ខ្សែជីវិតពិត​​របស់ Steve Jobs​ មហាសេដ្ឋី Apple៖

ខ្សែជីវិតពិត​​របស់ Steve Jobs

លោក Steve Jobs កើត​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​ឆ្នាំ ១៩៥៥ នៅ​ San Francisco រដ្ឋ​ California ហើយ​ត្រូវ​បាន​ចិញ្ចឹម​បី​បាច់​ដោយ ​Paul និង Clara Jobs​នៅ​ក្រុង Mount View ។ លោក​គឺ​ជា​មហាសេដ្ឋី​ពាណិជ្ជកម្ម​ និង អ្នក​ឆ្នៃ​ប្រឌិត​គំនិត​ថ្មី​ម្នាក់។ លើស​ពី​នេះ លោក​គឺ​ជា​ សហ​ស្ថាបនិក​ នាយក និង​ជា​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple Inc។ Jobs ក៏​ធ្លាប់​បម្រើ​ការងារ​ជា​នាយក​ប្រតិបត្តិ​នៅ​ Pixar Animation Studios ហើយ​បាន​ក្លាយ​ជា​សមាជិក​នៅ​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន The Walt Disney នៅ​ឆ្នាំ ២០០៦ ស្រប​ពេល​ដែល​ Walt Disney ទិញ​យក Pixar។ លោក​ក៏​ធ្លាប់​​ត្រូវ​បាន​ផ្តល់​កិត្តិយស​ឲ្យ​ធ្វើ​ជា​ផលិតករ​ប្រតិបត្តិ​ សម្រាប់​រឿង Toy Story នៅ​ឆ្នាំ ១៩៩៥ ផង​ដែរ។

នៅ​ចុង​ ទសវត្ស​ឆ្នាំ ១៩៧០ Jobs ជា​មួយ​សហ​ស្ថាបនិក​ផ្សេង​ទៀត​របស់​ Apple លោក Steve Wazniak, Mike Markkula បាន​រចនា​ បង្កើត​ និង​ស្វែង​រក​ទីផ្សារ​សម្រាប់​គ្រួសារ​កុំព្យូទ័រ Apple II Series។ នៅ​ដើម​ទសវត្ស​ឆ្នាំ ១៩៨០ Jobs បាន​ឃើញ​ពី​សក្ដានុពលរបស់​ User Interface ដែល​អាច​បញ្ជា​ដោយ​ប្រើ Mouse និង​បាន​ឈាន​ទៅ​បង្កើត Macintosh។

បាត់​បង់​អំណាច​ពី​ក្រុមប្រឹក្សាភិបាល

នៅ ​ឆ្នាំ ១៩៨៤ Steve Jobs បាន​បាត់​បង់​អំណាច​ពី​ក្នុង​ក្រុមប្រឹក្សា​របស់ Apple ហើយ​ក៏​លា​ឈប់ និង​បែរ​ទៅ​បង្កើត NeXT ដែល​ជា​​ក្រុមហ៊ុន​ផលិត​កម្មវិធី​កុំព្យូទ័រ។ ក្រោយ​មក នៅ​ឆ្នាំ ១៩៩៦ Apple បាន​ទិញ​យក​ក្រុមហ៊ុន NeXT ដោយ​បាន​នាំ Steve Jobs ទៅ​ Apple វិញ ហើយ​គាត់​បាន​ក្លាយ​ជា​នាយក​ក្រុមហ៊ុន​របស់​ Apple តាំង​ពី​ឆ្នាំ ១៩៩៧ រហូត​ដល់ ២០១១។ នៅ​ឆ្នាំ ១៩៨៦ លោក Steve Jobs បាន​ទិញ​យក​ផ្នែក​បង្កើត​ក្រាហ្វិក​កុំព្យូទ័រ Lucasfilm Ltd ​ដែល​ក្រោយ​មក​បាន​បំបែក​ទៅ​ជា​ Pixar Animation Studios។ កាល​នោះ​លោក​គឺ​ជា​នាយក​ក្រុមហ៊ុន​ និង​គ្រប់គ្រង​លើ​ភាគ​ហ៊ុន​ប្រមាណ ៥០.១% រហូត​ដល់​ឆ្នាំ ២០០៦ ទើប​ក្រុមហ៊ុន​នេះ​ត្រូវ​ក្រុមហ៊ុន The Walt Disney ទិញ​យក។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ លោក​ក៏​នៅ​តែ​ជា​អ្នក​មាន​ភាគហ៊ុន​ច្រើន​​នៅ​ក្នុង The Walt Disney គឺ​ប្រមាណ ៧% ព្រម​ទាំង​ក្លាយ​ជា​សមាជិក​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​មួយ​ នេះ​ទៀត​ផង។

ប្រវត្តិ​ការ​ងារ​របស់ Steve Jobs បាន​រួម​ចំណែក​ជា​គំរូ​មួយ​យ៉ាង​ល្អ​សម្រាប់​សហគ្រិន​នៅ​ Silicon Valley ដោយ​លោក​បាន​ផ្តល់​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​រចនា​ និង​បាន​យល់​យ៉ាង​ច្បាស់​ពី​តួនាទី​នៅ​ក្នុង​សង្គម​ទាំង​មូល។

ជីវិត​ផ្ទាល់​ខ្លួន​សង្ខេប

Jobs កើត​នៅ​ San Francisco រដ្ឋ​ California ហើយ​ត្រូវ​បាន​ចិញ្ចឹម​បី​បាច់​ដោយ ​Paul និង Clara Jobs​នៅ​ក្រុង Mount View ដែល​ពេល​នោះ​អ្នក​ទាំង​ពី​ដាក់​ឈ្មោះ​លោកថា Steven Paul។ លោក​បាន​ចូល​រៀន​វិទ្យាល័យ Cuptertino និង Homestead High School ក្នុង​រដ្ឋ​ California។ ក្រោយ​​មក លោក​បាន​បង្រៀន​នៅ​ក្រុមហ៊ុន​ Hewlett-Packard នៅ​ Palo Alto រដ្ឋ​ California ហើយ​ក៏​ត្រូវ​ក្រុមហ៊ុន​នេះ​ជួល​ឲ្យ​បម្រើ​ការងារ​ជា​បុគ្គលិក​នៅ​រដូវ​ ក្ដៅ។ នៅ​ឆ្នាំ ១៩៧២ លោក​បាន​ទទួល​សញ្ញាប័ត្រ​វិទ្យាល័យ និង​ចុះ​ឈ្មោះ​ចូលរៀន​នៅ​មហាវិទ្យាល័យ Reed College នៅ Portland។ បន្ទាប់​ពី​រៀន​បាន​មួយ​ឆមាស​លោក​បាន​បោះបង់​ការ​សិក្សា។ នៅ​ឆ្នាំ ១៩៧៤ លោក​បាន​ត្រឡប់​ទៅ California វិញ និង​ចាប់​ផ្ដើម​ចូលរួម​ក្នុង​ការ​ប្រជុំ​ Homebrew Computer Club ជា​មួយ​លោក Wozniak។

នៅ​ថ្ងៃ​ទី ១៨ ខែ​មិនា​ឆ្នាំ ១៩៩១ លោក Steve Jobs បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​​អ្នក​ស្រី Laurene Powell ដែល​កាល​នោះ​មាន​ការ​ចូល​រួម​ជា​អធិបតីភាព​ពី​លោក​សង្ឃ​សាសនា​ព្រះពុទ្ធ​ មហាយាន Kobun Chino Otogawa។ លោក​មាន​កូន​ប្រុស​ម្នាក់​ និង​កូន​ស្រី​ពីរ​នាក់ តែ​លោក​ក៏​ធ្លាប់​មាន​កូន​ស្រី​ម្នាក់​ជាមួយ​អ្នក​ស្រី Bay Arean ដែរ។

លោក Steve Jobs មាន​ជំនឿ​លើ​សាសនា​ព្រះ​ពុទ្ធ​មហាយាន។

រង្វាន់​​កិត្តិយស​ដែល​លោក​ទទួល​បាន
លោក Steve Jobs បាន​ទទួល​មេដាយ​ the National Medal of Technology ពី​ប្រធានាធិបតី Ronald Reagan នៅ​ឆ្នាំ ១៩៨៤។ នៅ​ឆ្នាំ ១៩៨៧ លោក​បាន​ទទួល​ពាន​រង្វាន់ Jefferson Award for Public Service។ នៅ​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០០៧ Steve Jobs ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ជា​មនុស្ស​ដែល​មាន​អំណាច​បំផុត​នៅ​ក្នុង​ ពាណិជ្ជកម្ម​ដោយ​ទស្សនាវដ្ដី Fortune Magazine។ នៅ​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ឆ្នាំ ២០០៧ អភិបាល​រដ្ឋ California លោក Arnold Schzwarzenegger និង អ្នក​ស្រី Maria Shriver ​បាន​អញ្ជើញ​ Steve Jobs ចូល​ក្នុង​វិមាន California Hall of Fame ដែល​មាន​ទីតាំង​នៅ​ សារមន្ទីរ​ប្រវត្តិសាស្ត្រ ស្ត្រី និង​វិចិត្រ​សិល្បៈ។

នៅ​ខែ​សីហា ឆ្នាំ ២០០៩ Jobs ត្រូវ​បាន​គេ​ជ្រើសរើស​ជា​សហគ្រិន​ដែល​គួរ​ឲ្យ​ស្ញប់ស្ញែង​បំផុត​ដោយ​យុវវ័យ ​ក្នុង​ការ​ស្ទាបស្ទង់​មតិ​របស់ ស្ថាប័ន​ស្រាវជ្រាវ​Junior Achievement។ នៅ​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា​ ឆ្នាំ ២០០៩ Jobs ត្រូវ​បាន​ Fortune Magazine ដាក់​ឈ្មោះ​ថា​ជា​នាយក​ក្រុមហ៊ុន​រាប់​ទសវត្សរ៍។ នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០០៩ លោក​ក៏​ត្រូវ​​ចាត់​ថ្នាក់​លេខ ៥៧ ក្នុង​ចំណោម​មនុស្ស​ដែល​មាន​អំណាច​បំផុត​លើ​ពិភពលោក​។

គួរ​បញ្ជាក់​ថា​នៅ​ខែ​សីហា​ឆ្នាំ ២០១១ Steve Jobs បាន​លាលែង​ពី​តំណែង ដោយ​សារ​មូលហេតុ​សុខភាព​ មហារីក​លំពេងនិង​បាន​ផ្ទេរ​តំណែង​ឲ្យ​លោក Tim Cook​ជា​អ្នក​កាន់​តំណែង​បន្ត។

តើ​យុវវ័យ​ចង់​មាន​ជីវិត​អស្ចារ្យ​ដូច​ Steve Jobs ឬ​ទេ?

Advertisements

About Sar Vuthy

i'm khmer

Posted on ខែតុលា 9, 2011, in Uncategorized. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: