់បាន៕

(ដកស្រង់ពី ខ្មែរស្ថាបនា!!!)

Advertisements

About Sar Vuthy

i'm khmer

Posted on ខែ​កុម្ភៈ 20, 2012, in Uncategorized. Bookmark the permalink. 2 មតិ.

  1. តើមានថ្នាំព្យាបាលថ្លើមប្រភេទបេទេ? ពីព្រោះខ្ញុំជាអ្នកជម្អីថ្លើមប្រេភទបេ

    • បាទ,ថ្លើមប្រភេទបេបង្កឡើងដោយវីរុស ចឹងយើងមិនអាចព្យាបាលវាជាសះស្បើយបានទេ។ តែកុំអស់សង្ឃឹម ព្រោះថ្លើមប្រភេទបេមានវាក់ស៊ាំបង្ការ ហើយបច្ចុប្បន្នមានឱសថមួយចំនួនសំរាប់ព្យាបាល និងទប់ស្កាតវាមិនអោយរាល់ដាលធ្ងន់ធ្ងរបាន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: