មានឱសថព្យាបាល​រោគ​រលាកថ្លើម C ជាសះ​ស្បើយ​ទាំង​ស្រុង​ហើយ៖

៦.​មានឱសថព្យាបាល​រោគ​រលាកថ្លើម C ជាសះ​ស្បើយ​ទាំង​ស្រុង​ហើយ!

តាមស្ថានីយ៍វិទ្យុរុស្ស៊ី ​ បានឲ្យដឹងថា បន្ទាប់ពីការសិក្សាស្រាវជ្រាវ​ជាង ២០ឆ្នាំ មក ក្រុមអ្នកវិទ្យាសាស្រ្ត​រុស្ស៊ី បានផលិត​យ៉ាង​ជោគជ័យ​នូវប្រភេទ​ឱសថ​ដែល​អាចព្យាបាល​ជាសះស្បើយ​ទាំងស្រុង​ ចំពោះជម្ងឺរលាកថ្លើម​ប្រភេទ C ក្នុងរង្វង់​មួយខែប៉ុណ្ណោះ។

ឱសថនេះ មានឈ្មោះថា Profetal ហើយក៏ត្រូវ​បានផ្តល់​អាជ្ញាប័ណ្ឌរួចស្រេច​ហើយដែរ។ តាមគំរោង​ក្នុងឆ្នាំ ២០១២ ខាងមុខ​នេះ Profetal នឹងបង្ហាញវត្តមាន​​តាម​បណ្តា​ឱសថ​ស្ថាន។

លោក Alexander Petrov នាយកសហគ្រាស​ឱសថ Ural ដែលជាកន្លែង​សិក្សា​ស្រាវជ្រាវ​ Profetal បានឲ្យដឹងថា សារធាតុសំខាន់​របស់ឱសថ​នេះ គឺ alpha-fetoprotein ដែល​ជាប្រភេទ Protein ពិសេសត្រូវបាន​បង្កើតឡើង​ក្នុង​សរីរាង្គ​មនុស្ស​ស្រី ក្នុង​ដំណាក់កាល​តែមួយដងណានោះប៉ុណ្ណោះ។

សមត្ថភាពនៃសារធាតុនេះ ត្រូវបានអ្នកវិទ្យាសាស្រ្តស្រាវជ្រាវ​ ក្នុង​រយៈពេលមួយវែង​ ហើយក៏បាន​កត់កំគាល់​ថា នេះ​អាចជា​ប្រភេទ​ឱសថ​ដ៏មាន​ប្រសិទ្ធិភាព​មួយ ក្នុងការ​ព្យាបាល​អ្នករងជម្ងឺស្វ័យអង្គបដិបក្ខ (autoimmune disease ភាពធ្វើឲ្យស៊ាំ​នឹងរោគអ្វីមួយ) និង Virus ។

យន្តការសកម្មភាព​របស់ alpha-fotoprotein គឺវាជ្រៀតចូល​នៅក្នុង​កោសិកា​កន្លែង​ដែលមាន​ Virus និង កំចាត់​ Virus ក្នុង​ឈាម។ បន្ទាប់មកឱសថប្រឆាំង Virus កំចាត់​​ចោលដើមហេតុ​បង្កជម្ងឺរលាកថ្លើមប្រភេទ C ទាំងស្រុង​។ លទ្ធផល គឺ​ក្រោយ​រយៈ​ពេល​ ១ខែ អ្នកជម្ងឺជាសះស្បើយ។

ប្រសិទ្ធិភាពដែលបណ្តាវេជ្ជបណ្ឌិត ​ រុស្ស៊ីទទួលបាន​ជាមួយនឹង​ប្រភេទឱសថ មានលើសពីនេះ ច្រើនដងទៀត ប្រៀបទៅនឹង​ប្រភេទឱសថដែល​ធ្លាប់បាន​ប្រើ ក្នុងការ​ប្រឆាំង​ជាមួយរោគរលាកថ្លើមប្រភេទ C ។ ការព្យាបាល​ធម្មតាពីមុនមក គឺ​អូស​បន្លាយ​រយៈពេល ១ឆ្នាំ ថែមទាំងត្រូវចំណាយប្រមាណ ១ លាន រ៉ូប ហើយវាគ្រាន់តែ​កំចាត់បានរោគសញ្ញប៉ុណ្ណោះ គឺពុំមែនព្យាបាលឲ្យសះស្បើយពីជម្ងឺឡើយ។

ក្នុងពេលជាមួយគ្នានេះដែរ ការប្រើប្រាស់​ Profetal ធ្វើឲ្យ​កំរិត​អង់ទីគ័រក្នុងឈាម របស់អ្នកជម្ងឺថយចុះ​រាប់សិបដង ហើយ​អ្នកជម្ងឺជាសះស្បើយទាំងស្រុង។ ចំណាយ​នៃការ​ព្យាបាលក៏ធ្លាក់ចុះយ៉ាងច្រើនណាស់ដែរ។

ក្រៅពីនោះ Profetal ក៏អាចត្រូវបានប្រើប្រាស់ ដើម្បី​ព្យាបាល​ជម្ងឺប្រចាំសតវត្ស HIV/AIDS ។ បច្ចុប្បន្ន​អ្នកវិទ្យាសាស្រ្ត កំពុង​ស្ថិតក្នុងដំណាក់កាលដំបូង នៃការសិក្សា សមត្ថភាពព្យាបាល​ជម្ងឺខាងលើរបស់ Profetal ហើយ​ក៏​ទទួល​បាន​នូវ​លទ្ធ​ផល​ជា​វិជ្ជមាន។ ប៉ុន្តែចាំបាច់ត្រូវមានការស្រាវជ្រាវស៊ីជម្រៅជាងមុន ដើម្បីអះអាងពីប្រសិទ្ធិភាពរបស់ Profetal ក្នុងការព្យាបាលឲ្យអ្នកជម្ងឺ HIV/AIDS ៕

(ដកស្រង់ទាំងស្រុងពី ខ្មែរស្ថាបនា)

Advertisements

About Sar Vuthy

i'm khmer

Posted on ខែវិច្ឆិកា 2, 2011, in Uncategorized. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: