ពត៌មានកីឡា

 

ដឹង​ទេ​ថា ​ខ្មែរ​ជាប់​លេខ៤​​ Asian Cup​ ១៩៧២​៖

៣៩​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ​តែ​​រឿងរ៉ាវ​ដែល​​មិន​អាច​បំភ្លេច​បាន​នោះ​គឺ​​ជា​អតីត​កាល​ពោរពេញ​ទៅ​ដោយ​ មោទនភាព​ជាតិ​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន​។ ​​ឆ្នាំ​១៩៧២​ ​ជា​ឆ្នាំ​ដែល​​គួរ​ចង់​ចាំ​​សម្រាប់​ប្រជា​ជន​ខ្មែរ​ ក៏​ដូច​ជា​​កូន​ខ្មែរ​ជំនាន់​ក្រោយ​​ដែល ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ជាប់​ចំណាត់​ថ្នាក់​លេខ៤​​​ទ្វី​ប​អាស៊ី​​ក្នុង​​ពានរង្វាន់​បាល់ទាត់​ Asian Cup ១៩៧២​​ ​ដែល​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​នោះ​។

អ៊ីរ៉ង់ទាត់ផ្ដាច់ព្រ័ត្រជាមួយកូរ៉េខាងត្បូងឆ្នាំ១៩៧២

ក្រុម​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៤​នេះ​ក្រោយ​​ពី​ចាញ់​ក្រុម​ បាល់ទាត់​ជម្រើស​ជាតិ​​​​ថៃ​ដោយ​បាល់​បេណាំង​ទីក្នុង​លទ្ធផល​៥-៣ ​ក្រោយ​ពី​បញ្ចប់​ទាំង​ពីរ​តង់​និង​ម៉ោង​បន្ថែម​​១៥​នាទី​ពីរ​ដង​ដោយ​លទ្ធផល ​ស្មើ​គ្នា​២-២។ ​សរុប​គ្រាប់​បាល់​ក្រុម​កម្ពុជា​ចាញ់​ថៃ​​​ដោយ​លទ្ធផល​ ៧-៥​ ។ ក្រុម​ចំណាត់​ថ្នាក់​លេខ១​​ដែលជា​​ជើង​ឯក​​កាល​ឆ្នាំ​១៩៧២ ​គឺ​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីរ៉ង់​​ដែល​បាន​យក​ឈ្នះ​លើ​ក្រុម​កូរ៉េ​ ខាង​ត្បូង​២-១​​​ក្រោយ​​ម៉ោង​បន្ថែម​រហូត​ដល់​​​​១២០​នាទី​​។

មុន​នឹង​បាន​ទៅ​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ប្រទេស​ថៃ​​ក្រុម​ កម្ពុជា​បាន​ធ្វើ​ការ​ប្រកួត​ជម្រុះ​ក្នុង​ចំណោម​១៣​ប្រទេស​​នៅ​​អាស៊ី​​​​ ដែល​បែង​ចែក​ជា​​៤​ពូល​ ។​ ​ក្នុង​នោះ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូល​ 1B ​មាន​​ម៉ាឡេស៊ី​ និង​ហុងកុង​​ ពូល​​1A មាន​​​ឥណ្ឌូណេស៊ី​ ថៃ និង​ ប្រ៊ុយណេ​ ពូល​ 2A មាន​​អ៊ីរ៉ាក់​ ហ្សកដានី​​ បារ៉ែន​ និង​ Ceylon​ ពូល​ 2B មាន​​គុយវ៉ែត​ Lebanon​ និង សៀ​រី​​។

គ្រាន់​តែ​បើក​ឆាក​ជម្រុះ​​ក្នុង​ពូល​ 1B នៅ​ថ្ងៃ​ទី​​២៤​ ខែ​​ឧសភា ឆ្នាំ​១៩៧១​​​ ក្រុម​កម្ពុជា​បាន​យក​ឈ្នះ​លើ​ក្រុម​​ហុងកុង​ ២-១​​ តែ​ចាញ់​ម៉ាឡេស៊ី ២-១​ វិញ ​នៅ​ថ្ងៃ​ទី​ ២៦​ ខែ​ឧសភា ឆ្នាំ​ដដែល​។ ​នៅ​ថ្ងៃ​ទី​២៨ ខែ​​ឧសភា ឆ្នាំ​១៩៧១​ ក្រុម​​ម៉ាឡេស៊ី​​​បាន​យក​ឈ្នះ​​ក្រុម​​ហុងកុង​​២-១​។ ​​ជា​លទ្ធផល​ក្រុម​កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ២​ក្នុង​ពូល​ 1B ខណៈ​ក្រុម​​ម៉ាឡេស៊ី​​​​ចំណាត់​ថ្នាក់​លេខ១​។ ​​​ចំណែក​ឯ​ពូល​ 1A វិញ​ ក្រុម​​ឥណ្ឌូណេស៊ី​ចំណាត់​ថ្នាក់​លេខ១​​ ហើយ​ថៃ​ជាប់​លេខ២​។ ​កាល​នោះ​ការ​ប្រកួត​ជម្រុះ​​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​​ដោយ​តម្រូវ​ឲ្យ​ ប្រកួត​ខ្វែង​​បន្ត​ទៀត​​ពោល​លេខ១​ក្នុង​ពូល​ 1A ជួប​លេខ២​ ពូល​1B  ស្រប​ពេល​ដែល​លេខ២ ពូល 1B ជួប​លេខ១​ពូល1A។

ពហុកីឡដ្ឋានជាតិអូឡាំពិកកាលទសវត្សរ៍៦០-៧០

ដោយ​សំណាង​ល្អ​រួម​ផ្សំ​នឹង​បច្ចេកទេស​លេង​បាន​យ៉ាង​ល្អ​​នៅ​អាស៊ី​ ក្រុម​កម្ពុជា​បាន​យក​ឈ្នះ​លើ​ក្រុម​ឥណ្ឌូណេស៊ី​​ក្នុង​លទ្ធផល​២-០​ ហើយ​ថៃ​ម៉ាឡេស៊ី​១-០​នៅ​ថ្ងៃ​ទី​៣០ ​ខែ​ឧសភា ​ឆ្នាំ​១៩៧១​។​ ដូច្នេះ​ប្រទេស​ថៃ​និង​ខ្មែរ​បាន​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ ពានរង្វាន់​បាល់ទាត់​ទ្វីប​អាស៊ី​ ឬហៅ​ថា​ Asian Cup ១៩៧២ ​​រួម​ជា​មួយ​ពីរ​ក្រុម​​ផ្សេង​ទៀត​ក្រោយ​ពី​បញ្ចប់​ការ​​ជម្រុះ ​​​​​​​នោះ​គឺ​​ក្រុម​អ៊ីរ៉ាក់​និង​គុយវ៉ែត​។

ការ​ធ្វើ​​ដំណើរ​ទៅ​ប្រកួត​វគ្គ​​ផ្ដាច់​ព្រ័ត្រ​នៅ​​ប្រទេស​ថៃ​មាន​​៦​ ប្រទេស​បែងចែក​ជា​ពីរ​ពូល ​​A និង​ B ។​ ​ពូល​​A មាន​ក្រុម​អ៊ីរ៉ាក់ អ៊ីរ៉ង់ និង​ ថៃ​។ ពូល​ B មាន​កូរ៉េខាងត្បូង ​កម្ពុជា​ និង​ គុយវ៉ែត​។

នៅ​ថ្ងៃ​បើក​ឆាក​ដំបូង​កម្ពុជា​​ប៉ះ​ជា​ មួយ​ក្រុម​ខ្លាំង​​កូរ៉េខាងត្បូង​។ ​ក្រុម​កូរ៉េ​បាន​បំបាក់​កម្ពុជា​យ៉ាង​​ចាស់​ដៃ​​៤-១​នៅ​ថ្ងៃ​ទី​១០​ ខែ​​ឧសភា​ ឆ្នាំ​១៩៧២​​។​ ​​តែ​កម្ពុជា​មិន​ទាន់​អស់​សង្ឃឹម​ដែរ​ដោយ​នៅ​មួយ​ប្រកួត​ទៀត​។​ ​លុះ​ការ​ប្រកួត​ចូល​មក​​ដល់​ ក្រុម​កម្ពុជា​​បាន​បំបាក់​ក្រុម​គុយវ៉ែត​​ ៤-០​នៅ​ថ្ងៃ​ទី​​១៤​ ខែ​ឧសភា​ ឆ្នាំ​១៩៧២​ ​តែ​ក្រុម​​​គុយវ៉ែត​បាន​យក​ឈ្នះ​កូរ៉េខាងត្បូង​២-១ ​​ថ្ងៃ​ទី​​១២​ ខែ​ឧសភា​ ឆ្នាំ​១៩៧២។ ​ដោយសារ​តែ​គ្រាប់​បាល់​ច្រើន​​ជាង​គុយវ៉ែត​ ​ដូច្នេះ​កម្ពុជា​និង​កូរ៉េខាងត្បូង​​បាន​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ ផ្ដាច់ព្រ័ត្រ​​​ ខណៈ​គុយវ៉ែត​និង​អ៊ីរ៉ាក់​​ត្រូវ​ហាល​អាវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​​។

រូបភាព នៅ ពហុកីឡដ្ឋាន ជាតិ អូឡាំពិក ទសវត្សរ៍ ៦០-៧០

ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ក្រុម​កម្ពុជា​ត្រូវ​ប្រឈម​នឹង ​ក្រុម​​ការពារ​តំណែង​ជើងឯក​​ឆ្នាំ​១៩៦៨​ អ៊ីរ៉ង់​។ ​​ថ្វី​បើ​ក្រុម​កម្ពុជា​មាន​​មាឌ​ចាញ់​ក្រុម​អ៊ីរ៉ង់​ក៏​ដោយ ​តែ​ក្រុម​ខ្លាំង​ក្នុង​ទ្វីប​អាស៊ី​មួយ​នេះ​​យក​ឈ្នះ​កម្ពុជា​ត្រឹម​តែ​​ ២-១​ប៉ុណ្ណោះ​។ ​ជា​មួយ​គ្នា​នោះ​ក្រុម​កូរ៉េខាងត្បូង​បាន​យក​ឈ្នះ​លើ​ថៃ​ ២-១។ ​​លទ្ធផល​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ក្រុម​កូរ៉េខាងត្បូង​និង​​អ៊ីរ៉ង់​ជួប​​ គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ​និង​​រុញ​ច្រាន​ឲ្យ​ក្រុម​​កម្ពុជា​និង​ថៃ​​ប្រកួត​យក​ចំណាត់​ថ្នាក់​លេខ៣​ និង​លេខ៤​។​ ​លទ្ធផល​ចុង​ក្រោយ​កម្ពុជា​​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ៤​ ​ហើយថៃ​លេខ៣​​។

គួរ​បញ្ជាក់​ដែរ​ថា​ កាល​ឆ្នាំ​១៩៧០ ដល់​១៩៧៥​ ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ក្រុម​បាល់ទាត់​សាធារណរដ្ឋ​ខ្មែរ។ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​១៩៣៣​ និង​ចូល​ជា​សមាជិក​របស់​សមាគម​បាល់ទាត់​ពិភព​លោក​ក្នុង​ឆ្នាំ​១៩៥៣​។

តើ​មិត្ត​អ្នក​អាន​យល់​យ៉ាង​ណា​ក្រោយ​ពី​បាន​ដឹង​ប្រវត្តិ​ដ៏​អស្ចារ្យ​​របស់​បាល់ទាត់​ខ្មែរ​ក្នុង​អតីតកាល?

ខ្មែរ​ឈ្នះ​ពាន​President’s Cup 1973

បើ​ក្រឡេក​ទៅ​មើល​អតីត​កាល ​ពោល​ឆ្នាំ​១៩៧៣ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ខ្មែរ ឬ កម្ពុជា​​បាន​​ឈ្នះ​​ពាន​រង្វាន់​President’s Cup​ដែល​រៀប​ចំ​នៅ​​​ទី​ក្រុង​ សេអ៊ូល​ នៃ​ ​ប្រទេស​ កូរ៉េខាងត្បូង។ ​ក្នុង​នោះ​មាន​ ​ប្រទេស​ចំនួន​​​៦​ចូល​រួម​ដូច​ជា​​ ម្ចាស់ផ្ទះ កូរ៉េខាងត្បូង​ កម្ពុជា ​ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី ​មីយ៉ាន់ម៉ា និង ថៃ។​ពាន​រង្វាន់​នេះ​ ​​​​បាន​ចាប់​ផ្ដើម​​​​ពី​ថ្ងៃ​ទី​22​ ​កញ្ញា​ 1973 ​ ទៅ​ 30 ​កញ្ញា​ 1973។

President’s Cup ​ នា​ពេល​បច្ចុប្បន្ន​​គឺ​ខុស​ពី​​ President’s Cup ​កាល​​​ទសវត្សរ៍​ ​​១៩៧០។ បច្ចុប្បន្ន​​President’s Cup​​មាន​សមាជិក​ចំនួន​​១២​ប្រទេស​​ដែល​​​ក្នុង​នោះ​មាន​​ បង់ក្លាដេស​ ​ប៊ូតាន់ ​កម្ពុជា​ ​ចិន​តៃវ៉ាន់​ កៀរហ្ស៊ីស៊ីស្ថាន​ មីយ៉ាន់ម៉ា​ នេប៉ាល់​ ប៉ាគីស្ថាន​ ប៉ាឡេស្ទីន​ ស្រីលង្កា​ តាហ្ស៊ីគីស្ថាន និង​ ទួរមេនីស្ថាន។ តែ​ បច្ចុប្បន្ន គេ​​​តម្រូវ​ឲ្យ​ក្រុម​​​បាល់ទាត់​កំពូល​របស់​ប្រទេស​​ជា​សមាជិក នីមួយៗ​ប្រកួត​​ក្នុង​ ពាន​រង្វាន់​នេះ​ ​​តែ​មិន​មែន​ជា​​ក្រុម​ជម្រើស​ជាតិ​ដូច​លើក​មុន​ឡើយ​។ ​ ​​ក្នុង​លក្ខខណ្ឌ​មួយ​ទៀត​ ​​​ប្រសិន​បើ​ក្រុម​ណា​​​បញ្ចប់​ដោយ​​លទ្ធផល​ ០-០​ ​​ក្រោយ​ការ​ថែម​ម៉ោង​​១៥​នាទី​ពីរ​ដង​ នោះ​នឹង​ត្រូវ​ចែក​ពាន​រង្វាន់​គ្នា​ ឬ​ ​ជា​ភាសា​អង់គ្លេស​ Share Title ​ដោយ​គ្មាន​ការ​ទាត់​បាល់​ពិន័យ​ ១១​ម៉ែត្រ​ ឡើយ។

ពូលAនិងពូលB
ក្រុម​ដែល​ចូល​រួម​​ត្រូវ​ចែក​ចេញ​ជា​ពីរ​ពូល ក្នុង​នោះ ពូល​A មាន កូរ៉េខាងត្បូង កម្ពុជា ឥណ្ឌូណេស៊ី ខណៈដែល​ពូល B មាន​ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង ថៃ។ ក្នុង​ការ​ប្រកួត​ជម្រុះ ​​​ពូល​នីមួយៗ​ ​ត្រូវ​ជម្រុះ​ចោល​មួយ​ក្រុម​ពោល​ទុក​ពីរ​ក្រុម ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ក្រុម​ឈ្នះ​ទទួល​បាន ​២​ពិន្ទុ ​ហើយ ចាញ់​ទទួល​​ សូន្យ​ពិន្ទុ។

ក្រុម Pld W D L GF GA GD Pts
កូរ៉េខាងត្បូង 2 2 0 0 9 1 +8 4
ខ្មែរ 2 1 0 1 3 8 −5 2
ឥណ្ឌូណេស៊ី 2 0 0 2 3 6 −3 0
ក្រុម Pld W D L GF GA GD Pts
ម៉ាឡេស៊ី 2 2 0 0 8 2 +6 4
មីយ៉ាន់ម៉ា 2 0 1 1 3 5 −2 1
ថៃ 2 0 1 1 3 7 −4 1

តារាង​ប្រកួត​ជម្រុះ

លទ្ធផល​នៅ​ក្នុង​ពូល A
កាល​បរិច្ឆេទ ក្រុម លទ្ធផល ក្រុម
22 ​កញ្ញា 1973 កូរ៉េខាងត្បូង ៦-០ ខ្មែរ
Kim Jin-Kuk 5′, 6′​ Cha Bum-Kun 13′, 32′Kim Jae-Han 53′​,Park Li-Cheon 72′
24 ​កញ្ញា 1973 កូរ៉េខាងត្បូង ៣-១ ឥណ្ឌូណេស៊ី
Kim Jae-Han 11′, 79′ Kim Jin-Kuk 73′ Abdul Khadil 21′
26 កញ្ញា 1973 ឥណ្ឌូណេស៊ី ២-៣ ខ្មែរ
Asmara ​12,​ Abdul Khadil ​89′ Se Cheng An 47′​, 57′, ​Chin Cheng Se ​59′
លទ្ធផល​នៅ​ក្នុង​ពូល B
22កញ្ញា 1973 មីយ៉ាន់ម៉ា ២-២ ថៃ
Win Lay Sein ​21′, Maung Tin Maung 74′​(Pen) Suta 34′​, Niwatana ​86′
24 កញ្ញា 1973 ថៃ ១-៥ ម៉ាឡេស៊ី
Manus ​12′ Weong Chun Wa  1′, 66′
Afandi Yusop  3′
Moktar Dahary  81′
Rahim Abdulla  89′
24 កញ្ញា 1973 មីយ៉ាន់ម៉ា ១-៣ ម៉ាឡេស៊ី
Maung Win  58′ Bisbanatan  8′, 52′, 68′
វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ
28 កញ្ញា 1973 កូរ៉េខាងត្បូង ០-១ មីយ៉ាន់ម៉ា
Maung Tin Win  30′
28 កញ្ញា 1973 ម៉ាឡេស៊ី ០-២ ខ្មែរ
Tambiraja  63′ (o.g.)
Doirsocom  89′
ចំណាត់​ថ្នាក់​លេខ៣
30 កញ្ញា 1973 កូរ៉េខាងត្បូង ២-០ ម៉ាឡេស៊ី
Cha Bum-Kun  14′
Kang Tae-Hyun  70′
វគ្គ​ផ្ដាច់​ព្រ័ត្រ
30 កញ្ញា 1973
មីយ៉ាន់ម៉ា (a.e.t ) ខ្មែរ
មីយ៉ាន់ម៉ា​និង​ខ្មែរ​បាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​នេះ​ដូច​គ្នា​ក្រោយ​ពី​ទាត់​ស្មើ​ ០-០​ក្នុង​​រយៈ​ពេល​១២០​នាទី​​ ឬ​ និយាយ​​ភាសា​សាមញ្ញ​ថា​​​​ចែក​ពាន​​គ្នា (Share Title)

តើក្រុមណាជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប(UEFA Champions League)ច្រើនជាងគេ????????

ចូររាប់សាកមើល!

  • 2010/11    Barcelona
  • 2009/10   Internazionale
  • 2008/09   Barcelona
  • 2007/08   Man. United
  • 2006/07   Milan
  • 2005/06   Barcelona
  • 2004/05   Liverpool
  • 2003/04   Porto
  • 2002/03   Milan
  • 2001/02   Real Madrid
  • 2000/01   Bayern
  • 1999/00   Real Madrid
  • 1998/99   Man. United
  • 1997/98   Real Madrid
  • 1996/97   Dortmund
  • 1995/96   Juventus
  • 1994/95   Ajax
  • 1993/94   Milan
  • 1992/93   Marseille
  • 1991/92   Barcelona
  • 1990/91   Crvena zvezda
  • 1989/90   Milan
  • 1988/89   Milan
  • 1987/88   PSV
  • 1986/87   Porto
  • 1985/86   Steaua
  • 1984/85   Juventus
  • 1983/84   Liverpool
  • 1982/83   Hamburg
  • 1981/82   Aston Villa
  • 1980/81   Liverpool
  • 1979/80   Nottm Forest
  • 1978/79   Nottm Forest
  • 1977/78   Liverpool
  • 1976/77  Liverpool
  • 1975/76   Bayern
  • 1974/75   Bayern
  • 1973/74   Bayern
  • 1972/73    Ajax
  • 1971/72    Ajax
  • 1970/71    Ajax
  • 1969/70    Feyenoord
  • 1968/69    Milan
  • 1967/68    Man. United
  • 1966/67   Celtic
  • 1965/66   Real Madrid
  • 1964/65   Internazionale
  • 1963/64   Internazionale
  • 1962/63    Milan
  • 1961/62    Benfica
  • 1960/61    Benfica
  • 1959/60   Real Madrid
  • 1958/59   Real Madrid
  • 1957/58   Real Madrid
  • 1956/57   Real Madrid
  • 1955/56   Real Madrid

ក្រុម Real Madrid ទទួលបាន៩ដងលើសគេ…………………………….។

តើឆ្នាំនេះនរណាខ្លះអាចជាម្ចាស់ពាននេះ???????

 

  • លទ្ធផលបាល់ទាត់ពិភពលោក(World Cup) ពីឆ្នាំ១៩៣០ ដល់​ ២០១០!

1. South Africa 2010 :

    • Winner: Spain
    • Runners-Up: Netherlands
    • Third: Germany
    • Fourth: Uruguay
    • adidas Golden Ball: Diego FORLAN (URU)
    • adidas Golden Boot: Thomas MUELLER (GER)
    • Best Young Player Award: Thomas MUELLER (GER)
    • adidas Golden Glove: Iker CASILLAS (ESP)
    • FIFA Fair Play award: Spain

2. Germany 2006 :

    • Winner: Italy
    • Runners-Up: France
    • Third: Germany
    • Fourth: Portugal
    • adidas Golden Ball: Zinedine ZIDANE (FRA)
    • adidas Golden Shoe: Miroslav KLOSE (GER)
    • Yashin Award for the Best Goalkeeper: Gianluigi BUFFON (ITA)
    • Best Young Player Award: Lukas PODOLSKI (GER)
    • FIFA Fair Play award: Spain,Brazil
    • FIFA Award for the Most Entertaining Team: Portugal
3. Korea/Japan 2002 :
    • Winner: Brazil
    • Runners-Up: Germany
    • Third: Turkey
    • Fourth: Korea Republic
    • adidas Golden Ball: Oliver KAHN (GER)
    • adidas Golden Shoe: RONALDO (BRA)
    • Yashin Award for the Best Goalkeeper: Oliver KAHN (GER)
    • Best Young Player Award: Landon DONOVAN (USA)
    • FIFA Fair Play award: Belgium
    • FIFA Award for the Most Entertaining Team: Korea Republic

4. France 1998 :

    • Winner: France
    • Runners-Up: Brazil
    • Third: Croatia
    • Fourth: Netherlands
    • adidas Golden Ball: RONALDO (BRA)
    • adidas Golden Shoe: Davor SUKER (CRO)
    • Yashin Award for the Best Goalkeeper: Fabien BARTHEZ (FRA)
    • Best Young Player Award: Michael OWEN (ENG)
    • FIFA Fair Play award: England,France
    • FIFA Award for the Most Entertaining Team: France

5. USA 1994 :

    • Winner: Brazil
    • Runners-Up: Italy
    • Third: Sweden
    • Fourth: Bulgaria
6. Italy 1990 :
    • Winner: Germany FR
    • Runners-Up: Argentina
    • Third: Italy
    • Fourth: England

7. Mexico 1986 :

    • Winner: Argentina
    • Runners-Up: Germany FR
    • Third: France
    • Fourth: Belgium

8. Spain 1982 :

    • Winner: Italy
    • Runners-Up: Germany FR
    • Third: Poland
    • Fourth: France

9. Argentina 1978 :

    • Winner: Argentina
    • Runners-Up: Netherlands
    • Third: Brazil
    • Fourth: Italy

10. Germany 1974 :

    • Winner: Germany FR
    • Runners-Up: Netherlands
    • Third: Poland
    • Fourth: Brazil

11. Mexico 1970 :

    • Winner: Brazil
    • Runners-Up: Italy
    • Third: Germany FR
    • Fourth: Uruguay

12. England 1966 :

    • Winner: England
    • Runners-Up: Germany FR
    • Third: Portugal
    • Fourth: Soviet Union

13. Chile 1962 :

    • Winner: Brazil
    • Runners-Up: Czechoslovakia
    • Third: Chile
    • Fourth: Yugoslavia

14. Sweden 1958 :

    • Winner: Brazil
    • Runners-Up: Sweden
    • Third: France
    • Fourth: Germany FR

15. Switzerland 1954 :

    • Winner: Germany FR
    • Runners-Up: Hungary
    • Third: Austria
    • Fourth: Uruguay

16. Brazil 1950 :

    • Winner: Uruguay
    • Runners-Up: Brazil
    • Third: Sweden
    • Fourth: Spain

17. France 1938 :

    • Winner: Italy
    • Runners-Up: Hungary
    • Third: Brazil
    • Fourth: Sweden

18. Italy 1934 :

    • Winner: Italy
    • Runners-Up: Czechoslovakia
    • Third: Germany
    • Fourth: Austria

19. Uruguay 1930 :

    • Winner: Uruguay
    • Runners-Up: Argentina
    • Third: USA
    • Fourth: Yugoslavia

ឆ្នាំ២០១៤គឺធ្វើនៅប្រទេសប្រេស៊ីល(Brazil)?

  • ប្រទេសដែលបានពានច្រើនជាងគេគឺប្រេស៊ីល បាន ៥ ដង

  • បន្ទាប់មកគឺអ៊ីតាលី បាន៤ដង

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: