ក្រុមណាលើកពានច្រើនជាងគេក្នុងបាល់ទាត់អេស្ប៉ាញ?
- មកដល់ពេលនេះ(២០១២) Real Madrid នៅតែរក្សាបានតំណែងកំពូលតារាងដដែលដោយទទួលបាន ៣២ដងពាន La Liga (ពានលំដាប់ទី១នៅអេស្ប៉ាញ) ។ តាមពីក្រោយReal Madrid គឺក្រុមខ្លាំង Barcelona ដោយទទួលបាន២១ដង ៕
- ចំនែកពានស្តេចអេស្ប៉ាញវិញ គឺបានទៅលើក្រុម បាសេឡូណា ដោយបាន២៥ដង ក្រុមតាមពីក្រោយគឺ Bilbaoបាន ២៣ដង ចំនែក Real Madrid វិញបានតែ ១៨ដង៕
- ចំនែកពាន Champions League វិញ(ពានទី១ទ្វីបអឺរ៉ុប) Real Madrid បានច្រើនជាងគេ ៩ដង។ តាមពីក្រោយគឺក្រុម AC Milan បាន៧ដង; Liverpool បាន៥ដង; ចំនែក Barcelona, Ajaxនិង Bayern Munich បាន៤ដងស្មើគ្នា(តែឆ្នាំនេះសង្ឃឹមថា Bayern Munichបានថែម១ដងទៀត ហិហិ)…៕
-សរុបទៅ Real Madrid នោតែឈរកំពូលគេទាំងបាល់នៅអេស្ប៉ាញ និងបាល់នៅ
ទ្វីបអឺរ៉ុប៕ ខាងក្រោមនេះជាតារាងឆ្នាំដែល Real Madrid បានលើកពាន:
-៣២លើកនៅ La Liga គឺនៅឆ្នាំ :
1931–32, 1932–33, 1953–54, 1954–55, 1956–57, 1957–58, 1960–61, 1961–62, 1962–63, 1963–64, 1964–65, 1966–67, 1967–68, 1968–69, 1971–72, 1974–75, 1975–76, 1977–78, 1978–79, 1979–80, 1985–86, 1986–87, 1987–88, 1988–89, 1989–90, 1994–95, 1996–97, 2000–2001, 2002–03, 2006–07, 2007–08, 2011–2012.
-១៨ លើកពានស្តេចអេស្ប៉ាញ :
1905, 1906, 1907, 1908, 1917, 1934, 1936, 1946, 1947, 1961–62, 1969–70, 1973–74, 1974–75, 1979–80, 1981–82, 1988–89, 1992–93, 2010–2011.
-៩ លើកពាន ទ្វីបអឺរ៉ុប :
1955–56, 1956–57, 1957–58, 1958–59, 1959–60, 1965–66, 1997–1998, 1999–2000, 2001–2002.
នៅមានពានច្រើនទៀតតែខ្ញុំមិនសរសេចូល
ដកស្រងពីកាសែត វៀតណាមអ៊ិចហ្រ្វេស ចុះផ្សាយថ្ងៃទី 03/05/2012
ទិន្នន័យអង្កេតប្រជាជននិងសុខភាពប្រជាជនកម្ពុជា
ទិន្នន័យសង្ខេបនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពប្រជារាស្ត្រកម្ពុជា ឆ្នាំ ២០១០៖
១. អត្រាមរណភាពទារក (អាយុ ០-1ឆ្នាំ) មានការថយចុះផងដែរគួរអោយកត់សំគាល់ គឺស្មើនឹង ៤៥នាក់ ក្នុង ១០០០ កំណើតរស់ បើប្រៀបធៀបនៅឆ្នាំ ២០០៥ មានរហូតដល់ ៦៦ នាក់ ក្នុង ១០០០ កំណើតរស់។
២. អត្រាមរណភាពកុមារ (អាយុ ១ឆ្នាំ-៥ឆ្នាំ) មានការថយចុះផងដែរ គឺស្មើនិង ៩នាក់ ក្នុង ១០០០ កំណើតរស់ បើប្រៀបធៀបនៅឆ្នាំ ២០០៥ មានរហូតដល់ ១៩នាក់ ក្នុង ១០០០ កំណើតរស់។
៣. អត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ ក៌មានការថយចុះច្រើនដែរ គឺស្មើនឹង ៥៤នាក់ បើប្រៀបធៀបនៅឆ្នាំ ២០០៥ មានរហូតដល់ ៨៣នាក់ ក្នុង ១០០០ កំណើតរស់។
៤. ការសម្រាលកូនដោយបុគ្គលិកសុខាភិបាលដែលបានបណ្តុះបណ្តាល (វេជ្ជបណ្ឌិត គ្រូពេទ្យឆ្មប) ស្មើនឹង ៧១% បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ដែលមានតែ ៦៩%។
៥. ការថែរក្សាសុខភាពមុនពេលសម្រាលកូនពីសំណាក់បុគ្គលិកសុខាភិបាលដែល មានជំនាញបានកើនឡើងចំនួន ៨៩% បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ដែលមានតែ ៦៩%។
៦. អត្រាមរណភាពមាតា ស្មើនឹង ២០៦នាក់ ក្នុង ១០០.០០០ កំណើតរស់ គឺមានការ ថយចុះជាងពាក់កណ្តាល បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ដែលមានរហូតដល់ ៤៧២នាក់ ក្នុង ១០០.០០០ កំណើតរស់។
(យកទាំងស្រុងពីក្រសួងសុខាភិបាល)
ជំងឺមហារីកមានមូលហេតុអ្វីខ្លះ?
មូលហេតុជំងឺមហារីក(Cancer):
កោសិកា គឺជាផ្ទាំងសំណង់ដែលផ្សំឡើងពីវត្ថុមានជីវិត។ ជំងឺមហារីក កើតលេចចេញមកពីកោសិកាធម្មតានៃរាងកាយ។
កោសិកាធម្មតាបង្កើនខ្លួនកាន់តែច្រើនឡើងកាលណារាងកាយត្រូវការ រួចស្លាប់បាត់ទៅកាលបើរាងកាយលែងត្រូវហើយ។ ជំងឺ
មហារីកកើតលេចចេញមកនៅពេលណាដែលកោសិកានៅក្នុងរាងកាយកើនឡើង
ច្រើនលើសលប់មិនអាចត្រួតត្រាបាន និង យ៉ាងលឿន។ វាក៏អាចនឹងកើតឡើងដែរនៅពេលណាដែលកោសិកា “ភ្លេច” ស្លាប់ខ្លួនទៅវិញ។
មានជំងឺមហារីកច្រើនប្រភេទ ដែលអាចនឹងកើតមានស្ទើរតែនៅក្នុងគ្រប់សរីរាង្គ ឬ ជាលិកា មានតាំងពីសួត ពោះវៀនធំ សុដន់
ឆ្អឹង ឬជាលិកាសរសៃប្រសាទឡើងទៅ។
ជំងឺមហារីកមានមូលហេតុច្រើនបែប ក្នុងនោះរួមមាន :
- បង់សែននិងសារជាតិគីមីដទៃទៀត
- ផ្សិតពុលមួយចំនួន និងសារជាតិពុលមួយបែបដែលអាចរស់បាននៅលើដើម
សណ្តែកដី (aflatoxins).
- វីរុសមួយចំនួន
- កាំរស្មី
- ពន្លឺព្រះអាទិត្យ
- ថ្នាំជក់។
បើទោះជាយ៉ាងណាក្តី មានជំងឺមហារីកជាច្រើន ដែលគេនៅមិនទាន់បានស្គាល់មូលហេតុអស់នៅឡើយ។ ជំងឺមហារីក ដែល
បណ្តាលឲ្យស្លាប់ច្រើនជាងគេ គឺជំងឺមហារីកសួត។
មានជំងឺមហារីកបីប្រភេទដែលធ្វើឲ្យបុរសៗស្លាប់ច្រើនជាងគេនៅសហរដ្ឋអាមេរិក
គឺៈ
- មហារីកប្រូស្តាត
- មហារីកសួត
- មហារីកពោះវៀនធំ។
………….(khmer sathapana)…………….
អំពីជំងឺរលាកសន្លាក់រ៉ាំរ៉ៃ
រលាកសន្លាក់រ៉ាំរ៉ៃ
ចំណុចសំខាន់ៗអំពីជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid Arthritis):
- ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺជាជំងឺប្រព័ន្ធភាពស៊ាំ (autoimmune disease) ដែលបណ្តាលអោយមានការរលាករ៉ាំរ៉ៃនៅលើ
សន្លាក់ និង ផ្នែកផ្សេងៗទៀតនៃតួខ្លួនរបស់មនុស្សយើង។
- ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចកើតលើមនុស្សគ្រប់វ័យ។
- គេមិនទាន់រកឃើញច្បាស់ពីមូលហេតុរបស់វាទេ។
- វាជាជំងឺរ៉ាំរ៉ៃ ដែលចែកជាដំណាក់កាលវាយលុកខ្លាំង និង ដំណាក់កាលធូរស្រាល។
- ចំពោះអ្នកជំងឺរលាកសន្លាក់រ៉ាំរ៉ៃ វាអាចប៉ះពាល់ដល់សន្លាក់ជាច្រើនកន្លែងផ្សេងៗគ្នា។
- ការរលាករ៉ាំរ៉ៃរបស់ជំងឺមួយនេះអាចបំផ្លិចបំផ្លាញដល់សន្លាក់ និង ទ្រង់ទ្រាយវាទាំងស្រុង។
- ការខូចខាតសន្លាក់អាចកើតមានឡើងយ៉ាងឆាប់រហ័ស ហើយមិនទាក់ទងទៅនឹងភាពធ្ងន់ធ្ងរនៃរោគសញ្ញារបស់វាទេ។
- “កត្តារលាកសន្លាក់ rheumatoid factor” គឺជាអង្គការពាររាងកាយ (antibody) ដែលអាចត្រូវបានគេរកឃើញនៅក្នុង
ឈាម ប្រហែលជា ៨០ ភាគរយនៃអ្នកដែលមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។
- ការព្យាបាលក៏មិនទាន់មានច្បាស់លាស់នៅឡើយទេ។
- ការព្យាបាលអាចមានដូចជា ការអប់រំអ្នកជំងឺ, ការសម្រាក, ការធ្វើលំហាត់ប្រាណ, ការការពារសន្លាក់, ការប្រើប្រាស់ថ្នាំ
ពេទ្យ និង ពេលខ្លះឈានទៅដល់ការវះកាត់ប្តូរសន្លាក់។
- ការព្យាបាលទាន់ពេលវេលាជាការប្រសើរបំផុតសម្រាប់អ្នកជំងឺ ដើម្បីជៀសវាងធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ។
តើជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺជាអ្វី?
ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid Arthritis ឬ RA) គឺជាជំងឺប្រព័ន្ធភាពស៊ាំក្នុងខ្លួនមនុស្សយើង ដែលបណ្តាលអោយ
មានការរលាកដល់សន្លាក់ ។ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃក៏អាចធ្វើអោយរលាកជាលិកាដែលនៅជុំវិញសន្លាក់ រួមទាំងសរីរាង្គផ្សេងៗ
ទៀតផងដែរ ។ ជំងឺប្រព័ន្ធភាពស៊ាំ គឺជាជំងឺម្យ៉ាងដែលកើតឡើងនៅពេលដែលជាលិកាខ្លួនមនុស្សយើងធ្វើការខុសតួនាទី
(មានន័យថាវាច្រលំធ្វើការវាយប្រហារទៅប្រព័ន្ធភាពស៊ាំរបស់ខ្លួនឯងទៅវិញ) ។ ប្រព័ន្ធភាពស៊ាំរបស់ខ្លួនមនុស្សយើងមាន
រចនាសម្ព័ន្ធសាំញ៉ាំរញេរញៃ ដើម្បី “ស្វែងរក និង វាយប្រហារទៅលើសត្រូវពីខាងក្រៅ” ជាពិសេសគឺ មេរោគ ។ ចំពោះអ្នក
ដែលមានជំងឺប្រព័ន្ធភាពស៊ាំនេះ អង្គការពាររាងកាយនៅក្នុងឈាមរបស់ពួកគេបានច្រលំវាយប្រហារទៅលើជាលិការ
ខ្លួនឯង ជាហេតុបណ្តាលអោយមានការរលាកនៅទីនោះ ។ ដោយសារតែវាអាចប៉ះពាល់ទៅដល់សរីរាង្គដទៃៗទៀត ជំងឺរលាកសន្លាក់
រ៉ាំរ៉ៃអាចត្រូវបានគេហៅថាជាជំងឺប្រព័ន្ធក្នុងរាងកាយ (systemic illness) ឬ ជំងឺរលាកសន្លាក់ (rheumatoid disease)។
ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចរស់នៅជាមួយនឹងអ្នកជំងឺបានយូរអង្វែង ដែលធ្វើអោយអ្នកជំងឺជួបប្រទះនូវបទពិសោធន៍ និង រោគ
សញ្ញាច្រើនក្រាស់ក្រែលផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ, ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចធ្វើអោយខូចខាតដល់សន្លាក់ទាំង
ស្រុង និង អាចឈានទៅរកពិការភាពទៀតផង ។
ដកស្រង់ពីខ្មែរស្ថាបនា!
ជំងឺរលាកថ្លើម
ជំងឺរលាកថ្លើមដោយសារការពុលគឺជាការរលាកថ្លើមក្នុងប្រតិកម្មឆ្លើយតបទៅ
នឹងសារធាតុមួយចំនួនដែលអ្នកបានប្រឈមមុខ។ ជំងឺរលាកថ្លើមដោយសារការពុលអាចបណ្តាលមកពី ៖
- គ្រឿងស្រវឹង (ជាតិអាល់កុល)
- សារធាតុគីមី
- ថ្នាំពេទ្យ
- ថ្នាំ ឬអាហារបំប៉នសុខភាព។
នៅក្នុងករណីមួយចំនួនជំងឺរលាកថ្លើមដោយសារការពុលវិវត្តកើតមានតែក្នុង
រង្វង់ប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី
ការប្រឈមទៅនឹងសារធាតុពុលមួយ។ ប៉ុន្តែ នៅក្នុងរណីផ្សេងទៀត រយៈពេលអាចឈានដល់ច្រើនខែ ទើបលេចចេញជា
អាការះរោគ និងរោគសញ្ញានៃជំងឺរលាកថ្លើមដោយសារការពុល។
ជាញឹកញាប់អាការះរោគនៃជំងឺរលាកថ្លើមដោយសារការពុលអាចនឹងបាត់
ទៅវិញនៅពេលដែលយើងឈប់ប្រឈមមុខទៅនឹងសារធាតុពុលនោះ។ ប៉ុន្តែ ជំងឺរលាកថ្លើមដោយសារការពុលអាចធ្វើអោយថ្លើមអ្នកមានការខូចខាតជាអចិន្ត្រៃយ៍ ដែលអាចឈានទៅដល់ការក្រិនថ្លើម ( (cirrhosis)ហើយក្នុងករណីខ្លះ
ឈានទៅដល់ការខ្សោយថ្លើម (ដែលភាសាពេទ្យគេហៅថា liver failure)។
អាការះរោគ និងរោគសញ្ញា
ទម្រង់ស្រាលនៃជំងឺរលាកថ្លើមដោយសារការពុលអាចមិនបង្កអោយមានអាការះ
រោគអ្វីទាំងអស់ ប៉ុន្តែគេអាចដឹងបានតាម
រយៈការធ្វើតេស្តឈាម (blood tests)។ នៅពេលដែលអាការះរោគ និងរោគសញ្ញានៃជំងឺរលាកថ្លើមដោយសារការពុលកើត
ឡើង វាអាចមានដូចជា ៖
- ស្បែក និងភ្នែកឡើងពណ៌លឿង (jaundice)
- រមាស់
- ឈឺពោះ (នៅផ្នែកខាងស្តាំ-ខាងលើនៃពោះ)
- អស់កម្លាំង
- លែងឃ្លានចំណីអាហារ
- ចង្អោរ និងក្អួត
- ឡើងកន្ទួល ក្រហមលើស្បែក
- ស្រកទំងន់
- ទឹកនោមមានពណ៌ខ្មៅ ឬពណ៌តែ។
នៅពេលណាត្រូវទៅជួបវេជ្ជបណ្ឌិត
សូមទៅជួបវេជ្ជបណ្ឌិតភ្លាម ប្រសិនបើអ្នកកើតមានអាការះរោគ ឬរោគសញ្ញាណាមួយដែលគួរអោយព្រួយបារម្ភ!។
សូមស្វែងរកភ្នាក់ងារសុខភាពជាបន្ទាន់ ក្នុងករណីអ្នករកឃើញថា កូនៗរបស់អ្នកបានទទួលទានថ្នាំ អាសេតាមីណូហ្វែន
(acetaminophen) ដូចជា ថ្នាំទីឡេណុល (Tylenol) និងថ្នាំផ្សេងៗទៀតលើសកម្រិត ឬក៏ក្នុងករណីដែលកូនៗរបស់អ្នកមានលេចចេញអាការះរោគ និងរោគសញ្ញាដែលអាចបណ្តាលមកពីការប្រើប្រាស់ថ្នាំទាំងនេះលើសកម្រិត ដូចជា៖
- បែកញើសស្អិត
- ចង្អោរ និងក្អួត
- ឈឺពោះផ្នែកខាងស្តាំ-ខាងលើ
- សន្លប់បាត់បង់ស្មារតី។
ត្រូវចងចាំថា ការប្រើប្រាស់ពពួកថ្នាំ អាសេតាមីណូហ្វែន (acetaminophen) លើសកម្រិតអាចបណ្តាលអោយស្លាប់បាន៕
(ដកស្រង់ពី ខ្មែរស្ថាបនា!!!)
ជំងឺពោះវៀនដុះខ្នែង(Appendicitis)
១០.យល់ដឹងអំពីជំងឺរលាកខ្នែងពោះវៀនរឺពោះ
វៀនដុះខ្នែង(Appendicitis)និងតួនាទីរបស់
ខ្នែងពោះវៀន(Appendix)
មិនគួរកាត់ខ្នែងនេះចេញទេនៅពេលដែលវាមិនទាន់មានបញ្ហា!
ខ្នែងពោះវៀននេះស្ថិតនៅផ្នែកខាងក្រោមជាប់ពោះវៀនធំ។ វាមាននាទីចូលរួមក្នុងតំណើរការផលិតកោសិកា Lympho ដើម្បីជួយដល់ប្រពន្ធ័
ភាពស៊ាំរបស់សារពាង្គកាយយើងហើយខ្នែងនេះគឺប្រៀបបានទៅនឹងកូនថងមួយ
សំរាប់ផ្ទុកពពួកបាក់តឺរីមានប្រយោជន៍ដល់ប្រពន្ធ័រំលាយអាហារ,
ជាពិសេសនៅក្នុងករណីរាកធ្ងន់ធ្ងរធ្វើអោយប្រពន្ធ័រំលាយអាហារបាត់បង់យាង
ច្រើនពពួកបាក់តឺរីមានប្រយោជន៍គឺបានខ្នែងនេះហើយជួយផ្គត់ផ្គង់ឡើងវិញធ្វើអោយ
ប្រពន្ធ័រំលាយអាហារដំណើរការល្អឡើងវិញមិនតែប៉ុណ្ណោះវាក៍បានជួយការពារ
ទប់ទល់នឹងការជ្រៀតចូលរបស់ពពួកមេរោគបាក់តឺរីបង្ករោគផងដែរ៕
ទោះជាយាងនេះក្តីក៍មានទស្សនះមួយចំនួនលើកឡើងថាគួរតែកាត់ខ្នែងនេះ
ចេញមុនពេលដែលវាបង្កបញ្ហាដល់យើង។ ការខ្នែងពោះវៀនមិនទាន់មានជំងឺនេះជាធម្មតាគេអនុវត្តន៍ចំពោះពពួកមនុស្ស
ដែលធ្វើការឆ្ងាយពីមន្ទីរពេទ្យដូចជា៖ ចុះសមុទ្រយូរថ្ងៃ, រស់នៅលើកោះដាច់ស្រយាលគ្មានមន្ទីរពេទ្យ រឺការងារផ្សេងៗដែលគ្មានមន្ទីរពេទ្យនៅក្បែរ………….
មូលហេតុ(Causes)ដែរបង្កជាពោះវៀនដុះខ្នែង៖
ជាធម្មតាគឺបណ្តាលមកពីខ្នែងពោះវៀន(appendix)មានបញ្ហាស្ទះបណ្តាលមកពីសមាសធាតុរឹងក្នុងលាមកធ្លាក់ចូលទៅក្នុងខ្នែងពោះវៀនជា
ហេតុធ្វើអោយខ្នែងនេះឆ្លងរោគនាំអោយរលាកតែម្តង។ បើមិនព្យាបាលទាន់ពេលទេនោះវានឹងធ្លាយអាចបង្កបញ្ហាកាន់តែធ្ងន់ធ្ងរឡើងៗ៕
រោគសញ្ញា(Symptoms)ជំងឺពោះវៀនដុះខ្នែង៖
ជាធម្មតាគឺឈឺជុំវិញផ្ចិតនិងតំបន់ខាងក្រោមផ្ចិតផ្នែកខាងស្តាំ(ខាងឆ្វេងក៍មានដែរតែតិចតួច) គួបផ្សំជាមួយនិងធុញនឹងបរិភោគអាហារ ក្តៅខ្លួន។ ចង់ក្អួត,ក្អួត, រាករូសអាចមានរឺមិនមានតែបើមានគឺកាន់តែធ្វើអោយការវិនិច្ឆ័យជំងឺនេះកាន់តែច្បាស់ឡើង៕
រោគវិនិច្ឆ័យ(Diagnosis):
ដើម្បីដឹងច្បាស់គេត្រូវធ្វើតេសមួយចំនួនដូចជា៖
-តេសឈាម(Blood Test)
-ពិនិត្យទឹកនោម(Urine Test)
-ថតកាំរស្មី អ៊ិច(X–Ray)
-តេសដោយរលកសូរសំលេង(Ultrasound)
-ថត Computed tomography
- CT scan រឺ CAT scan
ព្យាបាល(Treatment)ពោះវៀនដុះខ្នែង៖
ជាទូទៅគឺត្រូវវះកាត់ខ្នែងពោះវៀននោះចេញ។ មានពីវិធីក្នុងការវះកាត់ខ្នែងពោះវៀន៖
1. វះបើកមុខ(Laparotomy Surgery)៖ បច្ចុប្បន្នគេមិនសូវនិយមប្រើទេដោយអ្នកជំងឺត្រូវសំរាកមន្ទីរពេទ្យយូរថ្ងៃ៕
Laparotomy Surgery:
2. វះដោយប្រើម៉ាស៊ីនឆ្លុះ( Laparoscopic surgery)៖បច្ចុប្បន្ននេះគេនិយម
វះឆ្លុះជាងពីព្រោះវារហស័ជាសះស្បើយជាងគឺត្រូវសំរាកមន្ទីរពេទ្យ២ទៅ៣ថ្ងៃប៉ុណ្ណោះ៕
Laparoscopic surgery:
(Hanoi, 03/01/2012 , by sar vuthy)
យល់ដឹងអំពីឱសថថ្មីព្យាបាលជម្ងឺៈ រលាកថ្លើមប្រភេទ C និង ព្យាបាល អេដស៍៖
យល់ដឹងអំពីឱសថដែលអាចព្យាបាលជម្ងឺៈ “រលាកថ្លើមប្រភេទ C” និង ព្យាបាល “AIDS”
នៅចុងខែ តុលា ២០១១ រុស្ស៊ីបានប្រកាសពីការរកឃើញឱសថដែលព្យាបាលរោគរលាកថ្លើមប្រភេទ C ឈ្មោះថា Profetal ។ ថ្មីៗនេះ លើមធ្យោបាយផ្សព្វផ្សាយសាធារណៈ បានចុះផ្សាយជាបន្តបន្ទាប់។ នោះក៏ជាឱសថព្យាបាលជម្ងឺ AIDS ដ៏កាចសាហាវផងដែរ។
សាស្រ្តាចារ្យ Serguei Rodionov ដែលជាអ្នករកឃើញ Profetal ដំបូង គឺវេជ្ជបណ្ឌិតយោធា ធ្លាប់ធ្វើការនៅ Novosibirsk, Tomsk Perme ហើយបច្ចុប្បន្ន គឺនៅ Ekatherinburg បានប្រើប្រាស់ពេលវេលាស្ទើតែ១ជីវិត ដើម្បីសិក្សាស្រាវជ្រាវពី alphaprotein (AFP) បានធ្វើបទសម្ភាសជាមួយកាសែត Rossiskaya gazeta នៅថ្ងៃទី០៣ វិច្ឆិកា ២០១១ អំពីការរកឃើញរបស់ខ្លួនថាៈ Read the rest of this entry
ប្រវត្តិរូបសង្ខេបមហាសេដ្ឋីវយ័ក្មេងរបស់ Facebook
- Mark Zuckerberg ជាជនជាតិអាមេរិច។
-បច្ចុប្បន្នជានាយកប្រតិបត្តិ(CEO)របស់ Facebook និងជាមហាសេដ្ឋីវយ័ក្មេងម្នាក់។
-កើតនៅថ្ងៃទី១៤/៥/១៩៨៤ នៅក្រុង New York។
-បច្ចុប្បន្នជានិស្សិតរៀននៅសាកលវិទ្យាលយ័ Harvard។
-ឆ្នាំ២០១១មានប្រាក់ ១៧,៥ ពាន់លានដុល្លាសហរដ្ឋអាមេរិច ជាប់លេខ១៤ ក្នុងចំណោមអ្នកមានបំផុតទាំង៤០០នាក់នៅសហរដ្ឋអាមេរិច៕
(រូបថតរបស់ Mark Zuckerberg)
World Cup 1930 to 2010
- លទ្ធផលបាល់ទាត់ពិភពលោក(World Cup) ពីឆ្នាំ១៩៣០ ដល់ ២០១០!
1. South Africa 2010 :
- Winner: Spain
- Runners-Up: Netherlands
- Third: Germany
- Fourth: Uruguay
- adidas Golden Ball: Diego FORLAN (URU)
- adidas Golden Boot: Thomas MUELLER (GER)
- Best Young Player Award: Thomas MUELLER (GER)
- adidas Golden Glove: Iker CASILLAS (ESP)
- FIFA Fair Play award: Spain
2. Germany 2006 :
- Winner: Italy
- Runners-Up: France
- Third: Germany
- Fourth: Portugal
- adidas Golden Ball: Zinedine ZIDANE (FRA)
- adidas Golden Shoe: Miroslav KLOSE (GER)
- Yashin Award for the Best Goalkeeper: Gianluigi BUFFON (ITA)
- Best Young Player Award: Lukas PODOLSKI (GER)
- FIFA Fair Play award: Spain,Brazil
- FIFA Award for the Most Entertaining Team: Portugal
តើក្រុមណាជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប (UEFA Champions League)ច្រើនជាងគេ?
តើក្រុមណាជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប
(UEFA Champions League)ច្រើនជាងគេ????????
ចូររាប់សាកមើល!
- 2010/11 Barcelona
- 2009/10 Internazionale
- 2008/09 Barcelona
- 2007/08 Man. United
- 2006/07 Milan
- 2005/06 Barcelona
- 2004/05 Liverpool
- 2003/04 Porto
- 2002/03 Milan
- 2001/02 Real Madrid
- 2000/01 Bayern
- 1999/00 Real Madrid
- 1998/99 Man. United
- 1997/98 Real Madrid
- 1996/97 Dortmund
- 1995/96 Juventus
- 1994/95 Ajax
- 1993/94 Milan
- 1992/93 Marseille
- 1991/92 Barcelona
- 1990/91 Crvena zvezda
- 1989/90 Milan
- 1988/89 Milan
- 1987/88 PSV
- 1986/87 Porto
- 1985/86 Steaua
- 1984/85 Juventus
- 1983/84 Liverpool
- 1982/83 Hamburg
- 1981/82 Aston Villa
- 1980/81 Liverpool
- 1979/80 Nottm Forest
- 1978/79 Nottm Forest
- 1977/78 Liverpool
- 1976/77 Liverpool
- 1975/76 Bayern
- 1974/75 Bayern
- 1973/74 Bayern
- 1972/73 Ajax
- 1971/72 Ajax
- 1970/71 Ajax
- 1969/70 Feyenoord
- 1968/69 Milan
- 1967/68 Man. United
- 1966/67 Celtic
- 1965/66 Real Madrid
- 1964/65 Internazionale
- 1963/64 Internazionale
- 1962/63 Milan
- 1961/62 Benfica
- 1960/61 Benfica
- 1959/60 Real Madrid
- 1958/59 Real Madrid
- 1957/58 Real Madrid
- 1956/57 Real Madrid
- 1955/56 Real Madrid
ក្រុម Real Madrid ទទួលបាន៩ដងលើសគេ…………………………….។
តើឆ្នាំនេះនរណាខ្លះអាចជាម្ចាស់ពាននេះ???????
គុណប្រយោជន៍ អាស្ពៀរីន៖
៨. ផឹកថ្នាំអាស្ពៀរីន១គ្រាប់ក្នុង១ថ្ងៃជួយការពាររោគមហារីកពោះវៀន និងរោគផ្សេងៗ
តាម ការស្រាវជ្រាវអស់រយៈពេល២០ឆ្នាំ របស់ក្រុមអ្នកវិទ្យាសាស្រ្តមកពីមហាវិទ្យាល័យអក់ហ្វដ ដ៏ល្បីឈ្មោះរបស់អង់គ្លេស បានបង្ហើបឲ្យដឹងពីលទ្ធផលនៃការសិក្សាថា ផលប្រយោជន៍នៃការផឹកថ្នាំអាស្ពៀរីន ក្នុងបរិមាណតិចតួចជាប្រចាំ (១គ្រាប់ក្នុង១ថ្ងៃ) អាចការពាររោគផ្សេងៗបាន ២៤% និងកាត់បន្ថយអាត្រាបាត់បង់ជីវិតនៅសល់ត្រឹម ៣៥%ប៉ុណ្ណោះ។
ក្រុមអ្នកវិទ្យាសាស្រ្តខាងលើបានពោលឲ្យដឹងទៀតថា ទោះបីជាការផឹកថ្នាំអាស្ពៀរីនជាប្រចាំ អាចនឹងកើតអាការៈជម្ងឺតិចតួចដូចជា ធ្វើឲ្យឈាមរាវឡើងក្តៅ ងាយហូរឈាមចេញ ពេលមានរបួសយ៉ាងណាក៏ដោយ ក៏មិនជាបញ្ហាដែរ ដោយសាស្រ្តាចារ្យ ភីធើ មកពីមហាវិទ្យាល័យខាងលើ បានបញ្ជាក់ប្រាប់ថា ពេលនេះ ថ្នាំអាស្ពៀរីន វាមានគុណប្រយោជន៍ច្រើន ដោយគ្រាន់តែផឹកថ្នាំនេះ ១គ្រាប់ក្នុង១ថ្ងៃ គឺវាអាចជួយការពាររោគមហារីកពោះវៀនបានយ៉ាងប្រសើរ ហើយនៅថ្ងៃអនាគត វានឹងអាចជួយការពារបានរោគមហារីកផ្សេងៗ ក្រៅពីនេះបានថែមទៀតផង៕
(ដកស្រង់ពីខ្មែរស្ថាបនា)។
អំពីជំងឺលើសឈាម៖
៧.ស្វែងយល់ពីជំងឺលើសឈាម!
ជំងឺលើសឈាម ត្រូវបានចាត់ទុកជា “ឃាតកស្ងៀមស្ងាត់” ។ មនុស្សម្នាក់នឹងត្រូវចាត់ទុកថា មានជំងឺលើសឈាម បើសិនជាសម្ពាធឈាមផ្នែកខាង លើខ្ពស់ជាង១៤ហើយសម្ពាធឈាមផ្នែកខាង ក្រោមខ្ពស់ជាង៩។ ក្នុងវេជ្ជសាស្ដ្រ សម្ពាធឈាមខាងលើ តំណាងអោយសម្ពាធឈាមស៊ីសស្ដូលិក (systolic pressure) ដែលកើតមានដោយ សារការកន្ក្រាក់ របស់បេះដូងបញ្ជូនឈាមចូល តាមសរសៃឈាមអាកទែរ។ ចំណែកសម្ពាធឈាម ផ្នែកខាងក្រោម គេហៅថា សម្ពាធឈាមឌីយ៉ាស្ដូលិក (diastolic pressure) ដែល ជាសម្ពាធឈាមមុនពេល ការកន្ដ្រាក់របស់បេះ ដូងដើម្បីបញ្ចេញ
ឈាមចូលតាមសរសរសៃឈាមអាកទែរ។ Read the rest of this entry
មានឱសថព្យាបាលរោគរលាកថ្លើម C ជាសះស្បើយទាំងស្រុងហើយ៖
៦.មានឱសថព្យាបាលរោគរលាកថ្លើម C ជាសះស្បើយទាំងស្រុងហើយ!
តាមស្ថានីយ៍វិទ្យុរុស្ស៊ី បានឲ្យដឹងថា បន្ទាប់ពីការសិក្សាស្រាវជ្រាវជាង ២០ឆ្នាំ មក ក្រុមអ្នកវិទ្យាសាស្រ្តរុស្ស៊ី បានផលិតយ៉ាងជោគជ័យនូវប្រភេទឱសថដែលអាចព្យាបាលជាសះស្បើយទាំងស្រុង ចំពោះជម្ងឺរលាកថ្លើមប្រភេទ C ក្នុងរង្វង់មួយខែប៉ុណ្ណោះ។
គំនិតគួរពិចារណា!!!!
សួរស្តី អ្នកទាំងអស់គ្នា តើអ្នកទាំងអស់គ្នាមានចាប់អារម្មហ៏ សំរាប់ខែតុលានេះ គឺមាន ថ្ងៃសៅរ៏ ៥ដង ថ្ងៃអាទិត្យ៥ដង និងថ្ងៃច័ន្ទ៥ដង៕ តាមហោរាសាស្ត្រចិន បាតុភូតនេះរយះពេល ៨២៣ឆ្នាំទើបមានម្តង៕ និងកាលពីខែ កក្កដាក៏មានបាតុភូតស្រដៀងនេះម្តងដែរ គឺ មានថ្ងៃ សុក្រ៥ដង សៅរ៏៥ដង និងអាទិត្យ៥ដង ដែលបាតុភូតនេះ រយះពេល ៦២៣ឆ្នាំទើបកើតមានម្តង៕ សំរាប់ឆ្នាំនេះផងដែរលោកអ្នកនិងជួបនូវលេខពិសេស៤ដង ដែលកំរមានឆ្នាំណាមានដូច នោះគឺ ថ្ងៃ ខែ ឆ្នាំ ៖ (១.១.១១) (១១.១.១១) (១.១១.១១) និង (១១.១១.១១)៕ ម្យាងទៀតសំរាប់ឆ្នាំនេះផងដែរលោកអ្នកគ្រាន់តែយកលេខខាងចុងនៃឆ្នាំកំណើតរបស់លោកអ្នក មកបូកនិងអាយុពិតប្រាកដ នោះលោកអ្នកនឹងបានលេខ ១១១ ទាំងអស់គ្នា។ ឩទារណ៏៖ ឆ្នាំកំណើត ១៩៨០ យកលេខ ៨០ + ៣១ ជាអាយុលោកអ្នក = ១១១។ តើលោកអ្នកមានការយល់ឃើញយ៉ាងណាដែរសំរាប់បាតុភូតនេះ?????
(យកមកពីFacebook)!!!___(-_-)___VL
ឆ្នាំ២០១៤ ឱសថណាដែលលក់ដាច់បំផុត
៥. នៅឆ្នាំ២០១៤ ឱសថណាដែលលក់ដាច់បំផុត…??
Avastin ផលិតផលរបស់ក្រុមហ៊ុន Roche(USA) ។ ថ្នាំនេះជាថ្នាំល្បីបង្គួរប្រើសំរាប់ព្យាបាលជំងឺមហារីកនឹងក្លាយជាថ្នាំលក់ដាច់នាំមុខគេ
នៅឆ្នាំ២០១៤ ដោយយោងតាមសារពត៌មាន Reuters បានផ្សាយអំពីតារាងរៀបលំដាប់ថ្នាំដែលលក់ដាច់បំផុតតាមការប៉ាន់ស្មានរបស់ខ្លួន។ Read the rest of this entry
៥ចំណុចគួរយល់ដឹងអំពីផ្តាសសាយ
ត្រូវធ្វើអ្វីខ្លះដើម្បីចៀសផុតពីផ្តាសសាយ?
វីរុសផ្តាសសាយ តែងតែយារយីសុខភាពបងប្អូនជាប្រចាំ ជាពិសេសនៅរដូវភ្លៀង,ពេលមានបំរែបំរួលអាកាសធាតុដែលរាងកាយយើងមិនអាចសំរបខ្លួនទាន់…
យើងក៍មិនអាចព្យាបាលវាអោយជាដាច់ស្រលះបានដែរព្រោះវាបង្កឡើងដោយវីរុស។
ខាងក្រោមនេះជាវិធីមួយចំនួនដើម្បីជាចំនេះដឹងដល់បងប្អូនពេលជួបប្រទះផ្តាសសាយ៖
១. សំរាកនៅផ្ទះពេលអ្នកមានជំងឺផ្តាសសាយ
អ្នកគួរសំរាកនៅក្នុងផ្ទះនៅពេលដែលអ្នកមានជំងឺនេះ Read the rest of this entry
អាថ៌កំបាំងរបស់ Steve Jobs!!!!
៤. តើ Steve Jobs មានអាថ៌កំបាំងអ្វីខ្លះ?៖
បន្ទាប់ ពីមរណភាពរបស់លោកSteve Jobs អតីតនាយកប្រតិបត្តិ និងសហស្ថាបនិកពូនផ្គុំបង្កើតក្រុមហ៊ុនApple ក្នុងវ័យ ៥៦ឆ្នាំ កាលពីថ្ងៃពុធ ទី ០៥ តុលា កន្លងទៅ ដោយរោគមហារីកលំពែង Sabay សូមវែកញែកអាថ៌កំបាំងមួយចំនួនដែលពាក់ព័ន្ធនឹងបុរសខ្លាំងរូបនេះ។
តើ ព័ត៌មានអ្វីខ្លះដែល មិត្តអ្នកអានមិនទាន់ដឹងនៅឡើយពីថ្នាក់ដឹកនាំកំពូល ដែលដឹកច្រមុះApple ដើរលើផ្លូវគ្មានបន្លា និងទទួលបានជោគជ័យ ក៏ដូចជាការគាំទ្រពីគ្រប់មជ្ឈដ្ឋានរហូតដល់សព្វថ្ងៃនេះ? តើរឿងកំបាំងទាំងនោះមានអ្វីខ្លះ?

លោកSteve Jobs និងភរិយានាង Laurene Powell Jobs Read the rest of this entry
ពានរង្វាន់ណូបែលសេដ្ឋកិច្ចបានទៅសេដ្ឋវិទូអាមេរិក២រូប
តាម AFP និង Reutures រាជបណ្ឌិតសភាវិទ្យាសាស្រ្តសុយអ៊ែត នៅថ្ងៃទី១០ តុលា បានប្រកាសជូនពានរង្វាន់ណូបែលសេដ្ឋកិច្ចឆ្នាំ២០១១ ទៅឲ្យសេដ្ឋវិទូអាមេរិក Thomas Sargent និង Christopher Sims អាស្រ័យដោយនិក្ខេបបទស្រាជ្រាវអំពីទំនាក់ទំនងរវាងគោនយោបាយ សេដ្ឋកិច្ច និងវិធីសាស្រ្ត នៃការជះឥទ្ធិពលរបស់គោលនយោបាយទាំងនេះ នៅលើខឿនសេដ្ឋកិច្ច។ Read the rest of this entry
១២ ស្នាដៃចម្លាក់ចម្លែកខុសគេលើលោក!
-
១២ ស្នាដៃចម្លាក់ចម្លែកលើលោក!
គយគន់មើលទៅពិតជាពិបាកយល់ពីគោលគំនិតនៃអ្នកសិល្បៈផ្នែកចម្លាក់ទាំងនោះណាស់!។

គួរ យល់ថា សិល្បៈចម្លាក់ គឺជាលំដាប់កំពូលនៃគំនិតច្នៃប្រឌិតវិចិត្រសិល្បៈ។ ប៉ុន្តែពេលខ្លះ គំនិតរបស់ពួកគេវាចម្លែកដល់ថ្នាក់ មហាជនមិនអាចយល់អស់បាន។ ខាងក្រោមនេះ ជាស្នាដៃចម្លាក់១២ ដែលស្ថិតក្នុងចំណោមនោះ។ Read the rest of this entry
ស្រ្តី៣នាក់ ទទួលបានពានរង្វាន់ណូបែលសន្តិភាព
គណៈកម្មាធិការណូបែលរបស់ណ័រវេស បានសំរេចប្រគល់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១១ ជូនដល់ស្រ្តី ៣នាក់ គឺៈ
1. Ellen Johnson Sirleaf ដែលជាស្រ្តីប្រធានាធិបតីត្រូវបានប្រជាជននៅ Liberia នាទ្វីបហ្វ្រិក បោះឆ្នោតឲ្យនៅឆ្នាំ២០០៦។ អ្នកស្រីបានរួមវិភាគទានដ៏ច្រើនក្នុងការធានាសន្តិភាពនៅ Liberia ព្រមទាំងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក៏ដូចជាលើកកំពស់តួនាទីរបស់ស្រ្តី។
2. អ្នកស្រីទី២ ដែលទទួលបានពានរង្វាន់នេះ គឺ Legmah Gbowee ជាអ្នកដែលបានចលនា និងរៀបចំនារីៗ មកពីគ្រប់ពូជសាសន៍ និងចលនា ដើម្បីបញ្ចាប់សង្គ្រាមអូសបន្លាយនៅ Liberia ព្រមទាំងការធានាធ្វើឲ្យស្រី្តបានចូលរួមបោះឆ្នោតនៅ Liberia ។ អ្នកស្រីបានប្រឹងប្រែងបង្កើនឥទ្ធិពលនៅអាហ្វ្រិកខាងលិច ទាំងក្នុង និង ក្រោយសង្គ្រាម។
3. ស្រ្តីទី៣ គឺ Tawakkeel Karman ជាអ្នកដើរតួនាទីចម្បងក្នុងការប្រយុទ្ធតស៊ូ ទាមទារសិទ្ធិរបស់ស្រ្តី ក៏ដូចជាលទ្ធិប្រជាធិបតេយ្យ និង សន្តិភាព នៅយ៉េមែន។
គណៈកម្មាធិការណូបែលសង្ឃឹមថា ការផ្តល់ពានរង្វាន់ណូបែលឲ្យទៅអ្នកទាំង៣ នឹងជំនួយដល់ការបញ្ចប់ស្ថានភាពមើលស្រាល ចំពោះស្រ្តីដែលស្ថានភាពបែបនេះ នៅបន្តកើតឡើងនាប្រទេសជាច្រើន ព្រមជាមួយនោះ វាក៏ដាស់ភ្ញោចនូវសក្តានុពលដ៏ធំធេងរបស់ស្រ្តី ចំពោះប្រជាធិបតេយ្យ និង សន្តិភាព៕



