អាថ៌កំបាំងរបស់ Steve Jobs!!!!

៤. ​តើ Steve Jobs មាន​អាថ៌កំបាំង​អ្វី​ខ្លះ?៖

បន្ទាប់ ​ពី​មរណភាព​របស់​លោក​Steve Jobs អតីត​នាយក​ប្រតិបត្តិ​ និង​សហ​ស្ថាបនិក​ពូន​ផ្គុំ​បង្កើត​​ក្រុមហ៊ុន​Apple ក្នុង​វ័យ​ ៥៦ឆ្នាំ កាល​ពីថ្ងៃ​ពុធ​ ទី ០៥ តុលា ​កន្លង​ទៅ ដោយ​រោគ​មហារីក​លំពែង Sabay សូម​វែកញែក​អាថ៌កំបាំង​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​បុរស​ខ្លាំង​រូប​នេះ។

តើ ​ព័ត៌មាន​អ្វី​ខ្លះ​ដែល មិត្ត​អ្នក​អាន​មិន​ទាន់​ដឹង​នៅ​ឡើយ​ពី​ថ្នាក់​ដឹក​នាំ​កំពូល​ ដែល​ដឹក​ច្រមុះ​Apple ដើរ​លើ​ផ្លូវ​គ្មាន​បន្លា និង​ទទួល​បាន​ជោគជ័យ ក៏​ដូចជា​ការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ? តើ​រឿង​កំបាំង​ទាំង​នោះ​មាន​អ្វី​ខ្លះ?

លោក​Steve Jobs និង​ភរិយានាង Laurene Powell Jobs

កើត​ភ្លាម​ឪពុកម្ដាយ បោះបង់​ចោល៖ Steve Jobs មាន​សញ្ជាត​អាមេរិក ដែល​ចាប់​​​​កំណើត​នៅ​ថ្ងៃ​ទី ២៤ កុម្ភៈ ឆ្នាំ ១៩៥៥ លើ​ដែន​ដី​រដ្ឋ​សាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋ​អាមេរិក។ អាយុ​មិន​បាន​ប៉ុន្មាន​ផង បន្ទាប់​ពី​បើក​ភ្នែក​ឃើញ​ផែនដី​ដ៏​ស្រស់​ត្រកាល​នេះ ទារក​ម្នាក់​នេះ​ត្រូវ​បាន​ឪពុក​ម្ដាយ​បំបរបង់​ចោល។ ទារក​ដដែល​នេះ ត្រូវ​បាន​ប្ដី​ប្រពន្ធ​មួយ​គូ គឺ​នាង​ក្លារា មាន​តំណែង​​​ជា​គណនេយ្យករ និង​លោក​ភូល ចបស៍ មាន​ជំនាញ​​មេកានិច (Clara & Paul Jobs)​ រើស​យក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា។

បាន​ស្គាល់​ឪពុកម្ដាយ​វិញ៖ រយៈ​កាល​ក្រោយ​មក (ដោយ​ប្រភព​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ច្បាស់​លាស់) Jobs ក៏​បាន​ស្គាល់​ពី​អត្តសញ្ញាណ​ពិត​របស់​ឪពុក​ម្ដាយ​បង្កើត​របស់​ខ្លួន។ ម្ដាយ​របស់​គេ​គឺ​អ្នក​នាង Joanne Simpson ជា​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ និង​ឪពុក​របស់​គេ​ គឺ​លោកAbdulfattah John Jandali ជា​និកាយ​សាសនា​​មូស្លីម។

ស្គាល់​តែ​មុខ​ម្ដាយ៖ បន្ទាប់​ពី​Jobs មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ម្ដាយ​បង្កើត​(អ្នកនាងSimpson)ដែល​ ​របស់​នៅ​ឆ្ងាយ​ពី​គ្នា​រាប់​ឆ្នាំ​រួច​មក លោក​(Jobs) នៅ​តែ​រស់​នៅ​ឃ្លាត​ឆ្ងាយ​ពី​លោក​ឪពុក​ដដែល ព្រោះAbdulfattah John Jandali បាន​ចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក តាំង​ពី​អាយុ​ ១៨ឆ្នាំ​មក​ម្ល៉េះ។ បច្ចុប្បន្ន​Abdulfattah John Jandali (ឪពុក​របស់​Steve Jobs) កំពុង​បម្រើ​ការងារ​ក្នុង​កាស៊ីណូ Nevada ដោយ​កាន់​កាប់​មុខតំណែង​ជា​​ អនុប្រធាន​ធំ។

អត់​លុយ​ រៀន​មហាវិទ្យាល័យ​ទេ៖ បុគ្គល​ជោគជ័យ​ភាគ​ច្រើន​ មិន​បាន​រៀន​ចប់​ថ្នាក់​ឧត្ដម​ទេ ជាក់​ស្ដែង​ដូច​លោក​Steve Jobs បន្ទាប់​ពី​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​ទីក្រុង​Cupertino រដ្ឋ​កាលីហ្វ័ញ៉ា ជា​កន្លែង​ដែល​Apple គ្រោង​នឹង​សាងសង់​ស្នាក់​ការ​កណ្ដាល​ថ្មី របស់​ខ្លួន បន្ទាប់​ពី​បាន​ចុះ​ឈ្មោះ​ចូល​រៀន​បន្ត​ថ្នាក់​ឧត្ដម​សិក្សា​​នៅ​ សាកលវិទ្យាល័យ​Reed Collegeបាន​មួយ​ឆមាស ដោយ​បញ្ហា ហិរញ្ញវត្ថុ​នៅ​ឆ្នាំ ១៩៧២ ​។

ដេក​ផ្ទាល់​ដី ញ៉ាំ​អាហារ​ម្ដង ៥សេន៖ មាន​ពេល​មួយ លោក​មាន​ឱកាស​ឡើង​ថ្លែង​សន្ទរកថា​ជា​លើក​ដំបូង​នៅ​សាកលវិទ្យាល័យ​Stanford។ នា​ឱកាស​នោះ Jobs ក៏​បាន​រំលឹក​ពី​អនុស្សាវរីយ​​ដែល​លោក​ ស្នាក់​នៅ​សាកលវិទ្យាល័យ​Reed មួយ​ឆមាស​បែប​នេះ​ថា ”ខ្ញុំ​ដេក​ផ្ទាល់​នឹង​​ឥដ្ឋ​ក្នុង​បន្ទប់​មិត្តភ័ក្ដិ​ប៉ុណ្ណោះ ព្រោះ​គ្មាន​គ្រែ​ដេក​ទេ។ សម្រាប់​អាហារ​វិញ ខ្ញុំ​ចំណាយ​តែ ៥សេន​ប៉ុណ្ណោះ​ក្នុង​មួយ​ពេល ព្រោះ​ដោយ​កត្តា​ជីវភាព។”

Steve Jobsកាន់ព្រះពុទ្ធសាសនា៖ លោក​អតីតនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​Apple ដែល​មាន​ស្នាក់​ការ​ធំ​នៅ​សហរដ្ឋ​អាមេរិក បាន​ប្រកាន់​ខ្ជាប់​សាសនា​ព្រះពុទ្ធ ខណៈ​ដែល​ប្រជា​ជន​អាមេរិក​ភាគច្រើន​គោរព បូជា​សាសនា​គ្រិស។

ចេញ​រក​លុយ៖ ដោយ​មើល​ឃើញ​ពី​សក្ដានុពល​ និង​កេរ្តិ៍ឈ្មោះ​ល្បី​សុះសាយ​របស់​Jobs លើ​ផ្នែក​គណនា គំនិត​ច្នៃ​ប្រឌិត​លើ​បច្ចេកវិទ្យា​ទូរស័ព្ទ​ និង​ការ​បង្កើត​កម្មវិធី​ដោយ​សរសេរ​កូដ ដូច្នេះ​លោក​ក៏​បាន​ អញ្ជើញ​ឲ្យ​ចូល​បម្រើ​ការងារ​ខាង​ផលិត​ហ្គេម នៅ​ឆ្នាំ ១៩៧៥។

Jobs ទទួល​បាន​ទឹកប្រាក់​ចំនួន ៧៥០ដុល្លារ សម្រាប់​ការ​អភិវឌ្ឍន៍​ហ្គេម​មួយ។ ម្យ៉ាង​វិញ​ទៀត​សម្រាប់​សមិទ្ធផល​ដែល​គាត់​អាច​ធ្វើ​បាន ចេញ​លក់​លើ​ទីផ្សារ​ដោយ​គ្មាន​បញ្ហា​Error អ្វី​នោះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម ១០០ដុល្លារ ផ្សេង​ទៀត។

ធ្វើ ​ការ​បាន​មួយ​រយៈ Jobs ក៏​បាន​ទៅ​ជួល Wozniak (បុគ្គល​ម្នាក់​ ​ស្ថិត​ក្នុង​បញ្ជី​សហស្ថាបនិក​Apple) ដើម្បី​ជួយ​សម្រួល​ការងារ​នេះ។ Wozniak បាន​រួម​ចំណែក​ជា​ច្រើន​ក្នុង​ការងារ​របស់​Jobs រហូត​ដល់​Atari (ក្រុមហ៊ុន​ដែល​គេ​ទាំង​ពីរ​បម្រើការ​ឲ្យ) ផ្ដល់​ប្រាក់​Bonus ចំនួន​៥០០០​ដុល្លារ ផ្សេង​ទៀត​ឲ្យ​Wizniak។ ប៉ុន្តែ​Jobs បាន​កិបកេង​ប្រាក់​រង្វាន់​នេះ ដោយ​ផ្ដល់​ឲ្យ​បុគ្គលិក​របស់​ខ្លួន តែ​ ៣៧៥ដុល្លារ ប៉ុណ្ណោះ។

ប្អូនស្រី​ Jobs ជា​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ៖ ស្ថិត​ក្នុង​ដំណើរ​ស្វែង​រក​ដំណឹង​ឪពុកម្ដាយ​បង្កើត Jobs ក៏​បាន​ជួប​ជាមួយ​បង​ស្រី​បង្កើត​របស់​ខ្លួន(កើត​ថ្ងៃ​ទី ១៤ ខែមិថុនា ឆ្នាំ ១៩៥៧) គឺ​នាង Mona Simpson ដែល​ជា​អ្នក​និពន្ធ​រឿង «Anywhere But Here» ដ៏​ល្បីល្បាញ​ម្នាក់។
ធ្លាប់​មាន​មិត្ត​ស្រី​ជា​អ្នក​ចម្រៀង៖ យោង ​តាម​សម្ដី​របស់​មិត្តភ័ក្ដិ​របស់​Jobs ដែល​រៀន​ជាមួយ​គ្នា​កាល​នៅ​សាកលវិទ្យាល័យ​Reed បាន​ឲ្យ​ដឹង​ថា Jobs ធ្លាប់​មាន​មិត្ត​ស្រី​ជា​អ្នក​ចម្រៀង​សង់​ទី​ម៉ង់​ម្នាក់​គឺ​នាង Joan Baez ហើយ​ពួក​គេ​​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ណាស់ ព្រោះ​​ទៅ​ណា​មក​ណា ជាមួយ​គ្នា​ញឹកញាប់​ ប៉ុន្តែ​រយៈ​ក្រោយ​មក​ក៏​បែកគ្នា​ទៅ។ ប្រភព​ដដែល​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បែកបាក់​រវាង​គូ​ស្នេហ៍​មួយ​ គូ​នេះ យ៉ាង​ណា​នោះ​ទេ។

មាន​កូនស្រី​ដំបូង ជាមួយ​មិត្តស្រី៖ ឈាន​មក​ដល់​វ័យ ២៣ឆ្នាំ Jobs មាន​ទំនាក់ទំនង​ស្នេហា​​ជាមួយ​​មិត្ត​ស្រី​មាន​ជំនាញ​ជា​ជាង​គំនូរ តាំង​ពី​នៅ​សិក្សា​វិទ្យាល័យ​ជាមួយ​គ្នា​គឺ​នាង Chris Ann Brennan ដោយ​​មិន​បាន​រៀបការ​រហូត​ទទួល​បាន​កូន​ស្រី​ម្នាក់​នៅ​ឆ្នាំ ១៩៧៨ ដែល​លោក​បាន​សម្រេច​ដាក់​​ឈ្មោះ​​​ថា Lisa Brennan Jobs។

កូន​ស្រប​ច្បាប់ 3នាក់៖ នៅ ​ថ្ងៃ​ទី ១៨ មីនា ១៩៩១ Steve Jobs ​បាន​ចាប់​ដៃ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង​Laurene Powell Jobs។ ជា​ចំណង​ស្នេហា​របស់​គូស្នេហ៍ទាំង​ពីរ​នេះ គឺ​ពួក​គេ​ទទួល​បាន​កូន​ចំនួន​បីនាក់​គឺ ប្រុស​ម្នាក់ និង​ស្រី​ពីរ​នាក់។ កូន​ប្រុស​មាន​ឈ្មោះ​ថា Reed ចាប់​កំណើត​នៅ​ខែ កញ្ញា ១៩៩១(បច្ចុប្បន្ន​អាយុ ២០ឆ្នាំ), កូន​ស្រី​បន្ទាប់​គឺ​នាងEvin កើត​នៅ​ខែ សីហា ១៩៩៥(បច្ចប្បន្ន​អាយុ ១៧ឆ្នាំ),  និង​កូន​ស្រី​ពៅ​គឺ​នាង Eve កើត​នៅ​ឆ្នាំ ១៩៩៨(បច្ចុប្បន្ន​អាយុ ១៤ឆ្នាំ) ។

Jobs ធ្លាប់​សេព​គ្រឿងញៀន៖ អ្វី​ដែល​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​នោះ​គឺ Steve Jobs បាន​សេព​សារធាតុ​ញៀន LSD ក្នុង​ឋានៈ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Apple។ លោក​ក៏​បាន​អះអាង​ពី​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​លោក​សេព​សារធាតុ​ញៀន​នេះ​ថា «វា​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ឃើញ​អ្វី​ដែល​ថ្មី ប្លែកៗ» ។

ក្នុង​សៀវភៅ​បទ​ សម្ភាសន៍​មួយ​ Jobs បាន​និយាយ​ថា “អាច​ចាត់​ទុក​ថា​ជា​បទពិសោធន៍​មួយ​ក្នុង​ចំណោម​រឿងរ៉ាវ​សំខាន់ៗ​ដែល​កើត​ មាន​ឡើង​សម្រាប់​ជីវិត​របស់​លោក។ សារជាតិ​ញៀន​ដែល​មាន​ក្នុង​LSD បាន​រួម​ចំណែក​ក្នុង​ការ​គិត​អ្វី​ដែល​ថ្មី សម្រាប់​Apple ឈរ​នៅ​លំដាប់​កំពូល។”

អ្នក​តម​សាច់៖ Jobs ជា​បុគ្គល​មួយ​រូប​ដែល​មិន​បរិភោគ​សាច់(លើក​លែង​ត្រី ព្រោះ​ពេល​ខ្លះ​ហូប)។ ធ្វើ​បែប​នេះ​មិន​មែន​ដោយ​សារ​លោក​​ជា​អ្នក​បួស ឬ​ងប់ងុល​នឹង​សាសនា​នោះ​ទេ គឺ​ពេទ្យ​ត​តម្រូវ​ឲ្យ​តម​ក្នុង​ន័យ​ព្យាបាល​ជំងឺ​មហារីក​របស់​លោក។

វះកាត់​ដំបូង​៖ Jobs​ទទួល​បាន​ការ​វះកាត់​ដំបូង​បង្អស់​នៅ​ឆ្នាំ ២០០៤។
ប្រាក់​ប្រចាំ​ឆ្នាំ​របស់​Jobs៖ ប្រាក់​ប្រចាំ​ឆ្នាំ​របស់​Jobs ទទួល​បាន​តែ​មួយ​ដុល្លារ ប៉ុណ្ណោះ។ Jobs ធ្លាប់​បាន​លើក​ឡើង​កាល​ពី​ឆ្នាំ ២០០៧​ថា «ក្នុង​មួយ​ឆ្នាំ ខ្ញុំ​ទទួល​បាន ៥០សេន សម្រាប់​​គុណសម្បត្តិ​ដែល​ដឹក​នាំ​ឲ្យ​មាន​ភាព​រីក​ចម្រើន ឯ ៥០សេន​​ផ្សេង​ទៀត​បាន​ពី​Performance»។

កាន់កាប់​ភាគហ៊ុន​រាប់​លាន​ហ៊ុន៖ ឈាន​មក​ដល់​ឆ្នាំ ២០១១ Jobs កាន់​កាប់​ភាគហ៊ុន​លើ​ក្រុមហ៊ុន​Apple បាន​សរុប​ទាំង​អស់​ចំនួន 5.5លាន​ភាគហ៊ុន ដែល​ក្នុង​មួយ​ហ៊ុន​មាន​តម្លៃ​ប្រហែល 377.64ដុល្លារ​សហរដ្ឋ​អាមេរិក

យ៉ាង ​ណា​មិញ​ ទ្រព្យ​សម្បត្តិ​របស់​Jobs ពុំ​ទាន់​បាន​បែងចែក​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ម្យ៉ាង​វិញ​ទៀត ក៏​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ថា ពេល​បែង​ចែក​ទ្រព្យ​សម្បត្តិ​របស់​ឪពុក តើ​កូន​ក្រៅ​ក្របខណ្ឌ​របស់​លោក​ជាមួយ​មិត្តស្រី កាល​ពី​ឆ្នាំ ១៩៧៨ ឈ្មោះ​នាងLisa Brennan Jobs ទទួល​បាន​ចំណែក​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ៕

Advertisements

About Sar Vuthy

i'm khmer

Posted on ខែតុលា 11, 2011, in Uncategorized. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: