ស្រ្តី៣នាក់ ទទួលបាន​ពានរង្វាន់​ណូបែលសន្តិភាព

គណៈកម្មាធិការណូបែលរបស់ណ័រវេស បានសំរេចប្រគល់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១១ ជូនដល់ស្រ្តី ៣នាក់ គឺៈ

1. Ellen Johnson Sirleaf ដែលជាស្រ្តីប្រធានាធិបតីត្រូវបានប្រជាជននៅ Liberia នាទ្វីបហ្វ្រិក បោះឆ្នោតឲ្យនៅឆ្នាំ២០០៦។ អ្នកស្រីបានរួមវិភាគទានដ៏ច្រើនក្នុងការធានាសន្តិភាពនៅ Liberia ព្រមទាំងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក៏ដូចជាលើកកំពស់តួនាទីរបស់ស្រ្តី។

 

2. អ្នកស្រីទី២ ដែលទទួលបានពានរង្វាន់នេះ គឺ Legmah Gbowee ជាអ្នកដែលបានចលនា និងរៀបចំនារីៗ មកពីគ្រប់ពូជសាសន៍ និងចលនា ដើម្បីបញ្ចាប់សង្គ្រាមអូសបន្លាយនៅ Liberia ព្រមទាំងការធានាធ្វើឲ្យស្រី្តបានចូលរួមបោះឆ្នោតនៅ Liberia ។ អ្នកស្រីបានប្រឹងប្រែងបង្កើនឥទ្ធិពលនៅអាហ្វ្រិកខាងលិច ទាំងក្នុង និង ក្រោយសង្គ្រាម។

3. ស្រ្តីទី៣ គឺ Tawakkeel Karman ជាអ្នកដើរតួនាទីចម្បងក្នុងការប្រយុទ្ធតស៊ូ ទាមទារសិទ្ធិរបស់ស្រ្តី ក៏ដូចជាលទ្ធិប្រជាធិបតេយ្យ និង សន្តិភាព នៅយ៉េមែន។

គណៈកម្មាធិការណូបែលសង្ឃឹមថា ការផ្តល់ពានរង្វាន់ណូបែលឲ្យទៅអ្នកទាំង៣ នឹងជំនួយដល់ការបញ្ចប់ស្ថានភាពមើលស្រាល ចំពោះស្រ្តីដែលស្ថានភាពបែបនេះ នៅបន្តកើតឡើងនាប្រទេសជាច្រើន ព្រមជាមួយនោះ វាក៏ដាស់ភ្ញោចនូវសក្តានុពលដ៏ធំធេងរបស់ស្រ្តី ចំពោះប្រជាធិបតេយ្យ និង សន្តិភាព៕

Advertisements

About Sar Vuthy

i'm khmer

Posted on ខែតុលា 9, 2011, in Uncategorized. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: