៥ចំណុចគួរយល់ដឹងអំពីផ្តាសសាយ

 

ត្រូវធ្វើអ្វីខ្លះដើម្បីចៀសផុតពីផ្តាសសាយ?

វីរុសផ្តាសសាយ តែងតែយារយីសុខភាពបងប្អូនជាប្រចាំ ជាពិសេស​នៅរដូវភ្លៀង,ពេលមានបំរែបំរួលអាកាសធាតុដែលរាងកាយយើងមិនអាចសំរបខ្លួនទាន់…

យើងក៍មិនអាចព្យាបាលវាអោយជាដាច់ស្រលះបានដែរព្រោះវាបង្កឡើងដោយវីរុស។

ខាងក្រោមនេះជាវិធីមួយចំនួនដើម្បីជាចំនេះដឹងដល់បងប្អូនពេលជួបប្រទះផ្តាសសាយ៖
១.​​ សំរាកនៅផ្ទះពេលអ្នកមានជំងឺផ្តាសសាយ

​អ្នកគួរសំរាកនៅក្នុងផ្ទះនៅពេលដែលអ្នកមានជំងឺនេះ ពីព្រោះដើម្បីចៀសវាងការឆ្លងរាលដាលទៅកាន់មិត្តភក្តិនិងមនុស្សរួមអាជីព។ ម្យ៉ាងទៀតការសំរាកនៅផ្ទះវាអាចជួយប្រព័ន្ធភាពស៊ាំក្នុងរាងកាយយើងក្នុងការទប់ទល់នឹងការ

រាតត្បាតរបស់វីរុសនេះផងដែរ៕
២.​​ ផឹកទឹកអោយបានច្រើនដើម្បីបំពេញជាតិទឹកដែលបានបាត់បង់

អ្នកគួរផឹកទឹកអោយបានច្រើនដើម្បីជួយទប់ស្កាត់នឹងការបាត់បង់ជាតិទឹកពីក្នុងខ្លួន៕
៣. ប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់

ប្រសិនបើរាងកាយយើងទទួលរងការឈឺចាប់ឆ្អឹងឆ្អែង បងប្អូនអាចប្រើប្រាស់ថ្នាំបន្ថយវាបានដូចជា Acetaminophen(paracetamol) ឬ Ibuprofen។ ហាមប្រើ Aspirin ចំពោះមនុស្សអាយុក្រោម១៧ឆ្នាំពេលផ្តាសសាយ ព្រោះវាអាចបង្កជាជំងឺ Reyes ។
៤. ការប្រើប្រាស់ទឹកអំបិល

ខ្ពល់មាត់ជាមួយនឹងទឹកអំបិល(NaCl) ២ ទៅ៣ដងក្នុង១ថ្ងៃដើម្បីបន្ថយអាក្ការះឈឺបំពង់ករ។ បើមានតឹងច្រមុះពិបាកដកដង្ហើម រឺក៍ឈឺច្រមុះយើងអាចប្រើទឹកអំបិលបន្តក់ចូលច្រមុះដើម្បីពង្រាវស្លេស(សំបោ)និងការពារ

ច្រមុះផ្នែកខាងក្នុងបាន១ផ្នែកដែរ៕
៥. កុំភ្លេចប្រើវីតាមីន

ប្រើវីតាមីន C, D, Niacin និង Thiamin។

វីតាមីន​C ជួយបង្ការគ្រុនញាក់, បន្ថយមិនអោយគ្រុនញាក់ធ្ងន់ធ្ងរ,​ បន្ថយរយះពេលគ្រុន…ហេតុនេះវីតាមីនC អាចជួយទប់ស្កាត់និងបង្ការផ្តាសសាយ។

វីតាមីន D និង Niacin មាននាទីប្រឆាំងនឹងវីរុសផ្តាសសាយ។

Thiazin (វីតាមីន B) ជួយអោយប្រព័ន្ធភាពស៊ាំរាងកាយមាំមួនក្នុងការទប់ស្កាត់វីរុសផ្តាសសាយផងដែរ។

សំគាល់៖ មុនហ្នឹងប្រើប្រាស់ឱសថអ្វីមួយគួរពិគ្រោះជាមួយគ្រូពេទ្យជាមុន៕

(ប្រែសំរួលពីវែបសាយវៀតណាម)

Advertisements

About Sar Vuthy

i'm khmer

Posted on ខែតុលា 12, 2011, in Uncategorized. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: