យល់ដឹងអំពីឱសថ​​ថ្មីព្យាបាល​ជម្ងឺៈ រលាកថ្លើមប្រភេទ C និង ព្យាបាល​ អេដស៍​​៖

យល់ដឹងអំពីឱសថ​​ដែល​​អាច​​​ព្យាបាល​ជម្ងឺៈ “រលាកថ្លើមប្រភេទ C” និង ព្យាបាល​ “AIDS”

នៅចុងខែ ​​តុលា ២០១១ រុស្ស៊ី​បានប្រកាស​ពីការ​រកឃើញ​ឱសថ​ដែលព្យាបាល​រោគរលាកថ្លើម​ប្រភេទ C ឈ្មោះថា Profetal ។ ថ្មីៗនេះ លើ​មធ្យោបាយ​ផ្សព្វផ្សាយ​សាធារណៈ​ បានចុះផ្សាយ​ជាបន្តបន្ទាប់​។ នោះក៏ជាឱសថ​ព្យាបាល​ជម្ងឺ AIDS ដ៏​កាច​សា​ហាវ​ផងដែរ។

​​​​សាស្រ្តាចារ្យ​ Serguei Rodionov ដែលជាអ្នករកឃើញ​ Profetal ដំបូង គឺវេជ្ជបណ្ឌិតយោធា​​ ធ្លាប់ធ្វើការ​នៅ Novosibirsk, Tomsk Perme ហើយបច្ចុប្បន្ន​ គឺនៅ Ekatherinburg បានប្រើប្រាស់​ពេល​វេលា​ស្ទើតែ​១ជីវិត ដើម្បីសិក្សាស្រាវជ្រាវ​ពី alphaprotein (AFP) បានធ្វើបទសម្ភាសជាមួយ​កាសែត Rossiskaya gazeta នៅថ្ងៃទី០៣ វិច្ឆិកា ២០១១ អំពីការរក​ឃើញរបស់​ខ្លួនថាៈ

ការសិក្សា​ AFP ដែលជាប្រភេទប្រូតេអ៊ីន​ យកចេញពីគភ៌មក បានចាប់ផ្តើម​ជាងកន្លះសតវត្សមុនម្លេះ។ ពេលនោះ ខ្ញុំ​រួមជាមួយ​លោកគ្រូរបស់ខ្ញុំ​​ដែលបានស្លាប់​ គឺបណ្ឌិត​សភា Nicolai Vixilievich អនុប្រធាន​វិទ្យាស្ថានមហារីក​នៅ Tomsk បាន​មានចំណាប់​អារម្មណ៍​ទៅលើ​ការស្រដៀងគ្នា​ នៃដំណាក់កាល ៣ គឺៈ ការរីកចំរើន​នៃដុំពក, ការរីកចំរើន​នៃគភ៌ និង ការបង្កើតឡើងវិញ។

លោកឲ្យដឹងថាៈ ​ មានស្រ្តីអ្នកវិទ្យាសាស្រ្ត​ស្វីសម្នាក់ គឺ Minx បានធ្វើការ​ពិសោធន៍​ដូចតទៅៈ គាត់​យកកណ្តុរស ១ក្បាល​ និង​ ខ្មៅ ១ក្បាល។ គាត់បាន​ឲ្យកណ្តុរស មានគភ៌ និង​បង្កឲ្យកណ្តុរខ្មៅ​មានដុំពក​១។ គាត់ភ្ជាប់​កោសិកាដុំពក ទៅក្នុងគភ៌​របស់​កណ្តុរស។ កោសិកា​​ទាំងអស់នោះ នឹងមិន​សាហាវ​ទៀត​ឡើយ។ កណ្តុរមួយ​ដែលពណ៌ស លាយខ្មៅ បានចាប់កំណើត។ មូលហេតុ​ គឺអាស្រ័យ​ដោយប្រូតេអ៊ីន AFP គ្រប់គ្រង​​បានកម្មវិធីតំណពូជ។ ប្រសិន​បើកោសិកា​មានជម្ងឺនោះ AFP នឹង “ចុចកុងតាក់” បណ្តាលឲ្យហ្សែន​ងាប់ តាមកម្មវិធី​ដែលបង្កើតឡើង ហើយ​កោសិកា​នោះ​ នឹង​ត្រូវសម្លាប់។

សាស្រ្តាចារ្យ ​ ROdionov និង​គ្រូរបស់ខ្លួន គឺជនដំបូង​ដែលប្រើប្រាស់​ AFP ដើម្បី​ព្យាបាល​មហារីក​ ក៏ដូច​ជារោគ​ខូចប្រព័ន្ធ​ការពារ​សរីរាង្គ។ បន្ទាប់មកពួកគេ​បាន​ប្រមូលផ្តុំ​រយៈពេល ៣ឆ្នាំ ស្រាវជ្រាវ​ទៅលើរោគ​​រលាកថ្លើម​ ហើយក៏​ទទួលបានលទ្ធផល​ដ៏ល្អប្រសើរ។

AFP មានលក្ខណៈ​អស្ចារ្យមួយទៀត គឺពេល​ដេលគេ​បញ្ចូល​​សារធាតុ​ប្រូតេអ៊ីននេះ នៅក្នុង​សរីរាង្គ នោះ Virus នឹងត្រូវច្រានចេញពី​កោសិកា ដែលវារស់នៅ​ ទោះបី​ជា Virus រលាកថ្លើម C , Virus HIV ឬ Virus បង្កជម្ងឺ​ herpes។ គ្រោះថ្នាក់​នៃការឆ្លង​ Virus ទាំងនេះ នៅត្រង់​ថា វាស្ថិតនៅក្នុងកោសិកា​ ហេតុនេះ ឱសថ​ប្រឆាំង Virus មិន​អាចប៉ះពាល់​វាបាន។ ពេលដែល Virus ត្រូវបាន​បញ្ចេញ​ចេញ​ពីកោសិកា​ (បច្ចុប្បន្នពុំទាន់​បកស្រាយ​​បានពីយន្តការ​ដោយសារអ្វី) វានឹងត្រូវ​ឱសថ​កំទេច​មេរោគ​ សំលាប់។

តាមសាស្រ្តាចារ្យ​ Rodionov ទ្រឹស្តីបទដែលោក​លើកឡើង​​ ក៏ត្រូវ​បានអះអាង​ដូចគ្នា​នៅអាមេរិក។ ទារកដែល​ឪពុក​ម្តាយមានផ្ទុក HIV នោះ វាក៏មាន HIV តែគ្រាដែល​គភ៌​​មានអាយុ ៣ខែ ដំបូង​ នោះគឺពុំដែលរកឃើញ​ Virus HIV ទេ ព្រោះ​ថា នៅដំណាក់កាលនោះ កំរិត​ PH នៃ AFP ខ្ពស់ណាស់ ហើយប្រូតេអ៊ីន​នេះ វា​រុញច្រាន​ HIV ចេញ​ពីកោសិកា។

សាស្រ្តាចារ្យ Rodionov បានរំលឹក​ពីលទ្ធផល​ដំបូង​នៃការ​ព្យាបាល​ជម្ងឺរលាកថ្លើម C: ប្រសិនបើព្យាបាល​តាម​វិធីសាស្រ្ត​ចាស់ គឺប្រើប្រាស់​ Interferon នោះត្រូវចំណាយពី ៦០.០០០ រ៉ូប- ៧០.០០០ រ៉ូប ហើយប្រើរយៈពេល១ឆ្នាំ តែបើព្យាបាល​តាមឱសថ​ AFP គឺអស់ប្រមាណ​ ៤៥.០០០ រ៉ូប ក្នុងរយៈពេល ១ខែ។

ប៉ុន្តែក្នុង​ការព្យាបាល​ឱសថ Profetal គេបាន​ពិនិត្យ​ឃើញប្រការគួរឲ្យ​ជក់ចិត្តមួយគឺៈ

“យើងខ្ញុំបាន ​ព្យាបាល​ឲ្យអ្នកជម្ងឺ​ដែលមាន ​ Virus ២ គឺៈ Virus រលាកថ្លើម C ផង និង HIV ផង។ វាជារឿងច្រើនជួបប្រទះ។ ក្រោយរយៈពេល​ ១ខែ Virus HIV បាត់អស់រលឹង រីឯបរិមាណ​អង្គបដិបក្ខ​ថយចុះ​ ១០០ ដង”។

បើតាមសាស្រ្ត Rodionov នេះ គឺជាគំឃើញ “ចៃដន្យ​ទាំងស្រុង”។ រឿងដែលឱសថមួយ​អាចព្យាបាល​​ជម្ងឺច្រើន ជារឿង​ធម្មតា។ ឧទាហរណ៍ ដំបូងថ្នាំ Aspirin គេប្រើ​សំរាប់​ព្យាបាល​ផ្តាសាយ​ និង​បន្ថយការឈឺចាប់ តែក្រោយ​មក ទើប​រកឃើញ​ប្រិសិទ្ធិភាព​ដ៏អច្ចារ្យ​របស់វា ក្នុងការបង្ការ​ និង​ព្យាបាល​ជម្ងឺមួយចំនួន​របស់បេះដូង។

ពេលខ្លះ​ ប្រសិទ្ធិភាព​បន្ទាប់បន្សំ​ វាក្លាយ​ជាប្រសិទ្ធិភាព​ស្នូលថែមទៀតផង។ នោះគឺ​ករណី​របស់​ Viagra ដំបូង​ត្រូវបាន​គេសិក្សា​ ដើម្បី​ព្យាបាល​ជម្ងឺ​សម្ពាធឈាមឡើងខ្ពស់​ តែវា​ធ្វើ​ឲ្យគេ​មួរម៉ៅ​ ព្រោះ​ការ “ឡើងរឹង” នៃប្រដាប់ភេទ។ គេបានប្រែក្លាយ​វាទៅជាឱសថ​ជួយដល់អ្នកអសមត្ថភាពផ្លូវភេទ។ ហេតុនេះ មិនចាំចាប់​និយាយច្រើន​ឡើយ ព្រោះវាយោងតាម​គោលការណ៍​តែមួយ គឺ​ “បណ្តេញ” Virus ចេញពីកន្លែង​ជ្រកកោន គឺកោសិកា​ រួចសម្លាប់ចោលតែម្តង។ ដូច្នេះ វាជារឿង​មិនពិបាកយល់ទេ៕

​​                    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​(ឱសថ Profetal ព្យាបាលទាំងជម្ងឺរលាកថ្លើមប្រភេទ C និង អេដស៍ (AIDS))

​​​​​​                                               (សាស្រ្តាចារ្យ​ Serguei Rodionov)

​​​​​​​​(ដកស្រង់ពីខ្មែរស្ថាបនា).

Advertisements

About Sar Vuthy

i'm khmer

Posted on ខែធ្នូ 26, 2011, in Uncategorized. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: